ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​ត្រូវ​រៀបចំ​ខ្លួន​ទប់ទល់​ការ​វា.យប្រហារ​រដូវរងា

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​លើក​ឡើង​កាលពី​ថ្ងៃ​ទី​១២​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​លើក​ឡើង​កាលពី​ថ្ងៃ​ទី​១២​វិច្ឆិកា​ថា អ៊ុយ​ក្រែ​ន​ត្រូវ​រៀបចំ​ខ្លួន​ទប់ទល់​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​​លើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​នា​រដូវរងា​នេះ​។

ក្នុង​សង្កថា​ប្រចាំ​ថ្ងៃមួយ​ប្រធានាធិបតី​រូប នោះ​ថ្លែង​ថា យើង​ត្រូវ​រៀបចំ​ខ្លួន​ចំពោះ​លទ្ធភាព​បង្កើន​ការ​វាយប្រហារ​របស់​សត្រូវ ដោយ​ដ្រូ​ន​និង​គ្រាប់​មី​ស៊ី​ល​លើ​បណ្ដា ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​។ រាល់​ការ យកចិត្តទុកដាក់​របស់​យើង​ត្រូវ​ផ្ដោត​លើ កិច្ច​ការពារ​តាម​ដែល​អ៊ុយ​ក្រែ​ន​អាច​ធ្វើ​ទៅ​បាន ដើម្បី​ប្រជាជន​យើង​ក្នុង​រដូវរងា​។

អ៊ុយ​ក្រែ​ន​អះអាង​ថា​បង្កើន​កិច្ច​ការពារ ដល់​ហេដ្ឋារចនាសម្ព័ន្ធ​គន្លឹះ​នានា​។ ខែល​ការពារ អាកាស​អ៊ុយ​ក្រែ​ន ត្រូវ​បាន​ពង្រឹង​រួច​ហើយ​ខ្លាំង​ជាង​កាលពី​ឆ្នាំទៅ​មិ​ញ​។ អ៊ុយ​ក្រែ​ន​បាន ទទួល​បណ្ដា​ប្រព័ន្ធ​ការពារ​អាកាស​ពី​បណ្ដា​ប្រទេស​លោក​ខាងលិច ពិសេស​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត​ផលិត​នៅ​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ