ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរា​ចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​យានយន្ត​កែ​ច្នៃ​ខុស​បច្ចេកទេស

5 ខែ មុន
  • សៀមរាប

សមត្ថកិច្ច​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​ថា ដោយ​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ​ណាត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យ​កម្លាំង

ខេត្តសៀមរាប ៖ សមត្ថកិច្ច​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​ថា ដោយ​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ​ណាត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿ​.​ង​ញៀ​.​ន ចូលរួម​សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក និង​កម្លាំង​កងរាជអាវុធហត្ថ ដឹកនាំ​ដោយ​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រួតពិនិត្យ​យានយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ត្រួតពិនិត្យ​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀ​.​ន និង​ផ្សព្វផ្សាយ​ណែនាំ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ព្រមទាំង​ចែក​ជូន​សៀវភៅ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក និង​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន នៅ​ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ដូច​ភ្លៀងរលឹម​។

ពាក់ព័ន្ធ​ករណី​នេះ​ដែរ សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្តសៀមរាប បាន​លើក​ឡើង​ថា កម្លាំង​ចម្រុះ​នៃ​ខេត្តសៀមរាប តែងតែ​បន្ត​ចុះ​ពង្រឹង និង​អនុវត្ត​ច្បាប់​ចរាចរណ៍ ដើម្បី​បានឱ្យ​ពលរដ្ឋ​បាន​ជ្រាប និង​ធ្វើ​យ៉ាងណា​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ