ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាឆាយ ជានរណា បានជាហ៊ានម្លឹងៗ ឬមួយ​ហ៊ា​ឆាយ ជាកូន..

8 ខែ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ៖ ករណីក្រុមឧត្តមសេនីយ៍ ដែលបាញ់បោះ បង្កភាពអនាធិបតេយ្យ និងអសន្តិសុខ​ក្នុងសង្គម ច្បាស់ជាមិនរួចខ្លួនទេ ព្រោះថា ឯកឧត្តម វុី សំណាង…

កំពង់ស្ពឺ៖ ករណីក្រុមឧត្តមសេនីយ៍ ដែលបាញ់បោះ បង្កភាពអនាធិបតេយ្យ និងអសន្តិសុខ​ក្នុងសង្គម ច្បាស់ជាមិនរួចខ្លួនទេ ព្រោះថា ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដាក់បញ្ជាឱ្យសមត្ថកិច្ចខេត្តកំពង់ស្ពឺ តាមចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង បាញ់បោះសេរី ដើម្បីយកមកអនុវត្តច្បាប់ បើទោះជាពាក់ស័ក្តិ ឬផ្កាយ​ប៉ុន្មាន ហើយជាកូនលោកធំណា​ក៏ដោយ។

​រហូតមកដល់ថ្ងៃទី១៣វិច្ឆិកានេះ​ ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បាន​បញ្ចេញប្រតិកម្មយ៉ាងខ្លាំង និងដាក់បទបញ្ជាឱ្យ​សមត្ថកិច្ច ធ្វើការស្រាវជ្រាវស្វែងរក​ចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង និងបក្សពួក ដែលបានបាញ់​បោះសេរី នៅលើខ្នងភ្នំគិរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ បើទោះជាក្រុមខ្មាន់កាំភ្លើង​ពាក់ស័ក្តិ ឬពាក់ផ្កាយប៉ុន្មាន ហើយជាកូនអស់លោកអ្នកធំមានអំណាចក៏ដោយ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាដូចនេះ ក្នុងកិច្ចប្រជុំ​គណៈកម្មការ​អុំទូក កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ខ្មាន់កាំភ្លើង ត្រូវបានកំណត់មុខសញ្ញារួចហើយ ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែនាំខ្លួន មកទទួលទោស ចំពោះមុខច្បាប់ឱ្យខានតែបាន ទោះជាបុគ្គលនោះ មានតួនាទី បុណ្យស័ក្តិ និងជាកូនអ្នកធំណាក៏ដោយ។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត បានខិតខំរក្សានូវសុខសន្តិភាព និងសន្តិសុខ ដើម្បីឱ្យអ្នកវិនិយោគ និងភ្ញៀវ គេមករកស៊ី​បណ្តាក់ទុន និងមកលេងកម្សាន្ត ប៉ុន្តែត្រូវបានភិតភ័យ ដោយក្រុមខ្មាន់កាំភ្លើងទាំងនេះ ដូច្នេះមិនត្រូវលើកលែងឱ្យឡើយ។ ម្យ៉ាងវិញទៀត ដើម្បីជៀសវាងការភ័យខ្លាច​ពីអសន្តិសុខរបស់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន កុំមានការភិតភ័យ ហើយអាចរស់នៅ និងបន្តលេងកម្សាន្តធម្មតា ព្រោះរដ្ឋបាលខេត្ត បាន និងកំពុងមាន​ចំណាត់ការលើក្រុមទាំងនេះហើយ។

សូមបញ្ជាក់ផងដែរថា ខ្មាន់កាំភ្លើង ដែលសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់ មានឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែលជា ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាម្ចាស់ទីតាំងផ្ទះលំហែ​ ស្ថិតនៅចំណុចភូមិថ្មី (ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូង លោក ស៊ិន វិរៈ ក៏បានដឹកនាំក្រុមការងារ ចុះទៅដល់ទីតាំងផ្ទុះអាវុធនោះហើយដែរ ដើម្បីពិនិត្យស្រាវជ្រាវ​ឈានដល់​ការកសាងនីតិវិធី ចាត់ការចំពោះជនខ្មាន់កាំភ្លើង និងបក្សពួក។

សមត្ថកិច្ចតូចតាច លួចបង្ហើបថា ម្ចាស់ផ្ទះ និងជាអ្នកបាញ់នោះ មានឈ្មោះ គៀង តួ ហៅ ឆាយ ជាមន្ត្រីនគរបាលពាក់ផ្កាយ២ នៅក្រសួងមហាផ្ទៃ ហើយជាកូនរបស់លោកផ្កាយ៤ គៀង សាវុធ មន្ត្រីយោធាជាន់ខ្ពស់ផងដែរ។

មហាជន ក៏មានចម្ងល់ថា ដីនៅលើភ្នំគិរីរម្យ ដែលជាឧទ្យានជាតិ និងជាតំបន់ការពារ បែរជា​ក្លាយ​កម្មសិទ្ធិរបស់ឧត្តមសេនីយ៍ ធ្វើផ្ទះលំហែ ដើម្បី​​ផឹកស៊ី ហើយ​បាញ់កាំភ្លើងលេងដូច្នេះទៅវិញ?​។

គួររំលឹកថារក​ឃើញ​សម្បក​គ្រាប់​ជាង​២០០​ក្នុងផ្ទះ​មន្ត្រី​យោធា​ម្នាក់ ក្រោយ​បា​.​ញ់​បោះ​កក្រើក​ខ្នងភ្នំ​គី​រី​រម្យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ