ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស​នៅ​តែ​ពេញ​និយម​នៅ​កម្ពុជា និង​ពិភព​លោក

1 ឆ្នាំ មុន
  • ភ្នំពេញ

ការ​ដែល​មនុស្ស​នៅ​តែ​ស្រលាញ់ ចូល​ចិត្ត ហើយ​ចង់បាន​មាស​មក​គ្រប់គ្រង គឺ​មិនមែន​ជា​រឿង​សម្ងាត់​​ទេ​។ ដូច្នេះ​ហើយ​មក​ដល់​សព្វ​ថ្ងៃនេះ មាស​ដែល​ស្តុក​ទុក​នៅ​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ គឺជា

ការ​ដែល​មនុស្ស​នៅ​តែ​ស្រលាញ់ ចូល​ចិត្ត ហើយ​ចង់បាន​មាស​មក​គ្រប់គ្រង គឺ​មិនមែន​ជា​រឿង​សម្ងាត់​​ទេ​។ ដូច្នេះ​ហើយ​មក​ដល់​សព្វ​ថ្ងៃនេះ មាស​ដែល​ស្តុក​ទុក​នៅ​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ គឺជា​រឿង​ដែល​ពិបាក​នឹង​ធ្វើការ​ប៉ាន់​ប្រមាណ​បាន ជា​ពិសេស​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

កម្ពុជា បាន​ស្តុក​មាស​កាន់តែ​ច្រើន ដោយ​កើនឡើង​ដល់ 42.61 តោន ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២៣ ពី 42.49 តោន​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣​។

កម្ពុជា ស្តុក​មាស​ជា​មធ្យម​មាន 19.42 តោន ចាប់ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០២៣ ដោយ​ឈាន​ដល់​កម្រិត​​ខ្ពស់​បំផុត​ដល់ 52.44 តោន​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២០ និង​កម្រិត​ទាប​បំផុត គឺ 12.44 តោន​ក្នុង​ត្រីមាស​ទី​២ នៃ​ឆ្នាំ​២០០០​។ នេះ​បើ​តាម​ក្រុមប្រឹក្សា​មាស​ពិភពលោក​។ ប៉ុន្តែ​មិន​មាន​របាយការណ៍​ស្តុក​មាស​តាម​គ្រួសារ​ទេ​។ ទោះបីជា​យ៉ាងណា​ក្តី មាស​នៅ​តែ​ពេញ​និយម​សម្រាប់​ប្រជាជន​កម្ពុជា​។

តាម​ឯក​សារបាន​បញ្ជាក់​ថា ករណី​ដូច​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​មួយ បរិមាណ​នៃ​ស្តុក​មាស​នៅ តាម​គ្រួសារ​អាច​មាន​ចន្លោះ​ពី ២៣.០០០ ទៅ ២៤.០០០​តោន ហើយ​ក្រៅពី​នោះ​នៅ​អាស៊ី​ផ្សេង ទៀត បរិមាណ​មាស​ដែល​ស្តុក​នៅ​តាម​គ្រួសារ​ក៏​មាន​ចំនួន​ច្រើន​លើសលុប​ផង​ដែរ ។

តាម​ការ​ព្យាករណ៍​មធ្យម​ភាព​នៃ​ការ​ស្តុក​ទុក​មាស ដោយ​មនុស្ស​ម្នាក់​ៗ​នៅ​លើ​ពិភពលោក គឺ​អាច​មាន​​បរិមាណ​ប្រមាណ​ជា​ជិត​១​តម្លឹង​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៨ ពាន់​លាន​នាក់ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ពលរដ្ឋ​នៅ​អាស៊ី​ចូល​ចិត្ត និង​ស្រលាញ់ មាស​ជាង អឺរ៉ុប​។

មក​ដល់​ពេល​នេះ មាស​ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺជា​គ្រឿងអលង្ការ​ដ៏​មាន​តម្លៃ ហើយ​ក៏​ជា​ឧបករណ៍​នៃ​ការ​ដោះ​ដូរ​មួយ​ដ៏​មាន​ប្រសិទ្ធភាព បន្ទាប់​ពី​រូបិយ​វត្ថុ​ដែល​ភាសា​សាមញ្ញ​ហៅ​ថា លុយ​នេះ ។

ឯក​សារបាន​បង្ហាញ​ថា ពលរដ្ឋ​អឺរ៉ុប ពិសេស​អា​មេ​រិ​ក មិនសូវ​ស្រលាញ់​មាស​ខ្លាំង​ទេ ប៉ុន្តែ​អឺរ៉ុប និង​អា​មេ​រិ​ក គឺ​មាន​ស្តុក​មាស​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ផង​ដែរ​។

ឯក​សារបាន​បញ្ជាក់​ថា អា​មេ​រិ​កបាន​ស្តុក​មាស​ទុកជា​ទុនបម្រុង​របស់​ខ្លួន រហូត​ដល់​ទៅ​ជាង ៨០០០​តោន ខណៈ​ដែល​អា​ល្លឺ​ម៉​ង់​ជាង ៣.៣០០ តោន​, អ៊ី​តា​លី ប្រមាណ​ជា ២.៤០០ តោន​, បារាំង​ប្រមាណ​ជា ២.៤០០ តោន ហើយ​រុ​ស្ស៊ី គឺ​មាន​ប្រមាណ​ជា ជាង​២.២០០ តោន ខណៈ​ដែល​ចិន គឺ​ជិត​២.០០០ តោន ។

សម្រាប់​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ ក៏​មាន​មាស​ស្តុក​បម្រុង​ទុក​ផង​ដែរ គ្រាន់តែ​ឯកសារ​ផ្លូវការ​មិន​បាន​បញ្ជាក់​លំអិត​ប៉ុណ្ណោះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ