អាមេរិកវា.យប្រហារនៅស៊ីរីលើបណ្ដាទីតាំងទាក់ទិនអ៊ីរ៉ង់
អាមេរិក-ស៊ីរី ៖ រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោកLLOYD AUSTIN ថ្លែងថា អាមេរិកបានធ្វើការ
អាមេរិក-ស៊ីរី ៖ រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោកLLOYD AUSTIN ថ្លែងថា អាមេរិកបានធ្វើការ
អាមេរិក-ស៊ីរី ៖ រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោកLLOYD AUSTIN ថ្លែងថា អាមេរិកបានធ្វើការវាយប្រហារនៅស៊ីរី ប្រឆាំងទីតាំង២កន្លែងទាក់ទិននឹងអ៊ីរ៉ង់ កាលពីថ្ងៃទី១២ វិច្ឆិកា ជាការឆ្លើយតបចំពោះការវាយប្រហារប្រឆាំងបុគ្គលិកអាមេរិកក្នុងតំបន់។
ក្នុងសេចក្ដីប្រកាសមួយលោកLLOYD AUSTINថ្លែងថា កងទ័ពអាមេរិកបានវាយប្រហារតម្រង់គោលដៅច្បាស់បណ្ដាទីតាំងនាភាគខាងលិចសីុរី ដែលប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងបណ្ដាក្រុមដែលរួមដៃជាមួយអ៊ីរ៉ង ជាការឆ្លើយតបចំពោះការវាយប្រហារបន្តបន្ទាប់ ប្រឆាំងបុគ្គលិកអាមេរិកនៅស៊ីរីនិងនៅអ៊ីរ៉ាក់។ ការវាយប្រហារទាំងនោះការវាយប្រហារមួយគឺប្រឆាំងមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយ ស្ថិតនៅជិតទីក្រុងអាល់ប៊ូកាម៉ាល់និងនិវេសនដ្ឋានការពារមួយស្ថិតនៅជិតទីក្រុងម៉ាយ៉ាឌីន។ ពុំទាន់មានសេចក្ដី រាយការពីជនរងគ្រោះឬការខូចខាតដោយការវាយប្រហារទាំងនេះរបស់អាមេរិកនៅឡើយ ៕
ចែករំលែកព័តមាននេះ