ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សាខា​កាំកុង​ត្រូល​​ទប់​ស្កាត់​​ការ​ប្រើ​គីមី​ហ្វ័រ​ម៉ូលីន​​ក្នុង​ផលិត​ផល​នេសាទ​សមុទ្រ​

14 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ម្ហូប​អាហារ​​ស្រស់​ដែល​ជា​ផលិត​ផល​នេសាទ​ពី​សមុទ្រ​​មាន​ដូច​ជា​មឹក និង​បង្គា​ជា​ដើម​ កំពុង​ដាក់​លក់​ក្នុង​ទី​ផ្សារ ​​ត្រូវ​បាន​មន្ត្រី​ជំនាញ​​កាំកុង​ត្រូល​ប្រចាំ​ខេត្ត​ព្រះ​សីហនុ ​សហ​ការ​ជា​មួយ​​មន្ត្រីតំណាង​​មន្ទីរ​ពាណិជ្ជ​កម្ម​​ខេត្ត និង​អាជ្ញា​ធរ​មូល​ដ្ឋាន ​ចុះ​ត្រួត​ពិនិត្យ​​រក​មើល​​សារ​ធាតុ​គី​មី​ហ្វ័រ​ម៉ូលីន ឬ​ហ្វ័រ​ម៉ុល។ ​កន្លង​មក​នេះ មាន​អាជីវ​ករ​

ខេត្តព្រះសីហនុ ៖ ម្ហូប​អាហារ​​ស្រស់​ដែល​ជា​ផលិត​ផល​នេសាទ​ពី​សមុទ្រ​​មាន​ដូច​ជា​មឹក និង​បង្គា​ជា​ដើម​ កំពុង​ដាក់​លក់​ក្នុង​ទី​ផ្សារ ​​ត្រូវ​បាន​មន្ត្រី​ជំនាញ​​កាំកុង​ត្រូល​ប្រចាំ​ខេត្ត​ព្រះ​សីហនុ ​សហ​ការ​ជា​មួយ​​មន្ត្រីតំណាង​​មន្ទីរ​ពាណិជ្ជ​កម្ម​​ខេត្ត និង​អាជ្ញា​ធរ​មូល​ដ្ឋាន ​ចុះ​ត្រួត​ពិនិត្យ​​រក​មើល​​សារ​ធាតុ​គី​មី​ហ្វ័រ​ម៉ូលីន ឬ​ហ្វ័រ​ម៉ុល។ ​កន្លង​មក​នេះ មាន​អាជីវ​ករ​មួល​ចំនួន​​ដោយ​សារ​តែ​ចង់​ឱ្យ​​ផលិត​ផល​របស់​ខ្លួន​នៅ​ស្រស់​ល្អ​​ងាយ​​​ទាក់​​ទាញ​​អតិថិ​​ជន ​​​ក៏​បាន​យក​សារធាតុគីមី​​ហ្វ័រ​ម៉ុល ​នេះ​ដាក់​​លាយ​ជា​មួយ​​​បង្ក​​ឱ្យប៉ះ​ពាល់​​ដល់​សុខ​ភាព​ប្រជា​ពល​រដ្ឋ​​ និង​អ្នក​​ទេស​ចរ។

លោក​គឹម ​វិដាល អនុ​ប្រធាន​​សាខា​កាំកុង​ត្រូល​ខេត្ត​​​ ​ដែល​ដឹក​នាំ​កម្លាំង​ចុះ​ត្រួត​​​ពិនិត្យ​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ​ឆ្នាំ​២០១១ នៅ​ផ្សារ​លើ ដែល​ជា​ផ្សារ​​ធំ​របស់​​ក្រុង​ព្រះ​សីហនុ ​បញ្ជាក់ថា ​វិធាន​ការ​នេះ​គឺ​ត្រូវ​​ធ្វើ​ជា​ប្រចាំ​​ដើម្បី​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​សារ​ធាតុ​​គីមី​ហ្វ័រ​ម៉ុល ​ក្នុង​ម្ហូប​អាហារ​ស្រស់​​។ ជា​មួយ​នេះ​ មន្ត្រី​ជំនាញ​នឹង​នាំ​យក​ផលិត​ផល​​មួយ​ចំនួន​​ទៅ​ពិនិត្យ​នៅ​មន្ទីរ​​​ពិសោធន៍​​​ឯ​រាជធានី​ភ្នំពេញ ​ហើយ​ក្នុង​ករណី​រក​ឃើញ​សារ​ធាតុ​គីមី​​​ហាម​ឃាត់​​នេះ មន្ត្រី​ជំនាញ​​កាំកុង​​​ត្រូល នឹង​ចាត់​វិធាន​ការ​តាម​នីតិ​វិធី​ដើម្បី​​លុប​បំបាត់​​ការ​ធ្វើ​បន្ត ៕