ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោ.រ​គា.ស់​ផ្ទះ​លួ.ច​ទ្រព្យសម្បត្តិ​នៅ​សង្កាត់​ព្រែក​ថ្មី ​ត្រូវ​បាន​ចាប់ខ្លួនហើយ

5 ខែ មុន
  • ភ្នំពេញ

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ពី​ករណី​ចោ.រលួច​គាស់​ផ្ទះ​យក​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​​ស្រាវ​ជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​បក្ខពួក​២​នាក់ ពាក់ព័ន្ធ​នឹង​

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ពី​ករណី​ចោ.រលួច​គាស់​ផ្ទះ​យក​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​​ស្រាវ​ជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​បក្ខពួក​២​នាក់ ពាក់ព័ន្ធ​នឹង​ករណី​គា.ស់​ផ្ទះ​លួ.ច​ទ្រព្យសម្បត្តិ​នៅផ្ទះ​លេខ​៨ ផ្លូវ​លេខ១១៤ ស្ថិតក្នុង​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ កាល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៣​កន្លង​ទៅ ។

ជនសង្ស័យ​ឈ្មោះ អ៊ុយ ចាន់​សុ​ភ័ក្ត្រ ភេទប្រុស ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ព្រែក​តាឡុ​ង សង្កាត់​​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​។ ហើយ​នៅ​ក្នុង​សកម្មភាព​លួ.ច​នោះ ម្ចាស់ផ្ទះ​បាន​បាត់បង់​ម៉ាស៊ីនត្រជាក់​២​គ្រឿង ម៉ាស៊ីន​កម្ដៅ​ម្ហូប​១​គ្រឿង ម៉ាស៊ីន​ឈូស​ទឹកកក​១​គ្រឿង ធុង​ហ្កា​ស​១ កង្ហារ​​២​គ្រឿង និង​ខ្សែភ្លើង​មួយ​ចំនួន ។ ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​បាន​ដកហូត​ពី​ជនសង្ស័យ​នៅ​ពេល​ចាប់​ឃាត់ខ្លួន​មាន ដង្កាប់​១ និង​ទួ​រ​ណឺ​វី​ស​១ និង​ម៉ូតូ​១​គ្រឿង​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។

ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ជាមួយ​វត្ថុ​តាង​ ដើម្បី​ផ្ដន្ទា​ទោស​តាម​ច្បាប់ ៕ ដោយ ៖ រ​ដ្ឋា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ