ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស៊ី ជី​ន​ពីង​ និង​លោក​ចូ​ បៃ​ដិ​ន​ ​គ្រោង​​​ជួប​គ្នា​នា​ថ្ងៃ​១៥​ វិច្ឆិកា

5 ខែ មុន

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ម្នាក់​និង​អ្នកការ​ទូត​ម្នាក់​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ម្នាក់​និង​អ្នកការ​ទូត​ម្នាក់​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ដែល​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ចូ​ បៃ​ដិ​ន ​និង​សម​ភាគី​ចិន​ លោក​ស៊ី ជី​ន​ពីង ត្រូវ​ជួប​គ្នា​នា​ថ្ងៃ​ទី​១៥​ វិច្ឆិកា​ ខាង​មុខ​នេះ​នៅ​សាន់​ហ្វ្រា​ន់​ស៊ី​​ស្កូ សម្រាប់​ការ​ជួប​គ្នា​ដំបូង​របស់​មេដឹកនាំ​ទាំង​២​ចាប់តាំងពី​១​ឆ្នាំ​មក​ហើយ​ ។

ភាគី​ទាំង​២​នៅ​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​តែ​ប្រកាន់​ជំហរ​ថា ការ​ជួប​គ្នា​នោះ​នឹង​ធ្វើ​នា​ថ្ងៃ​ទី​១៥​វិច្ឆិកា​។ ការ​ជួប​គ្នា​កំពូល​រវាង​ប្រធានាធិបតី​ទាំង​២​នៅ​មិន​ទាន់​អះអាង​ជា​ផ្លួ​វ​ការ​ដោយ​ភាគី​ទាំង​២​នៅឡើយ ដោយ​គ្រាន់តែ​ទម្លាយ​ការ​ស្រុះស្រួល​គ្នា​យក​កាលបរិច្ឆេទ​នេះ​។

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​ការី​ន​ហ្ស​ង់​ពី​យែ​រ ធ្លាប់​ថ្លែង​កាលពី​ថ្ងៃ​ទី​៣១ ​តុលា​ថា សហរដ្ឋ​អាមេរិក​​សង្ឃឹម​ជួប​ពិ​ភា​គ្សា​គ្នា​ដោយ​ស្ថាបនា នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​ជាមួយ​ចិន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ