ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្សាន្តចុងសប្តាហ៍

12 ឆ្នាំ មុន

១. ​បានចុះ​កាសែត
ប្រពន្ធ​​និយាយ​បង្អាប់​ប្តី ៖
-ខ្ញុំ ​​ឃើញ​បងថ្ងៃ​ណា​ក៏​សរសេរ​​អត្ថ​បទ តែ​មិន​ដែលឃើញ​មាន​អត្ថ​បទ​ចុះ​កាសែត​ទេ, ចាញ់​អាច្រមក់​ចុង​ភូមិ​ ជិះម៉ូតូ​​ប៉ុន្មាន​​ជុំ​មាន​​អត្ថ​បទ​ចុះ​កាសែត​ភ្លាម, ឃើញ​​ទាំង​រូប​​ថត​វាលើ​ទំព័រ​​កាសែត​ច្បាស់ទៀត ។​
-ចុះ​​វា​ធ្វើ​​អីដែរ?
-វា ​ជិះ​​ម៉ូតូ​អត់ពាក់​មួក​សុវត្ថិភាព ហើយ​ជិះ​​ប្រណាំង​គ្នា​ពេញថ្នល់​, ដល់​ត្រូវប៉ូលិស​​​ចាប់​តដៃ​​ជា​មួយ​ប៉ូលិស​ទៀត​, មិន​ឱ្យ​​ឆាប់​បាន​ចុះកាសែត​​ម៉េច​កើត?

២.ដូច​ព្រះ​អាទិត្យ​
ស្ត្រី​​ម្នាក់​​ត្អូញ​ត្អែរ​​ប្រាប់មិត្ត​​របស់ខ្លួន ៖
-ប្តីខ្ញុំ​​សព្វ​ថ្ងៃ​​មិន​ខុស​ពី​ព្រះអាទិត្យ​​​ទេ ។​
-​គាត់យ៉ាង​ម៉េច​​បានជា​ថា​ដូចព្រះអាទិត្យ?
-​ព្រលប់ៗ បាយទឹក​​រួច​បាត់​ឈឹង​ពេញ​​មួយ​យប់ រហូត​ដល់​ភ្លឺ​​ស្រាងៗ ទើប​​ឃើញ​មុខ​​ត្រឡប់​​មក​ផ្ទះវិញ ។ ​យប់​ណាក៏អ៊ីចឹង ៕

១. ​បានចុះ​កាសែត
ប្រពន្ធ​​និយាយ​បង្អាប់​ប្តី ៖
-ខ្ញុំ​​ឃើញ​បងថ្ងៃ​ណា​ក៏​សរសេរ​​អត្ថ​បទ តែ​មិន​ដែលឃើញ​មាន​អត្ថ​បទ​ចុះ​កាសែត​ទេ, ចាញ់​អាច្រមក់​ចុង​ភូមិ​ ជិះម៉ូតូ​​ប៉ុន្មាន​​ជុំ​មាន​​អត្ថ​បទ​ចុះ​កាសែត​ភ្លាម, ឃើញ​​ទាំង​រូប​​ថត​វាលើ​ទំព័រ​​កាសែត​ច្បាស់ទៀត ។​
-ចុះ​​វា​ធ្វើ​​អីដែរ?
-វា​ជិះ​​ម៉ូតូ​អត់ពាក់​មួក​សុវត្ថិភាព ហើយ​ជិះ​​ប្រណាំង​គ្នា​ពេញថ្នល់​, ដល់​ត្រូវប៉ូលិស​​​ចាប់​តដៃ​​ជា​មួយ​ប៉ូលិស​ទៀត​, មិន​ឱ្យ​​ឆាប់​បាន​ចុះកាសែត​​ម៉េច​កើត?

២.ដូច​ព្រះ​អាទិត្យ
ស្ត្រី​​ម្នាក់​​ត្អូញ​ត្អែរ​​ប្រាប់មិត្ត​​របស់ខ្លួន ៖
-ប្តីខ្ញុំ​​សព្វ​ថ្ងៃ​​មិន​ខុស​ពី​ព្រះអាទិត្យ​​​ទេ ។​
-​គាត់យ៉ាង​ម៉េច​​បានជា​ថា​ដូចព្រះអាទិត្យ?
-​ព្រលប់ៗ បាយទឹក​​រួច​បាត់​ឈឹង​ពេញ​​មួយ​យប់ រហូត​ដល់​ភ្លឺ​​ស្រាងៗ ទើប​​ឃើញ​មុខ​​ត្រឡប់​​មក​ផ្ទះវិញ ។ ​យប់​ណាក៏អ៊ីចឹង ៕

៣. ដោយសារ​កិច្ច​​សន្យា
ប្តី​ប្រពន្ធ​មួយគូ​រស់នៅ​ជាមួយ​​គ្នា​​៤៥​ឆ្នាំ មាន​កូន​ប្រុស​-ស្រី​​១១​នាក់ និង​ចៅៗ​ពេញ​ផ្ទះ ។ ពេល​​អ្នក​​​កាសែត​សុំ​​សំភាសន៍​​ពីអាថ៌​កំបាំង​ដែលអាច​ជួយ​ឱ្យ​​ពួកគាត់​​មាន​សេចក្តី​​សុខ​ជាមួយគ្នា​បាន​យូរ យាយ​ជា​ប្រពន្ធ​សើច​ញញឹម​ញញែម​តប ៖
-​ដោយសារ​​​មានកិច្ច​សន្យា​​បន្ទាប់ពី​រៀបការ​រួច ។
-កិច្ច​សន្យា​យ៉ាង​ម៉េច?
-គឺ​ពួកយើង​​ធ្វើ​លិខិត​​ស្នាម​ច្បាស់លាស់​​ជា​មួយគ្នា សន្យា​ថា អ្នក​ណាហ៊ាន​​បែក​ចិត្ត​​​មុន​ត្រូវ​​ទទួល​រ៉ាប់​រង​ចិញ្ចឹមកូនៗទាំងអស់ ៕​

៤.ទាល់តែ​ពិត​ទាំងអស់
តួសម្តែង​ស្រីក្តៅ​ក្រហាយ​និយាយ​ជាមួយអ្នក​​ដឹកនាំ​រឿង ៖
-នែ, លោក​​! ក្នុង​​សាច់​រឿង​​នេះ​ដាក់​ថា ខ្ញុំ​​ពាក់ខ្សែ​.ក​គជ់ ចុះ​ហេតុ​ម៉េច​​ឱ្យ​​ខ្ញុំ​ពាក់​ខ្សែ.ក​​កា​ឡៃ? បើមិន​​បាន​​ខ្សែ.ក​គជ់​សុទ្ធ​ទេ ខ្ញុំ​ឈប់​សំដែង ។
-ខ្សែ.កកាឡៃ​នេះ មើល​ទៅស្អាត​​ដូចខ្សែ.ក​គជ់​​សុទ្ធដែរ ។ ​នាង​គ្រាន់​តែ​ពាក់​ដើម្បី​​ថត​តើ ។ បើ​នាង​​ទាមទារ​ខ្សែ.ក​គជ់​ពិត ទើប​​ព្រម​អញ្ចឹង​ដល់​ចំណុច​ខាង​ចុង​​ដែលនាង​ផឹក​ថ្នាំ​​ពុល​នោះ​នាង​ក៏ត្រូវ​តែ​ផឹក​​ថ្នាំ​ពុល​ពិត​ដែរ ដើម្បី​​ឱ្យ​ពិត​ទាំង​​អស់៕

៥.វគ្គ​ចុងក្រោយ
ក្រុម​​សៀក​ថ្មី​​ទៅសំដែង​​នៅទីក្រុង​មួយ បិទ​ប្រកាស​​ឃោសនា​​នៅខាង​មុខ​ដូច​តទៅ ៖ «បើ​​ទស្សនិកជន​​រូប​ណា​មិនពេញចិត្ត​​វគ្គ​ចុងក្រោយ​របស់​​យើង​ខ្ញុំ ​នឹង​បាន​ជូនលុយ​​ថ្លៃ​សំបុត្រ​វិញ» ។ ឃើញ​ប្រកាស​នេះ​​មនុស្ស​ម្នា​ទិញ​​សំបុត្រ​​ចូល​មើល​​ណែន​រោង ហើយវគ្គ​​​ចុងក្រោយ​​គឺ​សុំ​អញ្ជើញ​​ក្រោក​ឈរ​ទាំងអស់គ្នា​ ដើម្បី​​ច្រៀង​បទ​​​គោរព​ទង់ជាតិ ៕

៦.អ្នកណា​បង់​​ច្រើន​ជាង?
មិត្ត​ពីរនាក់និយាយ​គ្នា ៖
-ក្រុម​​ហ៊ុ​ន​ខ្ញុំ​​​ឆ្នាំ​ទៅបង់​​ចូល​ថវិកា​រដ្ឋរាប់​​ម៉ឺន​ដុល្លារ​​ឯណោះ ។
-ប៉ុណ្ណឹង​ក៏អួត​ដែរ ។ មើល​ខ្ញុំ​​នែ, ខ្ញុំ​ម្នាក់​​ឯង​ក៏​​បង់​ចូល​​រដ្ឋ​រាប់ម៉ឺនដុល្លារដែរ មិនចាំ​បាច់​​ដល់​ក្រុមហ៊ុន​​ទាំង​មូលទេ ។​
-អុញ! ខ្លាំង​ម៉្លេះ? បង​ឯង​រក​ស៊ី​អីហ្នឹង?
-ខ្ញុំ​រក​ស៊ី​រត់ពន្ធ, ត្រូវ​រឹបអូស​​ទំនិញ​​​អស់​រលីង ​​ហើយ​ត្រូវ​ពិន័យ​ទៀត ។ សរុបទាំង​​ថ្លៃ​ទំនិញ ទាំង​ប្រាក់​​ពិន័យ មិនតិច​ជាង​២ម៉ឺន​ដុល្លារ​ទេ ៕

៧.ផ្តល់​​ការសប្បាយ
ឮប្រជា​ជន​​រអ៊ូរទាំ​ពេក មន្ត្រីអគ្គិសនីមួយ​​​រូប​បកស្រាយ ៖
-ការដែល​​ផ្នែកអគ្គិសនី​​​យើង​ខ្ញុំ​​ឧស្សាហ៍​​ផ្តាច់​ភ្លើង តាមពិតគឺ​ចង់​នាំ​​មក​នូវ​ការសប្បាយ​​ឱ្យបង​ប្អូន​​រាល់គ្នា​តើ ។ ម៉េច​រអ៊ូ​​រទាំ​ទៅវិញ?
-ថាម៉េចហ្នឹង? ផ្តាច់ភ្លើង​ដើម្បី​នាំ​មក​នូវ​​ការ​សប្បាយ? ​និយាយអី​ចម្លែក​ម៉្លេះ?
-ខ្ញុំ​​​និយាយអត់​​ខុសទេ, បងប្អូន​នឹក​​ឡើង​​វិញ​​មើល ។​
-ដាច់​​ភ្លើងម្តងៗ ស្អុះ​​ស្ទើរ​ស្លាប់​​​សប្បាយ​
ខ្មោ​ច​​យក៍​អី?
-មក​ពី​បង​ប្អូន​​មិនព្រមនឹក​ឡើងវិញ​​ ទើប​មិន​ដឹង ។ ខ្ញុំ​ប្រាប់​​ណា៎, ឧបមា​ដាច់ភ្លើង​​មួយម៉ោង​ លុះ​​មាន​ភ្លើង​ភ្លឺ​ចិញ្ចាច​វិញ​ទាំង​ចាស់​ទាំង​ក្មេង​ទះ​ដៃ​ហ៊ោ​កញ្ជ្រៀវ​, អញ្ចឹង​ហើយ​ថា មិន​​​មែន​សប្បាយ​​ទៀត?