ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​រកស៊ី​តាម​គេ រកស៊ី​តាម​ចំណេះ និង​សម្លេង​បេះដូង​របស់​អ្នក

8 ខែ មុន
  • ភ្នំពេញ

នៅ​ក្នុង​សង្គម​ខ្មែរ​យើង​បច្ចុប្បន្ន មនុស្ស​ម្នា​កំពុង​តែ​វិលក្បុង​នឹង​ការ​ប្រឹងប្រែង​រកស៊ី​ចិញ្ចឹមជីវិត​ជា​ខ្លាំង​។ ម្នាក់​ៗ​គិត​ចង់​មានមុខ​របរ ឬ​ការងារ​ដែល​អាច​រក​ចំណូល​ទៀងទាត់

នៅ​ក្នុង​សង្គម​ខ្មែរ​យើង​បច្ចុប្បន្ន មនុស្ស​ម្នា​កំពុង​តែ​វិលក្បុង​នឹង​ការ​ប្រឹងប្រែង​រកស៊ី​ចិញ្ចឹមជីវិត​ជា​ខ្លាំង​។ ម្នាក់​ៗ​គិត​ចង់​មានមុខ​របរ ឬ​ការងារ​ដែល​អាច​រក​ចំណូល​ទៀងទាត់​។

ធ្វើ​ដំណើរ​តាម​ដងផ្លូវ​យើង​នឹង​ឃើញ​មានមុខ​របរ​ច្រើន​ណាស់​បានក​កើតឡើង​តាម​ដងផ្លូវ​នៃ​ទីក្រុង​ភ្នំពេញ​។ ការ​សង្កេត​ឃើញ​ជា​ទូទៅ​មួយ​នោះ គឺ​ការ​ចាប់ផ្តើម​ប្រកប​របរ​រកស៊ី គឺ​ច្រើន​ធ្វើ​តាម​គ្នា​។ មាន​​​ន័យ​ថា បើ​ឃើញ​គេ​រកស៊ី​អ្វី​បាន នោះ​ក៏​នាំ​គ្នា​រកស៊ី​តាម​គេ​។

ឧទ​ហរ​ណ៍​ដូច​ជា មុខរបរ​លក់​កាហ្វេ មុខរបរ​លក់​ខោអាវ មុ​រ​របរ​ដាំ​កៅស៊ូ និង​មុខរបរ​ជា​ច្រើន​ទៀត គឺ​គេ​បាន​ចាប់ផ្តើម​រកស៊ី ដោយសារ​តែ​ដឹង ឬលឺ​ថា គេ​រកស៊ី​បាន​ចំណេញ ដូច្នេះ​ក៏​ចាប់ផ្តើម​រកស៊ី​តាម​គេ​ទៅ​។

ប៉ុន្តែ​ដោយសារ​តែ​ការ​រកស៊ី​តាម​គ្នា​នេះ ក៏​មាន​មនុស្ស​ជា​ច្រើន ក្នុង​នោះ​ខ្ញុំ​គិត​ថា​ក៏​អាច មាន​អ្នក​អាន​អត្ថបទ​នេះ ខ្លះ​ក៏​ជួប​បទ​ពិសោធន៍​ឆ្លងកាត់​ការ​រកស៊ី​តាម​គេ​តាម​ឯង​នេះ​។

ប៉ុន្តែ​ខ្ញុំ​គិត​ថា ការ​សម្រេចចិត្ត​បែប​នេះ មិន​ត្រឹមត្រូវ​ទេ​។ ការ​រកស៊ី​គួរតែ​ផ្អែក​ទៅ​លើ​សមត្ថភាព ចំណេះ​ដឹង ចំណូលចិត្ត និង​តម្រូវការ​ទីផ្សារ ជា​ជាង​ការ​មើលឃើញ​គេ​ចំណេញ ក៏​ចាប់ផ្តើម​រកស៊ី​តាម​គេ​។

ក្នុង​បទ​ពិសោធន៍​របស់ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​មិន​អាច​ដំណើរកា​រវេ​ប​សាយ​ព័ត៌មាន សុខភាព health.com.kh បាន​ជោគជ័យ​មក​ដល់​ពេល​នេះ​ទេ បើសិនជា​ខ្ញុំ​មិន​មានចំណេះ​ដឹង​ផ្នែក​សារព័ត៌មាន និង​ផ្នែក​សុខភាព ព្រមទាំង​ចំណូលចិត្ត​របស់ខ្ញុំ​នៅ​ក្នុង​ការ​ចែករំលែក​ចំណេះដឹង និង​សរសេរ​ទេ​នោះ។

បើសិនជា​ខ្ញុំ​មិន​មានចំណេះ​ដឹង​ផ្នែក​សារព័ត៌មាន និង​ផ្នែក​សុខភាព ខ្ញុំ​នឹង​មិន​អាច​ដឹកនាំ​ផលិត​អត្ថបទ បំពេញ​សេចក្តី​ត្រូវការ​របស់​មហាជន​បាន​ឡើយ​។ ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ បើសិនជា​ខ្ញុំ​មិន​ចូល​ចិត្ត ឬ​ស្រឡាញ់​ការងារ​សរសេរ​នេះ​ទេ ខ្ញុំ​ប្រហែលជា​មិន​មាន​កម្លាំងចិត្ត​តស៊ូ​ពុះពារ​រាល់​ការ​លំបាក នៅ​ពេល​ចាប់ផ្តើម​ដំបូង​ឡើយ​។ ខ្ញុំ​នឹង​អាច​ទម្លាក់​អ​ម្រែ​ក​នៃ​ការ​ទទួលខុសត្រូវ​កណ្តាល​ទី ដោយសារ​តែ​អស់កម្លាំង​និង​ការងារ​ដែល​ពោរពេញ​ដោយ​ឧបសគ្គ​នៅ​ចំពោះ​មុខ​។

តើ​អ្នក​ទាំងអស់​គ្នា​ទទួល​បាន​អ្វី​ពី​បទ​ពិសោធន៍​នេះ?

នៅ​ពេល​ដែល​អ្នក​ចាប់ផ្តើម​ប្រកប​មុខរបរ​មួយ ចូរ​កុំ​គិត​សម្លឹង​ឃើញ​តែ​រឿង​លុយ​ខ្លាំង​ពេក​។ ការ​គិតតែ​ពី​រឿង​លុយកាក់​ខ្លាំង​ពេក​នេះ អាច​នឹង​ធ្វើ​អោយ​អ្នក​ភ្លេច​គិត​កត្តា​ជា​ច្រើន​នៅ​ពីក្រោយ ភាព​ជោគជ័យ​នៃ​មុខរបរ​មួយ​។ ហេតុ​ដូច្នេះ​ហើយ បានជា​នៅ​ក្នុង​សង្គម​ខ្មែរ យើង​ឃើញ​មានការ​ប្រកប​មុខរបរ​តាម​គ្នា​ជា​ច្រើន​ដែល​ចុងបញ្ចប់ គឺ​បរាជ័យ​។ នៅ​ក្នុង​សៀវភៅ​ដែល​មាន​ចំណងជើង​ថា «Discovering Happiness» ឬ​ភាសា​ខ្មែរ​មាន​ន័យ​ថា «​ស្វែងរក​អោយ​ឃើញ​ភាព​សប្បាយ​រីករាយ​» បាន​សរសេរ​ថា «​ឈប់​ធ្វើ​តាម​លុយ ធ្វើ​តាម​ចំណង់ចិត្ត​របស់​អ្នក​»​។ កាលណា​អ្នក​បាន​រក​ឃើញ​ពី​ចំណង់ចិត្ត​របស់​អ្នក​ហើយ ពេល​នោះ​វា​នឹង​ធ្វើ​អោយ​ការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ ហើយ​អ្នក​មិន​ដើរ​តាម​ក្តី​ស្រ​ម៉ៃ​មួយ​ដែល​ខុស​នោះ​ឡើយ​។ នៅ​ពេល​ដែល​អ្នក​ធ្វើ​អ្វីមួយ​ដែល​អ្នក​ស្រឡាញ់​ចូល​ចិត្ត អ្នក​នឹង​តស៊ូ លះបង់ ហើយ​ប្រឹងប្រែង​ដល់ទី​បញ្ចប់​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​។

ប៉ុន្តែ​ជា​ថ្មី​ម្តងទៀត អ្នក​ក៏​ត្រូវ​គិតដល់​បញ្ហា​ជំនាញ​ចាំបាច់​សម្រាប់​ការ​ដំណើរការ​រកស៊ី​នៃ​មុខរបរ​នោះ​ផង​ដែរ​។ សំខាន់​ជាង​នេះ​ទៀត គឺ​ចូរ​បង្កើត​ផលិតផល ឬ​សេវាកម្ម​អ្វី​ដែល​វា​ពិតជា​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវការ​បំផុត​របស់​អតិថិជន​។

ជា​ចុងបញ្ចប់​នោះ បើ​អ្នក​មិន​ចង់​បរាជ័យ​ក្នុង​ការ​រកស៊ី​ទេ​នោះ អ្នក​មិន​ត្រូវ​ចេះ​តែ​រកស៊ី​តាម​គេ​តាម​ឯង ដោយ​មិនដឹង​ខ្វល់​អ្វី​សោះឡើយ​។ ចូរ​កុំ​រត់​តាម​លុយ រត់​តាម​បេះដូង​របស់​អ្នក រត់​តាម​សមត្ថ​ភាព​អ្នក និង​បំពេញតម្រូវការ​របស់​អតិថិជន​។

សូម​ប្រិ​យ​មិត្ត​រង់ចាំ​តាមដាន​អាន​បន្ត​ទៀត​ទាក់ទង​នឹង​ការ​ចែករំលែក​បទ​ពិសោធន៍​ជីវិត​របស់ខ្ញុំ​ថា «​តើ​លុយ​១០០​ដុល្លារ​កែប្រែ​ជីវិត​ខ្ញុំ​របៀប​ណា?​»

ចំណែក​ប្រិ​យ​មិត្ត​ដែល​ចង់​ចែករំលែក​បទ​ពិសោធន៍​ទាក់ទង​នឹង​ការ​រក​លុយ​ដល់​មហាជន​ក៏​អាច​ទាក់ទង​គម្រោង «​លុយ​» របស់​សារព័ត៌មាន​កោះសន្តិភាព​ផង​ដែរ​។ យើង​រីករាយ​នឹង​ធ្វើការ​ផ្សព្វ​ផ្សាយ​ជូន ដើម្បី​ជា​ការ​ចែករំលែក​ចំណេះដឹង​ជាក់ស្តែង​ពិត​ៗ​ទាក់ទង​នឹង​ការ​រក​លុយ ការ​សន្សំ​លុយ និង​ការ​គ្រប់គ្រង​លុយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ