ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់​បង្កើនជំនួយ​យោធា​​ទ្វេ​ដង​ដល់​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ​២០២៤

5 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​លឺ្ល​ម៉​ង់​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​១២​វិច្ឆិកា​ថា អា​ល្លឺ​ម៉​ង់​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​លឺ្ល​ម៉​ង់​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​១២​វិច្ឆិកា​ថា អា​ល្លឺ​ម៉​ង់​នឹង​បង្កើន​ទ្វេ​ដង ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ​២០២៤​គឺ​ដល់​៨​ពាន់​លាន​អឹ​រ៉ូ​។ រដ្ឋមន្ត្រី​រូប​នេះ​លោក BORIS PISTORIUS ថ្លែង​តាម​ទូរទស្សន៍​រដ្ឋ​ARD​ថា នោះ​ជា​សញ្ញា​ខ្លាំង​មួយ​សម្រាប់​អ៊ុយ​ក្រែ​ន ដែល​បង្ហាញ​ថា​យើង​មិន​ទុក​ឲ្យ​ប្រទេស​នេះ​ដូ​ល​ឡើយ​។ នេះ​ជា​សញ្ញា​សំខាន់​មួយ​ដែល​ជួយ​អ៊ុយ​ក្រែ​ន​បន្ត​ប្រយុទ្ធ ពេល​ដែល​អន្តរជាតិ​កំពុង​ផ្ដោត​ខ្លាំង​លើស​ង្ក្រា​មរ​វាង​អ៊ី​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​។

អា​ល្លឺ​ម៉​ង់​ពី​ដំបូង​គ្រោង​ផ្ដល់​ជំនួយ​យោធា​ជួយ​ដល​អ៊ុយ​ក្រែ​ន​ត្រឹម​៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៤​។ តាំងពី​ចាប់ផ្ដើម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​មក អា​លឺ្ល​ម៉​ង់​ជា​អ្នក​រួមចំណែក​ជួយ​ក្រុង​គៀវ​អស់​ប្រមាណ​ជា​២២​ពាន់​លាន​ដុល្លារ​រួច​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ