ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​និង​សម្ភារ​ពេទ្យ ត្រូវបាន​​ផ្ដល់​ដល់​មន្ទីរពេទ្យ​សំខាន់​នៅ​ហ្គា​ហ្សា

5 ខែ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ បណ្ដា​សម្ភារ​ពេទ្យ​និង​ថ្នាំពេទ្យ ត្រូវ​បាន​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ បណ្ដា​សម្ភារ​ពេទ្យ​និង​ថ្នាំពេទ្យ ត្រូវ​បាន​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​AL- SHIFA ភាគ​ខាងជើង​ហ្គា​ហ្សា​។ នេះ​ជា​ការ​គូសបញ្ជាក់​កាលពី​យប់​ថ្ងៃ​ទី​៨​វិច្ឆិកា​របស់​អ​.​ស​.​ប ដែល​បាន​ព្រមាន​ថា គេ​ត្រូវការ​ជំនួយ​មនុស្សធម៌​ថែម​ទៀត​។

ក្នុង​សេចក្ដីថ្លែងការណ៍​រួម​មួយ ប្រមុខ​ទីភ្នាក់ងារ​ អ​.​ស​.​ប ​សម្រាប់​ជំនួយ​ដល់​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​និង​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​គូសបញ្ជាក់​ថា ជំនួយ​បាន​មក​ដល់​មន្ទីរពេទ្យ​ធំ​ជាងគេ​បំផុត​នៅ​ហ្គា​ហ្សា ក៏​ទោះបី​បណ្ដា​បុគ្គលិក​យើង​ត្រូវ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ខ្លាំង មក​ពី​ការ​ទម្លាក់​គ្រាប់បែក​មិន​ឈប់​ឈរ​របស់​អ៊ី​​ស្រា​អែ​ល​ក្ដី​។

ប្រមុខ​អង្គការ​ទាំង​២​នោះ​របស់​ អ​.​ស​.​ប បាន​ហៅ​សភាពការណ៍​នៅ​ហ្គា​ហ្សា​ថា ពិតជា​ពោរពេញ​ដោយ​គ្រោះ​មហន្តរាយ​ក្នុង​មន្ទីរ​ពេល​ធំ​នៅ​ហ្គា​ហ្សា​នោះ​។ ក្រុម​គ្រូពេទ្យ​ត្រូវ​បង្ខំចិត្ត ធ្វើការ​វះកាត់​នៅ​ក្រៅ​បន្ទប់ រហូត​ដល់​នៅ​លើ​ដី​និង​កណ្ដាលវាល​។ គេ​ឮ​តែ​សម្រែក​បណ្ដា​អ្នក​របួស​ឬ​អ្នកជំងឺ ដែល​ឈឺចាប់​ខ្លាំង​ព្រោះតែ​គ្មាន​ថាំ្ន​ស្ពឹក​ឬ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ព្រមទាំង​ខ្វះ​ថ្នាំ់​។ ម្យ៉ាងវិញទៀត​ក្នុង​បរិវេណ​មន្ទីរពេទ្យ​នោះ​មាន​ជនភៀសខ្លួន​ច្រើន​ពាន់​នាក់​ពពាក់ពពូន​គ្នា នៅ​តាម​ចំណាត​យានយន្ត​និង​ទីធ្លា​មន្ទីរពេទ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ