ខេត្តបាត់ដំបង ៖ មុខសញ្ញាជូញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី០៩ វិច្ឆិកា នៅចំណុចភូមិគោកពោន ឃុំធិបតិ ស្រុកគាស់ក្រឡ ខណៈដែលជននេះ កំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ុត ញ៉ាញ់ អាយុ៤៤ឆ្នាំ រស់នៅចំណុចភូមិ-ឃុំកើតហេតុខាងលើ ។ ជននេះ ត្រូវកម្លាំងជំនាញនៃអធិការស្រុកគាស់ក្រឡចុះបង្ក្រាប និងពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ។
ជាមួយនឹងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបានវត្ថុតាងម្សៅក្រាមពណ៌.ស (ម៉ាទឹកកក) សង្ស័យមានសាធាតិញៀនចំនួន០២កញ្ចប់ធំ កូនថង់សម្រាប់ច្រកថ្នាំញៀន និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។
បើតាមសមត្ថកិច្ចបាននិយាយថា ជនសង្ស័យរូបនេះ ជាមុខសញ្ញាជូញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ដែលមន្ត្រីជំនាញតាមឃ្លាំមើលសកម្មភាពជននេះ និងបក្សពួកមួយចំនួនទៀតជាប្រចាំរហូតដល់ពេលនេះ ទើបត្រូវឃាត់ខ្លួនរឹបអូសបានទាំងវត្ថុតាងតែម្ដង។ ពេលនេះ មន្ត្រីជំនាញកំពុងសួរនាំ ដើម្បីចាត់ការតាមនីតិវិធី ។
ចែករំលែកព័តមាននេះ