ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​៣​នាក់ ជា​មុខសញ្ញា​កាច់ក​ម៉ូតូ និង​អ្នក​ទទួលផល​ចោរកម្ម

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឡេ​ង…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឡេ​ង ប៊ុ​ន​ហួរ នាយការិយាល័យ និង​លោក​វរសេនីយ៍ទោ មឿ​ន ដា​រ៉ា​រិ​ទ្ធ នាយ​រង​ការិយាល័យ បាន​ស្រាវជ្រាវ​បង្ក្រាប​ជនសង្ស័យ​ចំនួន ២​នាក់ ដែល​ជា​មុខសញ្ញា​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ នៅ​ចំណុច​បន្ទប់​ជួល ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្រោយ​បង្ក្រាប​បាន​ជនសង្ស័យ​ទាំង​២​នាក់​នេះ កម្លាំង​ការិយាល័យ​ជំនាញ បាន​បន្ដ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ដែល​ជា​អ្នក​ទទួល​ទិញ​ផល​ចោរកម្ម​។ ជនសង្ស័យ​ទាំង ៣​នាក់​នេះ រួម​មាន ៖

ទី​១៖ ឈ្មោះ កុយ ករុណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ទទួលផល​ចោរកម្ម​)
ទី​២៖ ឈ្មោះ សេង វិ​ឆ័​យ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ
ទី​៣៖ ឈ្មោះ ចក់ ពេទ្យ អាយុ​២២​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង រួម​មាន ៖
-​ទុល​វី​ស​ចំនួន ០១
-​សោ​លេខ​១០ ចំនួន​០១
-​សោ​កាច់​អស្សរ​L ចំនួន​០៧
-​សោ​កាច់​អស្សរ​T ចំនួន​០១
-​ស្លាក​លេខ​ម៉ូតូ ចំនួន ០១
-​ម៉ូតូ​ចំនួន​០២​គ្រឿង (​ម៉ាក HONDA SCOOPY និង​ម៉ាក HONDA BEAT)​។

ម៉ូតូ HONDA BEAT ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ។ ដោយឡែក ម៉ូតូ HONDA SCOOPY ស្វែងរក​ម្ចាស់​មិន​ទាន់​ឃើញ​នោះ​ទេ ក្នុង​ករណី​ប្រជាពលរដ្ឋ ដែល​ធ្លាប់​បាត់​ម៉ូតូ​ភិនភាគ​ដូច​រូប សូម​ទំនាក់ទំនង​មក​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ច្បាប់​ដើម ដើម្បី​ផ្ទៀងផ្ទាត់​ប្រគល់​ម៉ូតូ​ជូន ។

បច្ចុប្បន្ន ក្រោយ​បញ្ចប់​ការ​សួរនាំ កម្លាំង​ជំនាញ បាន​បញ្ជូន​ជនសង្ស័យ​ខាងលើ រួម​ជាមួយ​វត្ថុ​តាង ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ