ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​នេសាទ​កើត​មាន​ព្រោងព្រាត​ស្អេកស្កះ មន្ត្រី​ជលផល​ដេក​លក់​អស់ (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ព្រៃវែង

បទល្មើស​នេសាទ​ឡុ​ក​ស្បៃ​មុង កើត​មាន​ព្រោងព្រាត​ស្អេកស្កះ​នៅ​លើ​ផ្ទៃ​បឹង​នៃ​ភូមិ​សាស្ត្រ​ទឹកដី​ស្រុក​ពាម​ជរ ខេត្តព្រៃវែង តែ​មន្ត្រី​ជំនាញ​ជលផល​

ខេត្តព្រៃវែង ៖ បទល្មើស​នេសាទ​ឡុ​ក​ស្បៃ​មុង កើត​មាន​ព្រោងព្រាត​ស្អេកស្កះ​នៅ​លើ​ផ្ទៃ​បឹង​នៃ​ភូមិ​សាស្ត្រ​ទឹកដី​ស្រុក​ពាម​ជរ ខេត្តព្រៃវែង តែ​មន្ត្រី​ជំនាញ​ជលផល​មិន​ធ្វើការ​បង្ក្រាប ទុក​អោយ​បំផ្លិចបំផ្លាញ​មច្ឆា​ជាតិ​វិនាស​ហិនហោច​អស់​គ្មាន​សល់​ទេ​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ឱ្យ​តែ​ដល់​រដូវ​ទឹក​ឡើង បទល្មើស​ជលផល​កើត​មាន​ស្អេកស្កះ​តាម​ទន្លេតូច ដៃ​ព្រែក បឹងបួរ នៃ​ទឹកដី​ខេត្តព្រៃវែង មាន​ដូច​ជា ៖ ឡុ​ក​ស្បៃ​មុង​ប្រវែង​រាប់​គីឡូ​ដី​, ឃ្នួ​ស​, ដាយ​ត្រី​.​ស និង​ដាយ​បង្កង​, ដាក់​ស្បៃ​មុង ឬ​សាច់​អួន​ក្រឡា​ញឹក​កាត់​ដៃទន្លេ​តូច ដោយ​ប្រមូល​ផល​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់​តោន​ជ្រក​ក្រោម​ស្លាក​សហគមន៍ ប៉ុន្តែ​មិន​ដែល​ឃើញ​មាន​អាជ្ញាធរ ឬ​សមត្ថ​កិច្ច​​មន្ត្រី​ជំនាញ​ជលផល​ចុះ​បង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ គឺ​បង្ក្រាប​បាន​តែ​របស់​ប្រជាពល​រដ្ឋ​ដាក់​ខ្លី​ៗ តូច​ៗ ក្បែរ​ៗ​ច្រាំង គឺ​ប្រមូល​យក​ទៅ​ដុត​កម្ទេច​ចោល រួច​បង្ហោះ​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ ដើម្បី​យក​ស្នាដៃ​។

ចំណែក​អ្នក​ដាក់​ទ្រង់ទ្រាយ​ធំ​ៗ មាន​មេខ្យល់​វិញ បើកទូក​ពង្វាង ឬ​តេ​ទូរស័ព្ទ​ប្រាប់​ឱ្យ​ពន្លិច ឬ​មួយ​ក៏​សារ​ឡើង​សិន ក្រោយ​ពេល​ដែល​កម្លាំង​ឡើង​អស់ ក៏​រៀបចំ​ដាក់​វិញ​។ ដោយសារ​តែ​ការ​បង្ក្រាប​គ្មាន​ប្រសិទ្ធភាព បណ្តែតបណ្តោយ​ឱ្យ​មាន​បទល្មើស​ជលផល​ច្រើន​បែប​នេះ​ហើយ ទើប​មហាជន​ដាក់​ការ​សង្ស័យ​ថា បទល្មើស​ទាំងនោះ ត្រូវរ៉ូវ​គ្នា​អស់ហើយ​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ ភ្នាក់ងារ​សារព័ត៌មាន​យើងខ្ញុំ មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​អនុវត្ត​ច្បាប់​បាន​ទេ ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ​ទាក់ទង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ