ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

1244 គឺជា Hotline ប្រព័ន្ធទូរសព្ទទាន់​ហេតុការណ៍​របស់​អន្តោប្រវេសន៍

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កិច្ចប្រជុំដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ Hotline 1244 បានធ្វើឡើង នៅសាលប្រជុំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក…

ភ្នំពេញ៖ កិច្ចប្រជុំដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ Hotline 1244 បានធ្វើឡើង នៅសាលប្រជុំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍​គណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំ បានដាក់ចេញនូវសំណូមពរចាំបាច់នៃការងារមួយចំនួន៖ ១. សូមឱ្យក្រុមបច្ចេកទេស​ព័ត៌មាន​បច្ចេកវិទ្យា ធ្វើការកែសម្រួលជាសាមញ្ញកម្ម ទៅលើប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍នេះ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ក្រុមការងារទាំងអស់។ ២. សូមឱ្យឯកឧត្តម​លោកជំទាវ ដែលជាប្រធានស្ថាប័ន ឬអង្គភាពពាក់ព័ន្ធ ចាត់តំណាងរបស់ខ្លួន ដើម្បីប្រចាំការរង់​ចាំទទួល និងដោះស្រាយពាក្យបណ្ដឹងជូនពលករ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់​គណៈកម្មការចំពោះកិច្ច។ ៣. សូមឱ្យស្ថាប័ន អង្គភាព និងគណៈអភិបាលខេត្តជាប់ព្រំដែន ដែលមានសមត្ថកិច្ចពាក់ព័ន្ធ តាមដាន និងគ្រប់គ្រងការងារទទួល និងដោះស្រាយ​ពាក្យបណ្ដឹងនេះ ឲ្យបានជាប់លាប់ និងរៀបចំរបាយការណ៍ប្រចាំខែជូន លោក​សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច គោរពរាយការណ៍​ជូនសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជារៀងរាល់ខែ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ