ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាំធុង​បាស់​ថ្ងៃបុណ្យវិសាខបូជា​ក្រុម​ក្មេង​ទំនើង​វាយកា.ប់ចាក់គ្នាស្លា.ប់ម្នាក់

14 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ សពយុវជន​ម្នាក់បានត្រូវ​​ប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹក​ទន្លេចម្ងាយ​​ប្រមាណ៣០០ម៉ែត្រពីវត្តស្រែគរ ក្រោយ​ពី​យុវ​ជនម្នាក់នេះ រួមនឹងមិត្តភក្តិ​ប៉ុន្មាន​នាក់មាន​ទំនាស់​ជាមួយក្រុមម្ខាងទៀត​ ខណៈរាំធុងបាស់ក្នុង​វត្ត​ស្រែគរនាថ្ងៃបុណ្យ​វិសាខបូជា ហើ​យដេញ​វាយ​គ្នាប្រសេចប្រសាច និង​បាត់​ខ្លួន​មួយ​យប់​រួច​មក

ខេត្តស្ទឹងត្រែង ៖ សពយុវជន​ម្នាក់បានត្រូវ​​ប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹក​ទន្លេចម្ងាយ​​ប្រមាណ៣០០ម៉ែត្រពីវត្តស្រែគរ ក្រោយ​ពី​យុវ​ជនម្នាក់នេះ រួមនឹងមិត្តភក្តិ​ប៉ុន្មាន​នាក់មាន​ទំនាស់​ជាមួយក្រុមម្ខាងទៀត​ ខណៈរាំធុងបាស់ក្នុង​វត្ត​ស្រែគរនាថ្ងៃបុណ្យ​វិសាខបូជា ហើ​យដេញ​វាយ​គ្នាប្រសេចប្រសាច និង​បាត់​ខ្លួន​មួយ​យប់​រួច​មក។

ហេតុការណ៍ដេញវាយគ្នាបណ្តាលឲ្យម្នាក់​ស្លាប់បាត់បង់ជីវិតនេះ បានកើតឡើងនៅ​វេលា​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី១៨ ឧសភា ២០១១ ស្ថិតក្នុងភូមិស្រែគរ ឃុំស្រែគរ ស្រុក​សេសាន។ ជនរងគ្រោះដែលត្រូវក្រុមម្ខាងវាយ​រហូតស្លាប់នេះឈ្មោះថេង ថុង អាយុ២៤​ឆ្នាំ មាន​ស្រុកកំណើតនៅស្រុកជីក្រែង ខេត្តសៀម​រាប តែបានមកស្នាក់នៅ​ធ្វើ​ជាជាងសិប្បកម្មក្នុង​ភូមិកើតហេតុខាងលើ។ ប្រភពព័ត៌មានបាន​ឲ្យ​ដឹងថា នៅថ្ងៃទី១៩ ឧសភា ជាថ្ងៃបុណ្យវិសាខ​បូជា ​ក្នុងវត្ត​ស្រែគរ​មាន​រៀបចំពិធីបុណ្យដោយ​គណៈកម្មការវត្ត។​ក្រោយពិធីបុណ្យចប់រួច​រាល់​នា​វេលាយប់​ក៏មានចាក់ធុងបាស់រាំកម្សាន្តកំដរ​បុណ្យក្នុងវត្ត ហើយក៏មានមនុស្សម្នាមកពី​ភូមិ​ផ្សេងៗ​គ្នាមកចូលរួម។

លោក​អន សំអាត អធិការនគរបាល​ស្រុក​សេសាន បាន​ឲ្យដឹងថា នៅថ្ងៃទី១៧ ឧសភា ក្នុងវត្តខាងលើបានរៀបចំពិធី​សូត្រ​មន្ត​បុណ្យ​វិសាខបូជា លុះដល់វេលារំលងអធ្រាត្រ ទើប​មាន​ចាក់ភ្លេងរាំកំសាន្ត ហើយ​ជន​រងគ្រោះរួម​ជា​មួយ​មិត្ត​ភក្តិបីទៅបួននាក់បានឈ្លោះ​ប្រកែកគ្នា​ជា​មួយក្រុមម្ខាងទៀត ​តែ​ក៏ត្រូវ​សមត្ថកិច្ច​​ធ្វើ​អន្តរា​គមន៍។ ពេល​​​ន​ោះ​ក្រុមជនរងគ្រោះបាន​រត់​សំដៅទៅទន្លេ ខ្លះស្រាយខ្សែទូក និងខ្លះ​ជិះ​លើ​ទូក ចំណែកជនរងគ្រោះបានលោត​ទឹក​ទន្លេ​ហែល​ទៅត្រើយម្ខាង ព្រោះជាកន្លែង​ស្នាក់នៅ ​ឯ​មិត្ត​ភក្តិរបស់ខ្លួនក៏បានឡើងពីទូកមកលើគោក​វិញ។

លោក​អធិ​ការ​បានបន្តថា ដោយសារតែ​យប់​ងងឹត​ហើយទន្លេលាតសន្ធឹងធំយើង​មិន​បាន​ដឹងថា ជន​រងគ្រោះហែលដល់ចំណុចណាទេ លុះ​ព្រឹកឡើង​កម្លាំងប៉ុស្តិ៍បានស្វែង​រកតែរកមិន​ឃើញ លុះរហូតដល់​ម៉ោងជាង៥ព្រឹក ថ្ងៃទី​១៨ ឧសភា អ្នកភូមិប្រទះឃើញ​សព​ជន​រង​គ្រោះ​អណ្តែត​ទឹកទៅទើរនៅកំពង់របស់អ្នកភូមិ ទើប​រាយការណ៍មក​នគរបាលប៉ុសិ៍្តចុះទៅពិនិត្យ​កន្លែង​កើតហេតុ និងធ្វើសេចក្តី​​​ជូន​ដំណឹង​មក​ស្នងការដ្ឋានខេត្ត ដើម្បីឲ្យកម្លាំងនគរបាលផ្នែក​កោសល្យវិច័យ និងវិទ្យាសាស្ត្រចុះទៅ​ពិនិត្យ​បន្ថែមទៀត។ តាមការសន្និដ្ឋាន​គឺ​ជនរងគ្រោះ​ទំនង​​ជាស្រវឹងស្រា ហើយភិតភ័យលោតទឹក តែ​ដោយ​​ហែលពុំផុតក៏លង់ទឹក​ស្លាប់​តែម្តង។ សព​ជន​រង​គ្រោះ​ត្រូវបានតម្កល់​រង់ចាំពិនិត្យធ្វើ​​កោសល្យ​​វិច័យពីនគរបាលជំនាញ ចំណែក​ក្រុម​ម្ខាង​ទៀត សមត្ថកិច្ចកំពុងតាមដាន​ហៅមក​សាក​សួរ ដើម្បីឲ្យដឹងច្បាស់ពីមូលហេតុនៃទំនាស់។

រឿង​រា៉វ​ដាច់​ដោយ​ឡែក​មួយ​ទៀត កាលពី​ល្ងាចថ្ងៃទី១៧ ឧសភា នោះដែរ មានក្មេង​ទំនើង​ចំនួនពីរក្រុមបានជិះម៉ូតូដេញវាយ​គ្នា​តាមដងផ្លូវ​ម្តុំ​ជិតស្ពានសេកុង ។ ការដេញ​វាយគ្នាប្រសាច​ពេញ​ផ្លូវនេះ បណ្តាលឲ្យក្រុម​ម្ខាង​មានគ្នា៣នាក់​ត្រូវ​គូភាគីមានគ្នា៥​នាក់ វាយ​រួចឲ្យលូនកាត់ថ្នល់ ថែម​ទាំងរុញម៉ូតូសង្កត់ពីលើ​ថែមទៀត តែត្រូវ​បាន​ប៉េអឹមជួយអន្តរាគមន៍​ទាន់​ចាប់បាន២នាក់ ក្នុង​ចំណោម៥នាក់ប្រគល់ទៅឲ្យ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុងស្ទឹងត្រែងចាត់ការបន្ត។ ប្រភព​ព័ត៌​មានបានឲ្យដឹងថា ក្មេងទំនើង​ទាំងពីរនាក់​ត្រូវបានដោះលែងវិញ ជាថ្នូរនឹងទឹកប្រាក់​ចំនួន​៥០០.០០០រៀល។ ជា​មួយ​នឹង​ការ​ដោះ​លែង​ ជាថ្នូរនឹងលុយបែបនេះ ​មិន​ដឹង​ថា ​តើ​​គោល​នយោ​បាយ​ភូមិ-ឃុំមានសុវត្ថិ​ភាពដែល​កំពុង​អនុវត្តនេះមាន​​ប្រសិទ្ធ​ភាព ឬ​ក៏​អត់?