ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិតាសន្តិភាពកម្ពុជា អំពាវនាវឱ្យមានបទឈប់​បា.ញ់ នៅតំបន់ហ្គាហ្សា ហើយហាម៉ាស ត្រូវដោះលែងចំណាប់ខ្មាំង

8 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បិតាសន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាស​អំពាវនាវឱ្យមានបទឈប់​បាញ់ នៅតំបន់ហ្គាហ្សា ហើយហាម៉ាស ត្រូវដោះលែងចំណាប់ខ្មាំង។ នៅល្ងាចថ្ងៃទី៧…

ភ្នំពេញ៖ បិតាសន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាស​អំពាវនាវឱ្យមានបទឈប់​បាញ់ នៅតំបន់ហ្គាហ្សា ហើយហាម៉ាស ត្រូវដោះលែងចំណាប់ខ្មាំង។

នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមបណ្តាញសង្គម​ថា «ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្រ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែង​កប់ខ្មោចដ៏ធំជាងគេ នៅលើពិភពលោក។ កន្លងមក មានការអំពាវនា​វពី​សហគមន៍​អន្តរជាតិ ឲ្យមានបទឈប់បាញ់មួយនៅតំបន់ ហ្រ្គាសា តែត្រូវបានបដិសេធដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដោយគាត់បានថ្លែងថា (នឹងមិនមានបទឈប់បាញ់ទេ ប្រសិនបើមិនមានការដោះលែង​ចំណាប់ខ្មាំង)»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ប្រសិនជាពាក្យនេះ ជាពាក្យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដូចសារព័ត៌មាន ចុះផ្សាយពិតប្រាកដមែន ខ្ញុំមើលឃើញថា វាជាច្រកចេញ ឆ្ពោះទៅរក​បទ​ឈប់​បាញ់មួយ ប្រសិនបើក្រុមហាម៉ាស់ យល់ព្រមដោះលែងចំណាប់ខ្មាំង ដើម្បីដោះដូរជាមួយ​បទឈប់បាញ់»។

សម្តេចតេជោ ហ៊ុន សែន បន្តថា «ខ្ញុំសូមអំពាវនាវដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ សូមចាប់ផ្តើមរកការចរចាដោយផ្តើមចេញពីការដោះលែងចំណាប់ខ្មាំង ដោយក្រុមហាម៉ាស់ និងការសន្យារបស់អ៊ីស្រាអែលថា នឹងឈប់បាញ់ ប្រសិនមានការដោះ​លែងចំណាប់ខ្មាំង»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហាម៉ាស់ នៃប៉ាឡេស្ទីន សូមធ្វើ​ការ​ដោះលែង​ចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកបទឈប់បាញ់ ដែលជាផលប្រយោជន៍អាយុជីវិត នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្រ្គាសាស្រ្ទីបទាំងមូល»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ