ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦ ចំណុច​ធានា​ថា កូន​នឹង​ស្រឡាញ់​ការ​សិក្សា !

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ដែល​ពូកែរៀន គឺជា​អ្នក​ដែល​ចូល​ចិត្ត​រៀន ។ ដូច្នេះ ចូរ​បណ្តុះ និង​ជំរុញ​ការ​សិក្សា​របស់​កូន​អ្នក​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ តើ​ឪពុក​ម្តាយ​អាច​ជួយ​កុមារ​ឱ្យ​ស្រឡាញ់​ការ​សិក្សា​ដោយ​របៀប​ណា…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ដែល​ពូកែរៀន គឺជា​អ្នក​ដែល​ចូល​ចិត្ត​រៀន ។ ដូច្នេះ ចូរ​បណ្តុះ និង​ជំរុញ​ការ​សិក្សា​របស់​កូន​អ្នក​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ តើ​ឪពុក​ម្តាយ​អាច​ជួយ​កុមារ​ឱ្យ​ស្រឡាញ់​ការ​សិក្សា​ដោយ​របៀប​ណា ? វា​មិន​ពិបាក​ដូច​អ្នក​គិត​ទេ ។ ការ​ផ្លាស់​ប្តូរ​ទម្លាប់​សាមញ្ញ​មួយ​ចំនួន​របស់​អ្នក​អាច​ជួយ​ជំរុញ​ឱ្យ​កូន​ស្រឡាញ់​ការ​រៀនសូត្រ ។

១. ចូលរួម​ជាមួយ​គ្នា ៖ ការ​សិក្សា​ចុះ​ខ្សោយ​របស់​កុមារ​ភាគច្រើន​បណ្តាល​មក​ពី​ឪពុក​ម្តាយ​ខ្វះខាត​ការ​ចូលរួម​ជាមួយ​កូន ។ ចូរ​សួរ​កូន​របស់​អ្នក​ពី​អ្វី​ដែល​ពួក​គេ​បាន​រៀន​នៅ​សាលា​ថ្ងៃនេះ ។ ការ​ធ្វើ​ដូច្នេះ នឹង​ជួយ​ពួក​គេ​ឱ្យ​មាន​មោទនភាព​ចំពោះ​ចំណេះដឹង​ដែល​បាន​រក​ឃើញ​ថ្មី​របស់​ពួក​គេ ។ ក្មេង​ខ្លះ​នឹង​រីករាយ ហើយ​យក​ឱកាស​នេះ​និយាយ ហើយ​បង្រៀន​ឪពុក​ម្តាយ​របស់​គេ​ផង​ដែរ ។ ការ​ចាប់អារម្មណ៍ ចង់​ដឹង​ចង់​ឃើញ និង​សួរ​សំណួរ​ជា​ច្រើន​ពិតជា​អាច​ជួយ​បាន​ពួក​គេ​បាន ដូច្នេះ​កុំ​ធុញ​បើ​កូន​សួរ​ច្រើន ។

២. រក​មើល​ឧបសគ្គ​ណាមួយ​ក្នុង​ការ​រៀន ៖ វា​ពិបាក​ណាស់​ក្នុង​ការ​ស្រឡាញ់​អ្វីមួយ នៅ​ពេល​កូន​តស៊ូ ឬ​ពិបាក​ក្នុង​ការ​ធ្វើ​វា ។ រក​មើល​សញ្ញា​ដែល​អាច​ប៉ះពាល់​ដល់​សមត្ថភាព​របស់​កូន​អ្នក​ក្នុង​ការ​រៀន​នៅ​សាលា ដូច​ជា​បញ្ហា​សង្គម បញ្ហា​ផ្លូវចិត្ត ដូច​ជា​ការ​ថប់​បារម្ភ ឬ​បញ្ហា​ដែល​អាច​កើត​មាន​ក្នុង​ការ​សិក្សា ។ និយាយ​ជាមួយ​កូន​របស់​អ្នក​ដោយ​យកចិត្តទុកដាក់ ផាសុកភាព និង​សុវត្ថិភាព ដើម្បី​ដឹង​ច្បាស់​ថា ហេតុ​អ្វី​ពួក​គេ​មិន​ចង់​រៀន គ្មាន​អារម្មណ៍​រៀន ឬ​មុខ​វិជ្ជា​ដែល​ពួក​គេ​មិន​ចង់​រៀន​ជាដើម ។

៣. ធ្វើ​ឱ្យ​ការ​រៀនមាន​ភាព​សប្បាយ​រីករាយ ៖ សូម​ចាប់អារម្មណ៍​មើល​កម្មវិធី​សិក្សា កិច្ចការ​ផ្ទះ ឬ​សៀវភៅ​សិក្សា​របស់​កូន​អ្នក ។ ជួយ​ពួក​គេ​ឱ្យ​ស្វែង​យល់​ពី​ចំណង់​ចំណូលចិត្ត និង​ចំណាប់អារម្មណ៍​របស់​ពួក​គេ​ថា ពួក​គេ​ចូល​ចិត្ត​អ្វី រៀន​អ្វី​ទៅ​សប្បាយចិត្ត ហើយ​ពូកែ រួច​លើកទឹកចិត្ត​ពួក​គេ​ឱ្យ​ប្រឹង​បន្ថែម​ទៀត ។ ទោះបីជា​អ្នក​អាច​មានការ​ព្រួយបារម្ភ​ថា មុខ​វិជ្ជា​ដែល​ពួក​គេ​ចង់​សិក្សា​នឹង​មិន​ផ្តល់​អត្ថប្រយោជន៍​សិក្សា​ច្រើន​បំផុត​ក្តី ប៉ុន្តែ​ភាព​រីករាយ និង​សេចក្តី​ស្រឡាញ់​នៃ​ការ​រៀនសូត្រ​ដែល​នឹង​មក​ជាមួយនឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន និង​យូរអង្វែង ។

៤. ផ្តោត​លើ​ដំណើរការ មិនមែន​លទ្ធផល​ទេ ៖ សិស្ស​មាន​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ទទួល​បាន​ពិន្ទុ​ល្អ ។ ប៉ុន្តែ​សម្ពាធ​នេះ​ពិតជា​អាច​រារាំង​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​ធ្វើ​បាន​ល្អ វា​អាច​បណ្តាល​ឱ្យ​មានការ​ថប់​បារម្ភ ការ​មិន​ចង់ទៅ​រៀន មិន​ចង់​ធ្វើ​កិច្ចការ​ផ្ទះ​ជាដើម ។ រំលឹក​កូន​របស់​អ្នក​ថា ការ​ដែល​អាច​ចំណាយពេល​រៀន​នៅ​ក្មេង គឺជា​ឯកសិទ្ធិ​មួយ ហើយ​ចំណេះដឹង​ដែល​ពួក​គេ​នឹង​ទទួល​បាន​នឹង​មាន​ប្រយោជន៍​ជា​បន្តបន្ទាប់​សម្រាប់​ពួក​គេ​នៅ​ពេល​អនាគត ។ វា​មិន​ត្រឹមតែ​លើកទឹកចិត្ត​ឱ្យ​ស្រឡាញ់​ការ​សិក្សា​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​កុមារ​ឱ្យ​មានការ​លើកទឹកចិត្ត និង ជោគជ័យ​ផង​ដែរ ។

៥. ដក​សម្ពាធ​ចេញ ៖ ជឿ ឬ​មិន​ជឿ ក្មេង​ៗ​ដាក់​សម្ពាធ​គ្រប់គ្រាន់​លើ​ខ្លួនឯង​រួច​ហើយ ។ ការ​ដាក់ទោស​ពួក​គេ ឬ​ខឹងសម្បារ ពេល​ពួក​គេ​រៀន​មិន​ពូកែ​នឹង​កាន់តែ​ធ្វើ​ឱ្យ​ពួក​គេ​ខ្លាច​ការ​សិក្សា ។ ដូច្នេះ ជំនួស​ឱ្យ​ការ​ដាក់​ទណ្ឌកម្ម​ពេល​កូន​រៀន​មិន​បាន​ចំណាត់ថ្នាក់ ឬ​ការ​អនុវត្ត​មិនល្អ សូមអ្នក ផ្តល់​ការ​គាំទ្រ​ទាំង​អារម្មណ៍ និង​ការ​សិក្សា​, អនុញ្ញាត​ឱ្យ​ពួក​គេ​បើកចំហ​អំពី​ការ​ខកចិត្ត​របស់​ពួក​គេ​ដោយ​មិន​ភ័យ​ខ្លាច​ការ​វិនិច្ឆ័យ​របស់​អ្នក​, និយាយ​ជាមួយ​ពួក​គេ ស្តាប់​ពួក​គេ និង​សហការ​គ្នា ដើម្បី​ស្វែងរក​វិធី​ដែល​អាច​ជួយ​ពួក​គេ​ឱ្យ​ប្រសើរ​ឡើង និង​រីករាយ​ជាមួយ​សាលារៀន ។

៦. ដឹកនាំ​ដោយ​ឧទាហរណ៍​ល្អ ៖ កុំ​គ្រាន់តែ​លើកទឹកចិត្ត​កូន​អ្នក​ឱ្យ​ស្រឡាញ់​ការ​សិក្សា ចូរ​បង្ហាញ​គេ​ថា អ្នក​ក៏​ស្រឡាញ់​ការ​សិក្សា​ដូច​គ្នា ។ បង្កើត​បរិយាកាស​គ្រួសារ​ដែល​ជំរុញ​ការ​សិក្សា និង​ការ​អាន នេះ​ជា​គន្លឹះ​ដ៏​ងាយស្រួល​បំផុត ។ និយាយ​ញឹកញាប់ សួរ​សំណួរ ចែករំលែក​រឿង និង​ស្វែងរក​ចំណេះដឹង​, អាន​សៀវភៅ​គ្រប់​ប្រភេទ​ជាមួយ​កូន និង​កុំ​ចុច​ទូរស័ព្ទ មើល​ទូរទស្សន៍​ច្រើន​ពេក ពិសេស​ពេល​កូន​រៀន ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​ផ្តល់​ជូន​នូវ​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស កម្មវិធី​ភាសា​ចិន និង​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ វគ្គ​សិក្សា​ថ្មី ចូល​រៀន​ថ្ងៃ​ទី ៣០ ខែតុលា ឆ្នាំ ២០២៣ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​ពិសេស​រហូត​ដល់ ៤០% លើ​តម្លៃ​សិក្សា សម្រាប់​កា​ចុះ​ឈ្មោះ​ជា​ក្រុម លក្ខណៈ​គ្រួសារ ឬ​ពីរ​កម្មវិធី ព្រមទាំង​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់ និង​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​ខាងលើ​នេះ​មាន​សុពលភាព​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។

សាលារៀន​ផ្តល់​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕