ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​គ្រោះថ្នាក់​ចរាចរណ៍​បើក​រត់ លុះ​ឃាត់​រថយន្ត​ជាប់ ផ្ទុះ​ហិ​.​ង្សា​វា​.​យ​គ្នា​ផ្អើល​ពេញ​ផ្លូវ​២០៧

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ស្រវឹង​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រុស ជ្រុល​ទៅ​បុ​.​ក​នឹង​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​អេ​ត​ចាយ​ពីក្រោយ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត បន្ទាប់​មក​បុរស​រូប​នោះ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះ​ទេ បែរជា​ព្យាយាម​បើករថយន្ត​រត់គេច តែ​ត្រូវ​បាន​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ស្រវឹង​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រុស ជ្រុល​ទៅ​បុ​.​ក​នឹង​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​អេ​ត​ចាយ​ពីក្រោយ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត បន្ទាប់​មក​បុរស​រូប​នោះ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះ​ទេ បែរជា​ព្យាយាម​បើករថយន្ត​រត់គេច តែ​ត្រូវ​បាន​ពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ជួយ​ដេ​.​ញ​តាម​ឃាត់​រថយន្ត ស្រាប់តែ​ក្លាយជា​ហិ​.​ង្សា​វា​.​យ​គ្នា​ជាមួយនឹង​ពលរដ្ឋ បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​រង​របួស​បែកក្បាល​ហូរ​ឈា​.​ម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​ក្រោយ​ផ្ទះ​ឧកញ៉ា ហ៊ុន តូ ផ្លូវ​២០៧ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ បើករថយន្ត​ម៉ាក​តូ​យូ​តា​ព្រុស ស៊េរី​ឆ្នាំ​២០១០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2BR-9451 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៤៣០ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះ​មក​ដល់​ជិត​ក្រោយ​មន្ទីរពេទ្យ​រុ​ស្ស៊ី រថយន្ដ​បង្ក​ក៏​រេ​ចង្កូត​ទៅ​បុ​.​ក​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​អេ​ត​ចាយ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​រ៉ឺ​ម៉ក​ម៉ូតូ និង​ធ្វើ​អោយ​អ្នក​បើក​រង​របួស​តិចតួច តែ​មិន​បាន​ទៅ​មន្ទីរ​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ ភាគី​រថយន្ដ​បង្ក​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះ​ទេ បែរជា​ព្យា​យាម​បើករថយន្ត​រត់គេច​ទៅ​វិញ ទាំង​ដែល​រថយន្ត​រង​ការ​ខូចខាត​ផែ្ន​ក​ខាង​មុខ​ចំហៀង​ខាងស្តាំ​។ លុះ​រថយន្ត​បង្ក​បើក​រត់​រហូត​មក​ដល់​ខាងក្រោយ​ផ្ទះ​លោក​ឧកញ៉ា ហ៊ុន តូ ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​២​នាក់​ដែល​ឃើញ​ហេតុការណ៍​នោះ នាំ​គ្នា​ជួយ​ដេ​.​ញ​តាម និង​កាក់​ឃាត់​រថយន្ដ​ជាប់​។ ប៉ុន្តែ​ពេល​ឃាត់​បាន​ហើយ ក៏​ស្រាប់តែ​អ្នកបើកបរ​រថយន្ត​បង្ក​ចុះ​ពីលើ​រថយន្ត រួច​ទាស់​ពាក្យ​សម្ដី​ជាមួយ​ពលរដ្ឋ​ទាំង​២​នាក់​ដែល​ជា​អ្នក​ឃាត់​រថយន្ដ​នោះ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​បង្ក​ក៏​ហក់​ធាក់​ទៅ​បុរស​ដែល​ជា​ពលរដ្ឋ​២​នាក់​មុន ទើប​បុរស​២​នាក់​ត​.​ដៃ​វា​.​យ​ទៅ​វិញ បណ្តាល​ឲ្យ​បុរស​ជា​អ្នកបើកបរ​រថយន្ត​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង​នោះ រង​របួស​បែកក្បាល​ហូរ​ឈា​.​ម​តែ​ម្តង​ទៅ​។ ពេល​នោះ​ដែរ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​អន្តរាគមន៍ និង​ឃាត់ខ្លួន​បុរស​ទាំង​២​នាក់ ព្រមទាំង​អ្នកបើកបរ​រថយន្ត​បង្ក​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹកតែ​ម្តង​ទៅ​។

ក្រោយ​ពេល​កើតហេតុ ភាគី​ទាំងអស់ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ