ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កាត់​ភ្លើង​ដាំទឹក ​ចាក់​អាល់កុល​ឆាបឆេះ​ឪពុកក្មេក​និងកូន​ប្រសា

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​ជា​ឪពុក​ក្មេក​ និង​កូន​ប្រសា​បាន​រង​គ្រោះ​ឆេះ​រោល​ពេញ​រាងកាយ​ដោយ​សារ​​ភ្លើង​​អាល់​កុល​​ ខណៈ​​យក​ទៅ​បង្កាត់​ភ្លើង​ដាំ​ទឹក​យក​ឆុងតែ ។​ តាមប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹងថា ​នៅវេលាម៉ោង​៦​ព្រឹក​​ថ្ងៃ​ទី​១៩ ឧសភា ​បុរស​ជា​កូន​ប្រសា​បាន​ព្យា​យាម​បង្កាច់​ភ្លើង​ដាំ​ទឹក​ឆុងតែ​​ជូន​ឪពុក​ក្មេក​ ។ ដោយ​សារតែ​ការ​បង្កាត់​ភ្លើង​​នោះ​​មិន​ឆេះ​

រាជធានីភ្នំពេញ ៖ ​បុរស​ជា​ឪពុក​ក្មេក​ និង​កូន​ប្រសា​បាន​រង​គ្រោះ​ឆេះ​រោល​ពេញ​រាងកាយ​ដោយ​សារ​​ភ្លើង​​អាល់​កុល​​ ខណៈ​​យក​ទៅ​បង្កាត់​ភ្លើង​ដាំ​ទឹក​យក​ឆុងតែ ។​ តាមប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹងថា ​នៅវេលាម៉ោង​៦​ព្រឹក​​ថ្ងៃ​ទី​១៩ ឧសភា ​បុរស​ជា​កូន​ប្រសា​បាន​ព្យា​យាម​បង្កាច់​ភ្លើង​ដាំ​ទឹក​ឆុងតែ​​ជូន​ឪពុក​ក្មេក​ ។ ដោយ​សារតែ​ការ​បង្កាត់​ភ្លើង​​នោះ​​មិន​ឆេះ​ ឪពុក​ក្មេក​ក៏​​យក​ទឹក​អាល់​កុល​ទៅ​​ចាក់​លើ​​កម្ទេច​ភ្លើង​ ស្រាប់តែ​​​មាន​​ការឆាប​ឆេះ​ឡើង​​រោ​ល​រាល​​ឪពុក​ និង​កូន​ ​បណ្តាល​ឱ្យ​រោល​ខ្មៅ​ពេញ​ខ្លួន​​ប្រាណ​ទាំង​ពី​រនាក់​ឪពុក​ក្មេក និង​កូន​ប្រសា​​ ព្រម​ទាំងឆាប​ឆេះ​​ដល់​ដំបូល​ផ្ទះ​បាយ និង​ជញ្ជាំង​ផ្ទះបន្តិច​ផង​ដែរ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​​នៅភូមិ​​តាប៉ុក ​ឃុំជើង​រាស់ ស្រុក​ឧដុង្គ ​ខេត្ត​កំពង់​ស្ពឺ ។

ឪពុក​ក្មេក​ឈ្មោះ​ឡេង លីម អាយុ​៤២​ឆ្នាំ ​មុខរបរ​ជា​ចុង​ភៅ​តាម​រោង​បុណ្យ និង​រោង​​ការ​ ចំណែក​កូន​ប្រសា​​ឈ្មោះ​វ៉េត លីន ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ។ តាម​ការ​រៀប​រាប់​ពី​កូន​ប្រសា​ដែល​​រងគ្រោះ ​បាន​ឱ្យ​ដឹងថា ​ពេលខ្លួនភ្ញាក់​ពី​ដំណេក​ ក៏ទៅអង្គុយ​បង្កាត់​ភ្លើង​ដាំ​ទឹក​យក​ទៅ​ឆុង​តែ​ឱ្យ​ឪពុក​ក្មេក។ ​ប៉ុន្តែ​បង្កាត់​មិន​ឆេះ ​ក៏​ចេះតែ​អង្គុយ​បក់​បណ្តើរ​​ ផ្លុំ​បណ្តើរ​ឆេះ​មាន​រងើក​តិចៗ​ទៅ​ហើយ ​​តែ​នៅ​ហុយ​ផ្សែង​នៅ​ឡើយ។​​ ដោយ​ឃើញ​ការ​បង្កាត់​ភ្លើង​​ក្រ​ឆេះ​ពេក​ ឪពុក​ក្មេក​ក៏​ទៅ​យក​ប៊ីដុង​​ដាក់​អាល់​កុល​ដែល​នៅសល់​ប្រមាណ​២​លីត្រ​យក​ទៅ​ចាក់​ពី​លើ​បន្តិច​ ក៏​បណ្តាល​ឱ្យ​ឆេះ​ឆាប​ប៊ីដុង​ជះ​ភ្លើង​​រោល​រាល​​ពេញ​ខ្លួន​​ប្រាណ​ទាំងពីរ​នាក់​តែ​ម្តង ។

ប្រភព​ព័ត៌​មាន​ពី​ឈ្មោះ​​ឡេង ស្រី​ម៉ៅ ​ភេទ​ស្រី អាយុ​៤១​ឆ្នាំ ត្រូវជា​ប្អូន​ស្រីរបស់​ឈ្មោះ​ឡេង ​លីម​បាន​ឱ្យ​ដឹងថា ​ផ្ទះ​គាត់​នៅ​ទល់​មុខ​​ផ្ទះ​​របស់​បង​ប្រុសដែល​​រងគ្រោះ។ ខណៈ​ពេល​កើតហេតុ​​អ្នក​ជិត​ខាង​បាន​ផ្អើល​ឆោ​ឡោ​ទៅ​ជួយ​ពន្លត់​ភ្លើង ខ្លាច​ឆាប​ឆេះ​ផ្ទះ​ ព្រោះ​ផ្ទះ​ប្រក់​ស្លឹក ​និង​បាំង​ជញ្ជាំង​ស្លឹក​ដែរ ។ ​ដោយ​សារមាន​ការ​ជួយ​ជ្រោម​ជ្រែងពី​អ្នក​​ជិត​ខាង​ទាន់​ពេលវេលា​​ ទើប​ភ្លើង​​ឆាប​ឆេះ​​តែ​ដំបូល​​ផ្ទះ​បាយ និង​ជញ្ជាំង​បន្តិច​ប៉ុណ្ណោះ ព្រោះ​​​គ្រប់​គ្នា​​រវល់​តែ​ជួយ​ពន្លត់​​ភ្លើង​ មិន​បាន​ជួយ​មើល​មនុស្សឆេះ​ខ្លួន​​ទេ ទើប​បណ្តាល​​ឱ្យ​ភ្លើង​ឆាប​ឆេះ​​រោ​ល​ខ្មៅ​ពេញ​ខ្លួន​​ប្រាណ​បែប​នេះ សូម្បី​តែ​សក់​ក៏​ឆេះ​រួញ​ដែរ ។ ចំណែក​​ឈ្មោះ​ឡេង លីម ​ជាបង​ប្រុសបាន​រត់​ទៅ​ននៀល​​ដីខ្សាច់ ។ បន្ទាប់​មក​ទើប​ក្រុម​គ្រួសារ​​បាន​បញ្ជូន​ទាំងពីរនាក់​​ឪពុក​ក្មេក និង​កូន​ប្រសា​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ស្ពឺ ។

​ប្រភពព័ត៌​មាន​ដដែល​បន្តថា ​បាន​ជា​ផ្ទះ​របស់​គាត់​​​មាន​អា​ល់​កុល​​ទុក​​ច្រើន​លីត្រ​បែប​នេះ ដោយ​សារក្រៅ​ពី​ធ្វើ​ស្រែ​​ចំការ​គាត់​​ធ្វើ​ចុងភៅ​​តាម​​រោង​ការ រោងបុណ្យ និង​កម្ម​វិធី​ផ្សេងៗ​ទៀត​ ហេតុ​នេះ​​ហើយ​ទើប​​នៅ​សល់​អាល់​កុល​​យក​មក​ទុក​​នៅ​ផ្ទះ​ដូច្នេះ ។ ​បន្ទាប់​ពី​បញ្ជូន​​ដល់​មន្ទីរពេទ្យ​​ខេត្ត​​ដោយ​សារ​រលាក​ធ្ងន់​ធ្ងរ​ពេក ទើប​គ្រូ​ពេទ្យ​​​បាន​បញ្ជូន​មកព្យា​បាល​​​ទៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ។ គួរកត់​សម្គាល់​​ផង​ដែរថា ការ​ឆេះ​រលាក​ដោយ​សារ​អាល់​កុល​ ភាគច្រើន​​ជា​ចុង​ភៅ​​ការ បុណ្យ​នេះតែ​ម្តង ដែល​ជាអ្នក​ប្រើ​ប្រាស់​​​ជា​ប្រចាំ​នូវ​អាល់​កុល​​ទឹក​បែប​នេះ៕