ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយតបទៅនឹងទាហាន​សៀមថា ​ទ័ពកម្ពុជា​ខ្វះស្បៀង ​សម្តេច​ហ៊ុន សែន ៖ ​ខ្ញុំ​ធានា​ថា​កង​ទ័ពកម្ពុជា​គឺ​មិន​ខ្វះខាត

14 ឆ្នាំ មុន

​ខេត្តកំពង់ធំ​ ៖ ​សម្តេចតេជោហ៊ុន សែន ​មានប្រសាសន៍​​​ជាការ​តប​​ទៅខាង​ទាហាន​​សៀម​ពាក់ព័ន្ធ​នឹង​​ការ​និយាយ​ថា​ កងទ័ព​​របស់​​សម្តេច​ហ៊ុន សែន ​ខ្វះស្បៀងនោះ​ថា ​​បើកង​ទ័ព​​របស់​អ្នក​ឯង​​​​ជារឿង​របស់​អ្នកឯង ចំពោះទ័ព​​ខ្ញុំជា​រឿង​​របស់​ខ្ញុំ ។ សម្តេច​តេជោហ៊ុន សែន ​បានបញ្ជាក់​ថា ​​កង​ទ័ព​​ចាប់​​​តាំងពី​​ប្រាសាទ​តាមាន់​​​ តាក្របី ​ចាក់​ច្រែង​ ​តាសឹម ​​

​ខេត្តកំពង់ធំ​ ៖ ​សម្តេចតេជោហ៊ុន សែន ​មានប្រសាសន៍​​​ជាការ​តប​​ទៅខាង​ទាហាន​​សៀម​ពាក់ព័ន្ធ​នឹង​​ការ​និយាយ​ថា​ កងទ័ព​​របស់​​សម្តេច​ហ៊ុន សែន ​ខ្វះស្បៀងនោះ​ថា ​​បើកង​ទ័ព​​របស់​អ្នក​ឯង​​​​ជារឿង​របស់​អ្នកឯង ចំពោះទ័ព​​ខ្ញុំជា​រឿង​​របស់​ខ្ញុំ ។ សម្តេច​តេជោហ៊ុន សែន ​បានបញ្ជាក់​ថា ​​កង​ទ័ព​​ចាប់​​​តាំងពី​​ប្រាសាទ​តាមាន់​​​ តាក្របី ​ចាក់​ច្រែង​ ​តាសឹម ​​ភ្នំទ្រព្យ ​​វាល​ឥន្ទ្រី​ ប្រាសាទ​ព្រះ​វិហារ ​តាថាវ​​​ កងទ័ព​​​​ប្រើប្រាស់​​សុទ្ធ​តែ​​ទឹក​ម៉ាស៊ីន ។ ដល់​​ពេលប្រយុទ្ធ​​គឺ​កង​​ទ័ព​ប្រើ​ប្រាស់​​​​សុទ្ធ​តែ​​​ទឹក​បរិសុទ្ធ ។ ​​​សូម​កុំ​​ភ័ន្តច្រឡំ…​។ ខ្ញុំ​ធានា​ថា​ កងទ័ពកម្ពុជា​​​គឺមិនខ្វះ​​ខាត ប៉ុន្តែ​​​ចំណែក​​​អ្នក​ឯង​រត់ចោល​​​ជួរ​ចង់​​អស់ទៅហើយ បើ​វាយ​ជា​មួយ​​ខ្មែរ​​មិន​ដឹង​យ៉ាង​ម៉េច​​ សៀមពូកែ​​ខាង​រត់​។​

សម្តេច​តេជោ​​ហ៊ុន​ សែន​ បាន​មាន​​ប្រសាសន៍​​ថា​ យើង​មិន​​​​បង្អាប់​​បន្តុះ​អ្វីទេ ​ក៏​ប៉ុន្តែ​​​សូម​​កុំ​មើល​ងាយ​ខ្មែរ ​ខ្មែរ​មិន​​មែនបាញ់​​ចំពាម​កៅ​ស៊ូ​ទេ ​ហើយខ្មែរ​សូម​ឱ្យពួកអាវ​​លឿង​ ពួក​អា​វង្វេង​ប្រវត្តិសាស្ត្រ​ខាងថៃគិតគូរ​​តែ​ទៅដល់​​ទ័ពរបស់​​ពួកអ្នក​ឯង​ទៅ ។ ​​កាលពីថ្ងៃ​មុន​​នៅ​លើ​វេទិកា​​​ស្រែក​ថា ​​បាត់មួយ​កង​រយ​ទៅ​ណា​ ។ ​សម្តេច​​​បានរិះគន់​ថា​ ចេះ​ធ្វើ​​​​ទាហាន​មិនដឹង​​បាត់​​ទ័ព ​​មិន​ដឹងទៅ​​ណា​…​ចំពោះ​​ពួកអ្នក​ឯង​។​

ចំណែក​ខាង​​កម្ពុជាវិញ គេដឹង​​​​ថា ទៅ​ណា មក​ណា ​គេចេះ​​​គ្រប់គ្រង​​ទាហាន​​​ដែរ អតីត​​ទាហាន​​​តាំង​ពីអាយុ​​១៨​ឆ្នាំ​​​មក​…​។ វាយ​គ្នា​​​​១២ថ្ងៃ ​១២​យប់ អត់មាន​ខ្វះការ​ផ្គត់ផ្គង់​​​ទេ កម្ពុជា​​​ ជាង​​៥​ម៉ឺន​​នាក់​ទទួលបាយទឹក ព្យាបាល​ជំងឺ​​ ការពារ​ប្រជា​ពលរដ្ឋ ។​ អ្នក​ឆេះ​ផ្ទះ​យើង​ធ្វើ​​ផ្ទះជូន​ទៀត ​​មិនមែន​​ដូច​​សម័យ​​អាពត​ទេ សម័យ​តេជោ​សែន ​ប្រជា​ពលរដ្ឋ​​ត្រូវតែមាន​សិទ្ធិ ត្រូវ​ការ​ពារ​ទឹកដី​ និង​មានជីវភាព​​​សមរម្យ ៕​