ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ជាយ​ដែន​មាន​ក្រុម​​ហ៊ុន៥នាំ​ជ្រូក​ចូល​មួយ​ថ្ងៃពី​៧០០​ទៅ​១.០០០​ក្បាល​

14 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ​ថ្វីដ្បិត​ជា​ខេត្ត​មួយ​​នៅ​ជាប់​ព្រំ​ប្រទល់​ប្រទេស​សៀម​​ ហើយ​មាន​ច្រក​សេដ្ឋ​កិច្ច​មួយ​ដ៏​ធំ​ និង​​​មាន​ក្រុម​ហ៊ុន​​ចំនួន​៥​នាំ​ជ្រូក​ក្រហម​​ចូល​ក្នុង​១​​ថ្ងៃ​ពី​៧០០​ទៅ​១.០០០​ក្បាល ក្តី​តែ​សាច់​​ជ្រូក​នៅ​ខេត្ត​បន្ទាយ​​មាន​ជ័យ​នៅតែ​​ឡើង​ថ្លៃ ។ ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​និយាយថា ចាប់​​តាំង​ពី​​ពេល​បុណ្យ​​ចូល​ឆ្នាំ​​ថ្មីប្រពៃណី​​​ជាតិ​​រហូត​

ខេត្តបន្ទាយមានជ័យ ៖ ​ថ្វីដ្បិត​ជា​ខេត្ត​មួយ​​នៅ​ជាប់​ព្រំ​ប្រទល់​ប្រទេស​សៀម​​ ហើយ​មាន​ច្រក​សេដ្ឋ​កិច្ច​មួយ​ដ៏​ធំ​ និង​​​មាន​ក្រុម​ហ៊ុន​​ចំនួន​៥​នាំ​ជ្រូក​ក្រហម​​ចូល​ក្នុង​១​​ថ្ងៃ​ពី​៧០០​ទៅ​១.០០០​ក្បាល ក្តី​តែ​សាច់​​ជ្រូក​នៅ​ខេត្ត​បន្ទាយ​​មាន​ជ័យ​នៅតែ​​ឡើង​ថ្លៃ ។ ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​និយាយថា ចាប់​​តាំង​ពី​​ពេល​បុណ្យ​​ចូល​ឆ្នាំ​​ថ្មីប្រពៃណី​​​ជាតិ​​រហូត​ដល់​ពេល​នេះ គឺ សាច់​ជ្រូក​បាន​​ឡើង​ថ្លៃ ដល់​១​គីឡូ​ក្រាម​​២០.០០០​រៀល​ដែល​មុន​នេះ​ត្រឹម​តែ​ពី​១៥.០០០​​ទៅ​១៧.០០០​រៀល​ ។

លោក​ហ៊ុយ ​ទូច ប្រធាន​ការិយា​ល័យ​​ផលិត​កម្ម​ និងបសុ​ព្យា​បាល​ខេត្ត​​ថ្លែងថា នៅ​​ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​​ប្រជា​ពល​រដ្ឋ​៤០​ភាគ​រយ ​ចិញ្ចឹម​ជ្រូក​ មាន់​ ទា ហើយ​​នា​ពេល​បច្ចុ​ប្បន្ន​តម្លៃ​ជ្រូក​រស់​សម្រាប់​ជ្រូក​​ក្នុង​ស្រុក១​គីឡូ​ក្រាម​លក់​បាន​១២.៤០០​រៀល ឯជ្រូក​ក្រហម​​ថៃ​១​គីឡូ​ក្រាម​១១.៥០០​រៀល។ មាន​ក្រុម​ហ៊ុន​ចំនួន​៥​ដែល​នាំ​ជ្រូក​​ក្រហម​​ចូល​ពី​ថៃ​ក្នុង​១ថ្ងៃ​ៗពី៧០០​​ទៅ​១.០០០​ក្បាល​ គឺមាន​ ១-​ក្រុម​ហ៊ុន​​មេ​គង្គ​​ពាណិជ្ជ​ ២-ក្រុម​ហ៊ុន​​យុវ​ពាណិជ្ជ ៣-​ក្រុម​ហ៊ុន​​ប៊ុត​ចន្ធូ ៤-ក្រុម​ហ៊ុន​​ផូគឹម​ស្រ៊ាង ៥-​ក្រុម​ហ៊ុន​​ងួន សុបិន ។ ​ក្រុម​ហ៊ុន​​ទាំង៥នេះ​កាល​មុន​នាំចូល​ជ្រូក​ថៃ​​ចូល​ក្នុង​១​ថ្ងៃ១.០០០​ក្បាល​ ប៉ុន្តែ​ក្រោយ​ពេល​មាន​សភាព​ការណ៍​ជម្លោះ​​ព្រំដែន​កើត​ឡើង ​ពេ​លនេះ​១​ថ្ងៃ​នាំចូល​ពី​៧០០​ទៅ​១.០០០​ក្បាល​ ដោយ​នាំ​ចូល​មួយ​ថ្ងៃ​ខាន​មួយ​ថ្ងៃ ហើយ​​ក្រៅ​ពី​លក់​នៅ​ក្នុង​ខេត្ត គឺ​មាន​​នាំ​​ទៅ​​លក់​​នៅ​​ខេត្ត​សៀម​រាប បាត់​ដំបង ​និងភ្នំពេញ ។ ដោយ​ឡែក​នៅ​ក្នុង​ខេត្ត​ គឺ​ក្រុម​ហ៊ុន​ផូ​គឹម​ស្រ៊ាង​ដាក់​ជ្រូក​៤០​ក្បាល សម្រាប់​បម្រើ​សេច​ក្តីត្រូវ​ការ​ ។

​មន្ត្រី​ដដែល​មិន​បាន​ឱ្យ​ដឹង​ថា ការ​​ឡើង​ថ្លៃ​សាច់​ជ្រូក​នេះ​បណ្តាល​មក​ពី​​អ្វី​ទេ ​តែ​ពាណិជ្ជ​ករ​មួយ​រូប​​និយាយថា ​មិន​មែន​តែ​សាច់​ជ្រូក​ទេ ដែល​ឡើង​ថ្លៃ​គឺ​ទំនិញ​​សព្វ​សារ​រពើ​​​ឡើងថ្លៃ​ទាំង​អស់ ។ ​សម្រាប់​ប្រជា​ពល​រដ្ឋ​​ដែល​រក​ចំណូល​បាន​ត្រឹម​​១​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​​កំពុង​ប្រឈម​នឹង​ការ​លំបាកហើយ​ ខណៈ​ពេល​ដែល​ទំនិញ​នានា​​ឡើង​ថ្លៃ​​ ឯការ​ស្វែង​រក​ចំណូល​ក៏​ជួប​ការ​លំបាក​ដែរ ៕