ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​ត្រី​វិល​ត្រឡប់​ឡើង​ទៅ​កន្លែង​ពងប្រជា​ពល​រដ្ឋ​សប្បាយ​ក្នុង​ការនេសាទ

12 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ​ប្រជានេសាទក្នុងខេត្ត​ស្ទឹងត្រែង ជារៀងរាលឆ្នាំតែងតែរីករាយនៅក្នុង​ការនេសាទតាមដងទន្លេមេគង្គ​ក្នុង​រដូវ​ត្រី​ត្រឡប់​ទៅ​ក្លែងពង​កូន​ ដែល​តាម​ភា​សា​ប្រជា​នេសាទ​ថា រដូវត្រី​ប្រសព្វ​ គឺ​ពេល​ដែល​ត្រីចុះមក តាមដៃទន្លេមកដល់ទន្លេមេគង្គហើយមេឃ​បាន​បង្អុរទឹកភ្លៀង ធ្វើ​ឱ្យ​ហ្វូង​ត្រីទាំងនោះ​ត្រូវវិល​ត្រឡប់ពីទន្លេមេគង្គ​ទៅរកកន្លែង​

ខេត្តស្ទឹងត្រែង ៖ ​ប្រជានេសាទក្នុងខេត្ត​ស្ទឹងត្រែង ជារៀងរាលឆ្នាំតែងតែរីករាយនៅក្នុង​ការនេសាទតាមដងទន្លេមេគង្គ​ក្នុង​រដូវ​ត្រី​ត្រឡប់​ទៅ​ក្លែងពង​កូន​ ដែល​តាម​ភា​សា​ប្រជា​នេសាទ​ថា រដូវត្រី​ប្រសព្វ​ គឺ​ពេល​ដែល​ត្រីចុះមក តាមដៃទន្លេមកដល់ទន្លេមេគង្គហើយមេឃ​បាន​បង្អុរទឹកភ្លៀង ធ្វើ​ឱ្យ​ហ្វូង​ត្រីទាំងនោះ​ត្រូវវិល​ត្រឡប់ពីទន្លេមេគង្គ​ទៅរកកន្លែង​ដើម​វិញ​ដើម្បីពងកូន ។ រដូវនេះហើយដែលធ្វើ​ឱ្យ​ប្រជា​នេសាទទាំងអស់មានការរីករាយដោយមិនបាន​គិតពីការនឿយហត់សូម្បីបន្តិចឡើយ ។

ប្រជានេសាទម្នាក់បាននិយាយទាំងទឹកមុខ​រីករាយថា ប្រជានេសាទ​ទំាង​អស់តែង​តែ​មក​ជួបជុំគ្នាត្រង់ចំណុចប្រសព្វទឹក​ហៅថា ប៉ាចុង​ហើយចំណុចនេះ​ជាកន្លែងសម្បូរ​ទៅដោយ​ត្រី​ចម្រុះដែលពួកវាហែលមកពីទន្លេមេគង្គទៅទន្លេសេកុងជាកន្លែងពួកវារស់នៅ និងពង ។​ គាត់​បានបន្តថា​ ការនេសាទ​ត្រីនេះគឺសម្បូរ​តែ​ពីខែឧសភា​ដល់ខែមិថុនាប៉ុណ្ណោះ​ហើយ​ក្នុងខែ​នេសាទនេះគឺក្នុងមួយថ្ងៃបានពី៨០​ទៅ១០០​គីឡូក្រាម តែ​ក៏មានថ្ងៃដែលមិនសូវត្រូវបាន​តែ​៥០​ទៅ៦០គីឡូក្រាម​ដែរ ហើយអ្នកដែលបាន​មក​ជួបជុំគ្នាដើម្បីនេសាទឆ្នាំនេះមានដល់ទៅជិត​១០០ទូកឯណោះគឺច្រើនជាងឆ្នាំកន្លងទៅ ។

ស្រ្តីម្នាក់ជាអាជីវករលក់ត្រីនៅផ្សារស្ទឹងត្រែងបានឱ្យដឹងថា ក្នុងឆ្នាំនេះប្រជានេ​សាទរក​ត្រីបានច្រើនជាងរាល់ឆ្នាំ ហើយត្រីដែល​បាន​ទិញ​ពីប្រជានេសាទទាំងនោះ ក្នុងមួយ​គីឡូ​ក្រាម​​ថ្លៃ​៣.០០០រៀល និងលក់ចេញទៅវិញ​៣.៥០០​រៀលដោយក្នុងមួយថ្ងៃៗអាចលក់បានរាប់​រយ​គីឡូក្រាម ។ អាជីវកររូបនេះ​បានបន្តថា​ ឱ្យ​តែ​ដល់រដូវនេះភាគច្រើន​អ្នកមកពីខេត្តក្រោមតែង​​មកប្រមូលទិញទៅលក់បន្ត ឬទិញទៅ​ធ្វើ​ផ្អក ប្រហុក។​

ប្រជាពលរដ្ឋម្នាក់នៅខេត្តស្ទឹងត្រែងនិយាយ​ថា ជារៀងរាល់ឆ្នំាឱ្យ​តែដល់រដូវ​ត្រី​ប្រសព្វ​គ្នា​គឺ​ពួកគាត់តែងនាំគ្នា​ទិញ​ទុក​សម្រាប់ធ្វើផ្អក ប្រហុកទុកទទួលទាន និង​ផ្ញើ​ទៅឱ្យបងប្អូន​នៅឯខេត្តផ្សេង និងសាច់ញាតិ​នៅភ្នំពេញ ព្រោះមានតែរដូវនេះទេ ត្រីធូរថ្លៃ ៕