កាតា ចរចាពីការដោះលែងចំណាប់ខ្មាំ.ង ជាថ្នូរនឹងបទឈប់បា.ញ់
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីន មកដល់ថ្ងៃទី៩
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីន មកដល់ថ្ងៃទី៩
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីន មកដល់ថ្ងៃទី៩វិច្ឆិកាឈានចូលដល់ថៃ្ងទី៣៤ហើយ។ កាលពីថ្ងៃទី៨វិច្ឆិកានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីននេតាន់យ៉ាហ៊ូ បានបដិសេធជាថ្មីរាល់បទឈប់បាញ់គ្នា បើគ្មានការដោះលែងចំណាប់ខ្មាំង។
ប្រភពសិ្នទ្ធក្រុមហាម៉ាស់មួយគូសបញ្ជាក់ប្រាប់AFPថា ប្រទេសកាតាបានធ្វើជាអាជ្ញាកណ្ដាល សម្រាប់ការដោះលែងចំណាប់ខ្មាំង១២នាក់ ក្នុងនោះមានជនជាតិអាមេរិក៦នាក់ ជាថ្នូរនឹងបទឈប់បាញ់គ្នាមនុស្សធម៌រយៈពេល៣ថ្ងៃមួយ។ នៅក្រុងដូហាប្រភពជិតដិតការចរចានិយាយនាពេលមុននេះថា កាតាបានធ្វើអាជ្ញាកណ្ដាលនៃការចរចានោះ ដោយមានការសម្របសម្រួលគ្នាជាមួយហរដ្ឋអាមេរិក សម្រាប់ឲ្យមានការដោះលែងចំណាប់ខ្មាំងពី១០ទៅ១៥នាក់ ជាថ្នូរនឹងបទឈប់បាញ់ គ្នាពី១ថ្ងៃទៅ២ថ្ងៃ។
រដ្ឋាភិបាលង៊ីស្រាអែលនាថ្ងៃទី៨វិច្ឆិកា បានបញ្ចុះចំនួនចំណាប់ខ្មាំងថាមានត្រឹម២៣៩នាក់បន្ទាប់ពីការកំណត់អត្តសញ្ញាណសាកសពមនុស្ស២នាក់មក៕
ចែករំលែកព័តមាននេះ