ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ជាង ២ ម៉ឺន​នាក់​ដាក់​ពាក្យ​ស្វែងរកការងារ​ធ្វើ​នៅ​ក្នុង​ពិព័រណ៍​ការងារ និងផលិតភាពជាតិ​ឆ្នាំ ២០២៣

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បណ្តា​ក្រុមហ៊ុន​នានា បាន​ទទួល​ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​ពី​បេក្ខជន​ជាង ២ ម៉ឺន​នាក់ ក្នុង​ចំណោម​អ្នកចូលរួម​ជាង ៣ ម៉ឺន​នាក់ ក្នុង​ពិព័រណ៍​ការងារ…

រាជធានី​ភ្នំពេញ ៖ បណ្តា​ក្រុមហ៊ុន​នានា បាន​ទទួល​ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​ពី​បេក្ខជន​ជាង ២ ម៉ឺន​នាក់ ក្នុង​ចំណោម​អ្នកចូលរួម​ជាង ៣ ម៉ឺន​នាក់ ក្នុង​ពិព័រណ៍​ការងារ និង ផលិតភាព ជាតិ​ឆ្នាំ ២០២៣ ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃ ១០-១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លង​ទៅ​នេះ នៅ​អគារ​ពាណិជ្ជកម្ម និង​ពិព័រណ៍​កោះ​ពេជ្រ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

របាយការណ៍​បាន​បង្ហាញ​ទៀត​ថា ក្នុង​នោះ​មាន​បេក្ខជន​ជាប់​ការងារ​បឋម​ចំនួន ៦៣៧ នាក់ ។ ជាមួយ​គ្នា​នេះ​សម្រាប់​អ្នកចូលរួម​ទស្សនា​តាម​គេហទំព័រ Career Fair សរុប​មាន​ចំនួន ជាង ២ ម៉ឺន​នាក់​ផង​ដែរ ។

ក្នុង​ឱកាស​បើក​ដំណើរការ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ ២០២៣ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​ថា ពិព័រណ៍​សម្រាប់ ឆ្នាំ ២០២៣ មាន​ក្រសួង​-​ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល ដៃគូ អភិវឌ្ឍន៍ និង​អង្គការ​ជាតិ​-​អន្តរជាតិ​ចំនួន ១៥០ ដែល​ស្មើនឹង ១៨៨ បញ្ជរ​ដែល​នាំ​មក​នូវ ឱកាស​ការងារ​ថ្មី​ៗ​ថែម​ទៀត​ចំនួន​ជាង ២ ម៉ឺន​កន្លែង​សម្រាប់​អ្នក​ស្វែងរក​ការងារ​ធ្វើ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា នេះ​ជា​លើក​ទី ១៣ ហើយ ដែល​ទី ភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រៀបចំ ឡើង​ចាប់តាំងពី ២០១១ ដែល​មាន​ត្រឹមតែ ៣០ ស្តង់ និង​ឱកាស​ការងារ​ត្រឹម ២០០០ កន្លែង ប៉ុណ្ណោះ ហើយ​ប្រៀបធៀប​ពិព័រណ៍​ការងារ​ឆ្នាំ ២០២៣ នេះ ពោល​គឺ​មាន​ចំនួន​អ្នកចូលរួម និង​ឱកាស​ការងារ​កើនឡើង ។
ឯកឧត្តម​បញ្ជាក់​ថា ចំនួន​ក្រុមហ៊ុន និង​ឱកាស​ការងារ​សម្រាប់​ឆ្នាំ ២០២៣ កើនឡើង ១០ ដង​បើ​ប្រៀបធៀប​ទៅ​នឹង​ពិព័រណ៍​ឆ្នាំ ២០១១ ។ នេះ​ជា​ការ​បង្ហាញ​ពី​វឌ្ឍនភាព​មួយ​ដែល ព្រឹត្តិការណ៍​នេះ​កាន់តែ​ធំ កាន់តែ​ទាក់ទាញ និង​មាន​អ្នកចូលរួម​កាន់តែ​ច្រើន​ស្វែង​យល់ និង ស្វែងរក​ពី​ឱកាស​ការងារ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​បន្ថែម​ថា ពិព័រណ៍​នេះ​នឹង​ក្លាយជា​ទីកន្លែង​មួយ សម្រាប់​អ្នក​ស្វែងរក​ការងារ​អាច​ជ្រើសរើស​ការងារ​ទៅ​តាម​ជំនាញ​តាម​ក្តី​ប្រាថ្នា​របស់​ខ្លួន​តាម ស្តង់​នីមួយ​ៗ​ដែល​ខ្លួន​ពេញចិត្ត និង​អាច​ដាក់​ពាក្យ​ភ្លាម​សម្ភាស​ភ្លាម ។ ចំណែក​ក្រុមហ៊ុន ក៏​អាច​រកបាន​បុគ្គលិក​ដែល​មាន​សមត្ថភាព​ដែល​ខ្លួន​ចង់បាន​ផង​ដែរ ។

និស្សិត លី ម៉ី​នាង កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ដែល​បាន​ចូលរួម​ពិព័រណ៍​នេះ​បាន បង្ហាញ​ចំណាប់អារម្មណ៍​ថា ពិព័រណ៍​នេះ​មាន​សារៈសំខាន់​សម្រាប់​អ្នក​ស្វែងរក​ការងារ និង អ្នក​ចង់​ផ្លាស់​ប្តូរ​ការងារ ព្រោះ​វា​ជា​ឱកាស​ដែល​ក្រុមហ៊ុន​ជា​ច្រើន​រួម​គ្នា​ជ្រើសរើស​បុគ្គលិក ហើយ​ថែម​ទាំង​បាន​ជួប​ជាមួយ​អ្នកជំនាញ​ប្រឹក្សា​យោបល់ និង​ចែករំលែក​បទ​ពិសោធន៍​នានា ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ផង​ដែរ ។

ចំណែក​និស្សិត​ឈ្មោះ ស៊ុ​ង ជានា បាន​យល់​ឃើញ​ថា ភាគច្រើន​និស្សិត​មក​ពី​តាម បណ្តា​ខេត្ត​ឡើង​មក​សិក្សា​នៅ​ភ្នំពេញ ពេល​ខ្លះ​ពួក​គេ​មិន​បានដឹង​ពី​ព័ត៌មាន​ឱកាស​ការងារ ទូលំទូលាយ​ទេ ដូចនេះ​ពិព័រណ៍​ការងារ គឺជា​ឱកាស​ផ្តល់​ព័ត៌មាន និង​មាន​ជម្រើស​ការងារ សម្បូរ​បែប​ដល់​អ្នក​ស្វែងរក​ការងារ​ធ្វើ ។ និស្សិត​រូប​នេះ​ក៏​ចង់​ឃើញ​ពិព័រណ៍​ការងារ​មាន​ជា រៀង​រាល់​ឆ្នាំ រឺ ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ។

សូម​ជម្រាប​ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ ២០២៣ នេះ ត្រូវ​បាន​សហ ការ​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (UYFC) សមាគម​វាយ​ន​ភណ្ឌ សម្លៀក បំពាក់ ស្បែកជើង និង​ផលិតផល ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) អង្គការ​អន្តរជាតិ​ខាង​ការ ងារ (ILO), ភី​ផល​អី​ន​និ​ត (People in Need Cambodia) និង​ស្វី​ស​ខន​ថា​ក់ ៕ អត្ថបទសហការ