ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រ៉ុង ឈុន ប្រាប់​កម្មករ​រោង​ចក្រ​មិថុនា​ឱ្យ​បន្ត​ធ្វើ​បាតុ​កម្ម​​ទារ​ប្រាក់​បំណាច់​ឆ្នាំ​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែ​ឧសភា​ ឆ្នាំ​២០១១ កម្មករ​រោង​ចក្រ​មិថុនា​​​ប្រមាណ​២០០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​​ស្តាប់​ការ​ប្រកាស​របស់​លោក​រ៉ុង ឈុន ​ប្រធាន​សហ​ភាព​សហ​ជីព​ដែល​ឱ្យ​​កម្មករ​បន្ត​ធ្វើ​បាតុ​កម្ម​ដើម្បី​ប្រឆាំង​តវ៉ា​ចំពោះ​និយោ​ជក​ដែល​បាន​បើក​ប្រាក់​បំណាច់​ឆ្នាំ​២០​ដុល្លារ​ ដោយ​​បំផុស​ថា និយោជក​គួរ​បើក​ប្រាក់​ដល់​កម្មករ​១០០​ដុល្លារ

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែ​ឧសភា​ ឆ្នាំ​២០១១ កម្មករ​រោង​ចក្រ​មិថុនា​​​ប្រមាណ​២០០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​​ស្តាប់​ការ​ប្រកាស​របស់​លោក​រ៉ុង ឈុន ​ប្រធាន​សហ​ភាព​សហ​ជីព​ដែល​ឱ្យ​​កម្មករ​បន្ត​ធ្វើ​បាតុ​កម្ម​ដើម្បី​ប្រឆាំង​តវ៉ា​ចំពោះ​និយោ​ជក​ដែល​បាន​បើក​ប្រាក់​បំណាច់​ឆ្នាំ​២០​ដុល្លារ​ ដោយ​​បំផុស​ថា និយោជក​គួរ​បើក​ប្រាក់​ដល់​កម្មករ​១០០​ដុល្លារ​យ៉ាង​តិច​បំផុត។

នៅ​ចំពោះ​មុខ​កម្មករ កម្មការិនី​រោង​ចក្រ​មិថុនា​ លោក​រ៉ុង ឈុន​ បាន​ប្រកាស​​ឱ្យ​កម្មករ​ កម្មការិនី​ប្រមូល​ផ្តុំ​គ្នា​​ ហើយគ្រោង​ធ្វើ​បាតុ​កម្ម​ហែក្បួន​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ​ ដោយ​និយាយ​​ថា​​កម្មករ​ កម្មការិនី​ត្រូវ​បាន​ប្រាក់​​បំណាច់​ឆ្នាំ១០០ដុល្លារ​​ មិន​ត្រូវ​ទទួល​ប្រាក់​២០​ដុល្លារ​ពី​និយោ​ជក​នោះ​ទេ ។ ទោះ​បី​ជា​យ៉ាង​ណា​បើ​តាម​ប្រភព​ព័ត៌​មាន​ពី​សមត្ថ​កិច្ច​ក៏​ដូចជា​ខាង​ភាគី​រោង​ចក្រ​បាន​ឱ្យ​ដឹង​មុន​នេះ​ថា កម្មករ​ ក​ម្មការិនី​ប្រមាណ​៦០​ភាគ​រយ​ដែល​ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ​មិថុនា​បាន​ព្រម​ព្រៀង​បើក​ប្រាក់​បំណាច់​ឆ្នាំ​ចំនួន​២០​ដុល្លារ​ពី​និយោ​ជក​ហើយ ប៉ុន្តែ​នៅ​សល់​កម្មករតែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​បន្ត​ធ្វើ​ការ​តវ៉ា​ដោយ​ស្តាប់​តាម​ការ​ឃោសនា​របស់​មនុស្ស​មួយ​ចំនួន​តូច​ដែល​កំពុង​កេង​ប្រវ័ញ្ច​យក​ផល​ប្រយោជន៍​ពី​ក្រុម​កម្មករ​ កម្មការិនី​។

រោង​ចក្រ​មិថុនា ​ស្ថិត​នៅ​តាម​ដងមហា​វិថី​​សហ​ព័ន្ធ​រុស្ស៊ី​ ​សង្កាត់​​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ​បាន​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះខ្ទេច​ខ្ទី​ជាង​១​ខែ​មក​ហើយ ហើយ​ទាំង​កម្មករ​និង​និយោ​ជក​​ត្រូវ​គេ​និយាយ​ថា សុទ្ធ​តែ​ជា​ជន​រង​គ្រោះ​ដូច​គ្នា​ ព្រោះកម្មករ​ត្រូវ​បាត់​បង់​ការ​ងារ​ ឯ​និយោ​ជក​ត្រូវ​ខាត​បង់​យ៉ាង​ច្រើន៕