ក្រុមអ៊ុយក្រែន Shakhtar Donetsk យកឈ្នះ Barca នៅទឹកដីកណ្តាលយ៉ាងភ្ញាក់ផ្អើល
អាល្លឺម៉ង់ ៖ ក្រុម Shakhtar Donetsk បានបង្អាក់ក្តីសង្ឃឹមរបស់ក្រុម Barcelona ដើម្បីឈានទៅកាន់វគ្គ
អាល្លឺម៉ង់ ៖ ក្រុម Shakhtar Donetsk បានបង្អាក់ក្តីសង្ឃឹមរបស់ក្រុម Barcelona ដើម្បីឈានទៅកាន់វគ្គ
អាល្លឺម៉ង់ ៖ ក្រុម Shakhtar Donetsk បានបង្អាក់ក្តីសង្ឃឹមរបស់ក្រុម Barcelona ដើម្បីឈានទៅកាន់វគ្គបន្តនៃក្របខណ្ឌ UEFA Champions League បន្ទាប់ពីក្រុមតំណាងប្រទេសអ៊ុយក្រែន ដែលកំពុងញាំញីដោយភ្លើងសង្គ្រាម បានយកឈ្នះនៅក្នុងលទ្ធផល ១-០ នៅក្នុងការប្រកួតពូល H ដែលធ្វើឡើងនៅទឹកដីកណ្តាល ពោលគឺនៅកីឡដ្ឋាន Volksparkstadion មានមូលដ្ឋានក្នុងទីក្រុងហាំប៊ឺក (Hamburg) ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
មួយគ្រាប់ដោយការតែតបញ្ចូលទីពីសំណាក់ខ្សែប្រយុទ្ធ Danylo Sikan នៅនាទី៤០ ដែលជាការបញ្ជូនបាល់ដោយខ្សែការពារស្តាំ Giorgi Gocholeishvili ដើម្បីជួយក្រុម Shakhtar ដែលលេងក្នុងនាមជាម្ចាស់ផ្ទះនោះ ទទួលបាន៣ពិន្ទុដ៏សំខាន់ពីជំនួបទល់នឹងក្រុមអ្នកមានបុណ្យ Barcelona ដោយមាន៦ពិន្ទុឈរនៅលេខ៣ នៅក្នុងពូល H ខណៈជ័យជម្នះនេះ បានបញ្ចប់កំណត់ត្រាឈ្នះ ១០០% របស់ក្រុមយក្សអេស្ប៉ាញមួយនេះក្នុងពូល ព្រមទាំងជួយក្រុម Porto មាន៩ពិន្ទុស្មើ Barcelona បន្ទាប់ពីពួកគេបានយកឈ្នះក្រុម Royal Antwerp លទ្ធផល ២-០ នៅថ្ងៃជាមួយគ្នានោះ។
ដោយឡែក ការប្រកួតគូផ្សេងទៀត កាលពីថ្ងៃទី៧ ខែវិច្ឆិកា កន្លងទៅ នៅក្នុងពូល E Atletico Madrid បំបាក់ Celtic ដែលមានគ្នាត្រឹម១០នាក់ ដោយលទ្ធផល ៦-០ ចំណែក Lazio យកឈ្នះ Feyenoord លទ្ធផល ១-០។ នៅក្នុងពូល F Dortmund ទទួលជ័យជម្នះលើ Newcastle លទ្ធផល ២-០ រីឯ AC Milan បំបាក់មុខ PSG ជាមួយលទ្ធផល ២-១។ នៅក្នុងពូល G Manchester City លត់ Young Boys ដែលសល់គ្នាត្រឹម១០នាក់ ដោយលទ្ធផល ៣-០ ខណៈដែល RB Leipzig បំបាក់មុខម្ចាស់ផ្ទះ Red Star Belgrade នៅក្នុងលទ្ធផល ២-១៕
ចែករំលែកព័តមាននេះ