រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសាលាដំបូងរាជធានីភ្នំពេញ គេបានឃើញរថយន្ត២គ្រឿង និងម៉ូតូជូនដំណើរចំនួន៣ទៅ៤គ្រឿង ជាកម្លាំងនាយកដ្ឋានប្រឆាំងចា.រក.ម្ម នៃក្រសួងមហាផ្ទៃ បានចាប់បញ្ជូនអនុប្រធានមន្ទីរប្រឆាំងគ្រឿ.ងញៀ.នម្នាក់ និងមន្ត្រីនគរបាលក្រោមឱវាទចំនួន៤នាក់ទៀតបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធ «គ្រឿ.ងញៀ.ន ។

បើតាមអ្នកនាំពាក្យខាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា «សំណុំរឿងនឹងបានដល់ស្ថាប័នអយ្យការហើយ ប៉ុន្តែតាំងពីព្រឹករហូតមកដល់រសៀលថ្ងៃនេះ នៅមិនទាន់បានចាត់ទៅព្រះរាជអាជ្ញារងណាឲ្យបើកការស៊ើបសួរនៅឡើយទេ»។
ពាក់ព័ន្ធកណីខាងលើនេះ កោះសន្តិភាពបានទាក់ទងទៅសុំការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿ.ងញៀ.នដែរ ប៉ុន្តែលោកជាប់ប្រជុំ។

តែបើតាមព័ត៌មានលេចឮមិនទាន់ផ្លូវការ បានលួ.ចបង្ហើបប្រាប់ឲ្យដឹងថា «រយៈពេល២ទៅ៣ថ្ងៃមុននេះ នាយកដ្ឋានប្រឆាំងចា.រក.ម្ម បានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងនោះរួមមាន ៖ មន្ត្រី និងអនុប្រធានការិយាល័យទី៨ នៃមន្ទីរប្រឆាំងគ្រឿ.ងញៀ.នចំនួន៤នាក់ ពាក់ព័ន្ធករណីទទួលសំណូកពីជនជាតិចិន ករណីជួញដូរគ្រឿ.ងញៀ.ន រួចដោះលែងឲ្យមានសេរីភាពវិញ»។

បន្ទាប់ពីឃាត់ខ្លួនមន្ត្រីនគរបាល និងអនុប្រធានការិយាល័យមក សមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងចា.រក.ម្មបានឈានទៅឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿ.ងញៀ.នទទួល (ក៨) ម្នាក់ទៀត ។
ក្រោយពីឃាត់ខ្លួនមន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿ.ងញៀ.ន៥ នាក់ ទើបសំណុំរឿងត្រូវបានទៅសាលាដំបូងរាជធានីភ្នំពេញ ព្រឹកមិញនេះ៕
ចែករំលែកព័តមាននេះ