ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រា.ម​ក្មេង​ទំនើង​៤​ទល់​​៧​ ប្រដាប់​ដោយ​កាំ.បិ.ត​.ផ្គាក់​និង​ខ្វែវ ស្លា.ប់​១​ក្នុង​សមរភូមិ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ការ​ប៉ះ​ប្រយុទ្ធ​គ្នា​ដ៏​ឃោរ​ឃៅ ​រវាង​ពួកក្មេង​អន្ធពាល​ចំនួន​០២​ក្រុម ប្រដាប់​ដោយ​កាំបិត​ផ្គា់​​និង​ខ្វែវ កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ថ្ងៃ​ទី១០ វិច្ឆិកា នៅ​ចំណុចស្ថា​នី​យ​ប្រេង​មួយ​កន្លែង ក្នុងភូមិ​កំ​ប៉ូវ…

ខេត្តបាត់ដំបង ​៖ ការ​ប៉ះ​ប្រយុទ្ធ​គ្នា​ដ៏​ឃោរ​ឃៅ ​រវាង​ពួកក្មេង​អន្ធពាល​ចំនួន​០២​ក្រុម ប្រដាប់​ដោយ​កាំបិត​ផ្គា់​​និង​ខ្វែវ កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ថ្ងៃ​ទី១០ វិច្ឆិកា នៅ​ចំណុចស្ថា​នី​យ​ប្រេង​មួយ​កន្លែង ក្នុងភូមិ​កំ​ប៉ូវ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ បណ្ដាល​ឱ្យ​​ជន​ម្នាក់ក្នុង​ភាគី​០៧​នាក់ រង​របួស​ធ្ងន់​ម្នាក់ក្នុងសមរភូមិ តែ​បាន​ស្លាប់​ភ្លាម​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។

ប្រភព​ព័​ត៌​មាន​ពី​សាក្សី​បាន​ឲ្យ​ដឹង​ថា ការ​ប៉ះ​ទង​កិ​ច​គ្នា​យ៉ាង​សាហាវ​ឃោ​រឃៅ​រវាង​ពួក​ជន​អន្ធ​ពាល​ទាំង​​២​ក្រុម​នេះ គឺភាគី​ដែល​មាន​គ្នា​០៤​នាក់​ជិះ​ម៉ូតូ​០២​គ្រឿង ជា​ក្រុម​«​ភ្នំ​សំពៅ​» នៅ​ឃុំ​ភ្នំ​សំពៅ រីឯ​ភាគី​ដែល​មាន​គ្នា​០៧​នាក់ ជា​ក្រុម​«​តា​គ្រាម​» ជិះ​ម៉ូតូ​០៣​គ្រឿង នៅ​ឃុំ​តា​គ្រាម ស្ថិត​នៅ​ក្នុងស្រុក​បាណ​ន់ជាមួយ​គ្នា​ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រុម​ជន​ទំនើង​ទាំង​០២​ក្រុម​នេះ បាន​ជិះ​ម៉ូតូ​ដេញ​តាម​កាប់​ចាក់​គ្នា​យ៉ាង​ឃោរ​ឃៅ​តាម​ថ្នល់ជាតិ ហើយ​ក៏​ប៉ះ​ប្រយុទ្ធ​បង្ហូរឈាម​គ្នា នៅ​ចំណុច​ស្ថានីយ​ប្រេង «​ផែន ស្រី​វី​» ក្នុងភូមិ​កំ​ប៉ូវ ឃុំ​ភ្នំ​សំពៅ​ ។ ក្នុង​អំពើ​ហិ​ង្សា​មួយ​ប្រាវ​នេះ បាន​បណ្ដាល​ឲ្យ​ជន​ម្នាក់​នៅ​ក្នុង​ភាគី​០៧​នាក់ រង​របួសធ្ងន់​នៅ​កន្លែង​កើតហេតុ តែ​ឮ​ថា បាន​ស្លា.ប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។

របាយ​ការ​ណ៍សមត្ថកិច្ច ក៏​បាន​និយាយ​ប្រហាក់ប្រហែល​នឹង​ប្រភព​ខាងលើ​នេះ​ដែរ​ថា ពួក​ជន​អន្ធ​ពាល​ដែល​កាប់សម្លាប់​គ្នា​យ៉ាង​សាហាវព្រៃផ្សៃ​ខាងលើ​នេះ​មាន​០២​ក្រុម ដែល​មួយ​ក្រុម​មាន​គ្នា​០៤​នាក់ និងមួយ​ក្រុម​ទៀត​មាន​គ្នា​០៧​នាក់​។ ពួក​គេ​បាន​ប្រើប្រាស​កាំបិតផ្គាក់ ​និង​កាំបិត​ខ្វែវ​ ។

សមត្ថកិច្ច​បាន​បញ្ជាក់​នៅ​ក្នុង​របាយ​ការ​ណ៍​ដដែល​ថា ពេល​ប៉ះ​ទ​ង្កិ​ច​គ្នា ភាគី​មាន​គ្នា​០៧​នាក់ បាន​រង​បួស​ធ្ងន់​ម្នាក់​មែន ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​។ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​បង្ហាញ​អត្ត​សញ្ញាញ​ភាគី​ទាំង​០២​ទេ តែ​បាន​ប្រាប់​ឈ្មោះ​ជន​រង​គ្រោះ​ម្នាក់​ដែល​ស្លាប់ គឺឈ្មោះ លក សា​វៀង ប្រុស​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​តា​គ្រាម ឃុំ​តា​គ្រាម ស្រុក​បាណ​ន់​។

ជន​នេះ​ស្ថិត​ក្នុង​ចំណោម​ភាគី​០៧​នាក់ និង​បាន​រង​របួស​ធ្ងន់ធ្ងរ នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ ត្រូវ​នឹង​ផ្លែកាំបិត​ផ្កា​ក់​ត្រង់​លលា​ដ៏​ក្បាល​ផ្នែក​ខាងក្រោយ ហើយ​បាន​ពលី​ជីវិត ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​។

អធិការ​ស្រុក​បាណ​ន់ លោក សំ វី​រៈ បាន​ថ្លែងប្រាប់​កោះសន្តិភាព​ នៅ​រសៀល​ថ្ងៃ​ទី ១១ វិច្ឆិកា នេះ​ថា ពេល​នេះ​ ភាគី​ទាំង​០២ បាន​ព្យាយាម​សំងំ​លាក់ខ្លួន ហើយ​សមត្ថកិច្ច​បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ក្រុម​បង្ក​ហឹ​ង្សា​ទាំង​០២​ភាគី​នេះ ព្រោះ​យើង​ក្កាប់​បាន​នូវ​អត្តសញ្ញាណ​ពួក​គេ​អស់ហើយ តែ​ពួក​គេ​មិន​បង្ហាញខ្លួន​ទេ​។

លោក​អធិការ​រូប​នេះ​បាន​បញ្ជាក់​ថា ពេល​នេះ ​លោក​មិន​ទាន់​បង្ហាញ​ពីរ​បាយ​ការ​ណ៍​ជា​ក់​លាក់​ទេ ព្រោះ​កំពុង​តាម​ប្រមាញ់​ក្រុម​ជន​បង្ក​ទាំង​០២​ភាគី​។ ប៉ុន្តែ​លោក​អធិការ​បាន​សន្យា​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ កម្លាំង​របស់​លោក​នឹង​តាម​ចាប់ខ្លួន​ពួក​គេ​ឲ្យ​បាន ព្រោះ​មន្ត្រី​ជំនាញ​ស្គាល់​អត្ត​សញ្ញាណ​ពួក​គេ​អស់ហើយ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ