ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះពីរនាក់ឪពុកនិងកូនប្រុស ទំនងជាភ្លា.ត់ស្នៀត ទើបត្រូវចរន្តអគ្គិសនីឆ.ក់ស្លា.ប់ទាំងពីរនាក់នៅក្នុងទឹក ខណៈពេលកំពុងតែត.ម៉ូទ័របូមទឹកស្រះយកទៅប្រើប្រាស់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រលប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិចែងក្ដារ ឃុំភ្នំសំពៅ ស្រុកបាណន់។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះខាងលើនេះមានឈ្មោះ សោ សារ៉ុន ភេទប្រុស អាយុ៤១ឆ្នាំ (កូន) រស់នៅភូមិចែងក្ដារ ឃុំភ្នំសំពៅ ស្រុកបាណន់ និងឈ្មោះ សោ ឈីម អាយុ៦៨ឆ្នាំ ត្រូវជាឪពុកបង្កើត។ ជនរងគ្រោះឪពុកនិងកូន បានស្លា.ប់ក្បែរគ្នានៅក្នុងស្រះ ដែលមានម៉ូទ័របូមទឹកនៅទីនោះផងដែរ។

បើតាមសមត្ថកិច្ចដែលស្រង់សម្ដីក្រុមគ្រួសារជនរងគ្រោះ បាននិយាយប្រាប់ឱ្យដឹងថា ដំបូងឈ្មោះ សោ សារ៉ុន បានទៅត.ខ្សែម៉ូទ័របូមទឹកស្រះ តែពេលនោះស្រាប់តែត្រូវឆ្លងចរន្តអគ្គិសនីឆ.ក់ជនរងគ្រោះបណ្ដាលដួលក្នុងទឹក។ ហើយពេលនោះ ឪពុកឃើញកូនក៏បានស្ទុះទៅជួយ តែជាអកុសលក៏ត្រូវចរន្តភ្លើងឆ.ក់ទាំងឪពុកទៀត បណ្តាលឲ្យដួលស្លា.ប់ក្នុងទឹកទាំងពីរនាក់ឪពុកនិងកូនតែម្ដង។
មន្ត្រីដដែលបានបញ្ជាក់ថា ពេលចរន្តអគ្គិសនីឆ.ក់ប្ដីនិងឪពុកក្មេកដួលស្លា.ប់ក្នុងទឹកទាំងពីរនាក់បែបនេះ ទើបអ្នកស្រី យឿន សុផា ត្រូវប្រពន្ធជនរងគ្រោះឈ្មោះ សោ សារ៉ុន ស្ទុះរត់ទៅដកហ្វ្រីភ្លើង ហើយស្ទុះទៅទាញប្ដីនិងឪពុកក្មេងស្រង់ចេញពីក្នុងទឹក តែជាអកុសលជនរងគ្រោះទាំង២នាក់បានស្លា.ប់បា.ត់ទៅហើយ។
យ៉ាងណាក្ដី សមត្ថកិច្ចក៏បានចុះទៅពិនិត្យទីតាំងកើតហេតុ និងពិនិត្យសា.កស.ពជនរងគ្រោះទាំងពីរនាក់ឪពុកនិងកូន និងបានប្រគល់ស.ពជនរងគ្រោះទៅឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ