ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​ជីដូនមួយនាំគ្នា​មកលេង​ទឹកប្រឡាយ​ ​ត្រូវ​ចរន្តអគ្គិសនី​ឆក់ស្លា.ប់​​ទាំង​២​នាក់

5 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ក្មេងប្រុស​២នាក់​​​បងប្អូន​ជីដូនមួយ​បាន​បបួល​គ្នា​មក​ងូតទឹក​លេង​តាម​ប្រឡាយ ​​

ខេត្ត​សៀម​រា​ប ៖ ក្មេងប្រុស​២នាក់​​​បងប្អូន​ជីដូនមួយ​បាន​បបួល​គ្នា​មក​ងូតទឹក​លេង​តាម​ប្រឡាយ ​​ស្រាប់តែ​ត្រូវ​ចរន្តអគ្គិសនី​​​ឆក់ក្មេង​ប្រុស​​ម្នាក់ ខណៈ​ឃើញ​​ហេតុការណ៍​​បែបនេះ​ភ្លាម ក្មេង​ប្រុស​ម្នាក់​ក៏លោ​.ត​ទៅ​ជួយ ក៏​​ត្រូវ​​ចរន្តអគ្គិសនី​ឆ.ក់​ស្លា.ប់​​ទាំង​​​២នាក់​នៅ​ក្នុង​ទឹក​ និង​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​​ខ្លាំង ​។

​ហេតុ​ការ​ណ៍​ខាងលើនេះ ​បាន​បង្កការ​​ភ្ញាក់​ផ្អើល​​​​កើតឡើង​​កាលពី​វេលាម៉ោង​​៤​រសៀល​​ថ្ងៃ​ទី​៤ ខែវិច្ឆិកា​ឆ្នាំ ២០២៣ ស្ថិត​នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវលំ ក្នុងភូមិ​ច​ន្លោ​ង សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប​ ខេត្តសៀមរាប ។

បើ​តាម​​ប្រភពពី​បុរសម្នាក់​ដែលឃើញ​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​គាត់​កំពុង​ស្ទូចត្រី​នៅ​ប្រឡាយ​ខាង​លិច ​ស្រាប់តែ​មាន​ក្មេង​ប្រុស​២​ទៅ​៣​នាក់ បាន​មក​លោ.ត​ទឹក​លេង​នៅ​តាម​ប្រឡាយ ខណៈ​មេឃ​កំពុង​ភ្លៀង​ខ្លាំង ​គាត់​ក៏​ទៅ​ជ្រក​ភ្លៀង​នៅ​​ខ្លោង​​ទ្វារ ខាងលិច ។ មួយសន្ទុះ​ក្រោយមក ក៏​ឃើញ​ក្មេង​ប្រុស​ម្នាក់​ស្រែ​កថា «ចាំ​អញ​រត់​ទៅ​ប្រាប់​ឪពុក​ម្តាយ​ឯង​ឱ្យ​មក​ជួយ​» ។

​​តាម​ប្រភព​​​ដដែលបាន​បន្ត​ថា ពេល​ភ្លៀងបាន​រាំង​ គាត់​ទៅ​ដល់ ក៏​បាត់​ក្មេង​ប្រុស​នោះ លុះ​មួយសន្ទុះ ក៏​ឃើញ​ឪពុក​ម្តាយ​មក​ស្រែកហៅ​កូន​ ដោយ​យំ​ផង ស្រែក​ផង ​មិនឃើញ​កូននោះទេ ហើយ​ក៏​មាន​បង ប្អូនមកនាំ​គ្នា​ចុះ​​​រាវរកជា​មួយ​ឪពុកក្មេង​ប្រុស​រងគ្រោះ​ផងដែរ​ ក៏​ស្រាប់តែ​ឮឪពុក​ក្មេង​រង​គ្រោះ​ថា ឆ.ក់ ។ ភ្លាម​នោះ​គាត់​ដក​ជើង​ចេញ​ ​ពេលនោះ​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​ប្រជា​ការពារ និង សមត្ថ​កិច្ច​ក្រុង និង​កង​រាជ​អាវុធហត្ថ​មក​ដល់ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ឱ្យដឹង​​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ​ខែ​វិច្ឆិកា ឆ្នាំ​២០​២៣​នេះ​ថា ក្មេង​ប្រុស រង​គ្រោះ​ទាំង​​​២នាក់​ខាងលើ ក្នុងនោះម្នាក់​ឈ្មោះ នី ម៉ា​រ៉ា​យូ ភេទ​ប្រុស អាយុ​១១​ឆ្នាំ ​ជា​សិស្ស រស់នៅ​ក្នុងភូមិ​រកា​ធំ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ​មាន​ឪពុក​ឈ្មោះ ម៉ៃ នី អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ និង​ម្តាយ​ឈ្មោះ ក​យ នៀ​ត អាយុ​៣៤​ឆ្នាំ​ មុខរបរក​សិករ មាន​កូន​ក្នុង​បន្ទុក​ចំនួន​៣​នាក់ (ប្រុស​ទាំង​៣ ​នាក់) ​ក្មេង​​រង​គ្រោះ​ដែល​ស្លា.ប់ ជា​កូន​ប្រុស​ទី​២ ​។ ចំណែក​ក្មេង​រងគ្រោះម្នាក់ទៀត​ឈ្មោះ គឿ​ន រក្សា ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​រកា​ធំ សង្កាត់​ស្រងែ ក្រុងសៀមរាប ​ខេត្តសៀមរាប ​មាន​ឪពុក​ឈ្មោះ ក​យ គឿ​ន អាយុ​៣៧​ឆ្នាំ​ មុខរបរ​កម្មករ និង​ម្តាយឈ្មោះ សាល វ៉ង អាយុ៣២​ឆ្នាំ​ ជា​កសិករ​ មាន​កូន​ចំនួន​៣​នាក់ (ប្រុស២នាក់​ ស្រី​១នាក់​) ​បាន​លែងលះ​គ្នា​​រយៈពេល១១​ឆ្នាំ​ ​។ ក្មេង​ប្រុសរងគ្រោះ​ជា​កូន​ទី​២ ។

តាម​ប្រភព​ដដែល​​បាន​បញ្ជាក់​ថា ​មុនពេលកើតហេតុ ក្មេង​ប្រុស​រងគ្រោះ​ទាំង​២នាក់​​ត្រូវជា​បងប្អូន​ជី​ដូនមួយ​​នឹងគ្នា​ ​​បាន​នាំ​គ្នា​មក​លោត​ទឹក​លេង​នៅ​ប្រឡាយ​ខាងលើ​នេះ ត្រូវ​ខ្សែភ្លើង​បង្កប់​​ទុយោទឹក​ក្នុង​ទឹក​ឆ្លង​ផ្លូវ ប្រហែលជា​​ដាច់​នៅ​ពាក់កណ្ដាល​​ទុយោ ទើប​បណ្តាល​ឱ្យ​ឆ.ក់​ស្លា.ប់​ទាំង​​​២នាក់​​​បែប​នេះ​ភ្លាម​ៗ ​កាលពី​វេលា​ម៉ោង៤រសៀល​ថៃ្ង​ទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ​នៅ​​ចំណុច​ទឹកប្រឡាយ ​តាម​បណ្ដោយ​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ច​ន្លោ​ង សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប ។​

​តាម​ប្រភព​​ដដែល​បាន​បញ្ជាក់បន្ត​ថា មូលហេតុ​បណ្តាល​មក​ពី​ម្ចាស់​ដី​ឡូ​តិ៍​នៅ​ម្ខាង​ប្រឡាយ ត​ភ្លើង​ចេញពី​ប្រអប់​ភ្លើង​ខ្វះ​បច្ចេកទេស ទើប​បណ្តាល​ឱ្យ​ឆ.ក់​ក្មេង​ប្រុស​ទាំង​២​នាក់​បងប្អូន​ជីដូនមួយ​ស្លា.ប់​ភ្លាម​ៗ​គួរ​ឱ្យ​ស​ង្វេ​គ​។

បន្ទាប់​ពីស​មត្ថកិច្ច​នគរបាល​ការិយាល័យ​ជំនាញ​ និង​លោក​គ្រូពេទ្យ​​ចុះ​​ធ្វើ​​កោសល្យវិច័យ រួច​មក ​បាន​សន្និដ្ឋាន​ថា ក្មេង​ប្រុស​រង​គ្រោះ​ទាំង​២​នាក់ បងប្អូន​ជីដូនមួយ​ពិត​ជា​​ត្រូវ​ខ្សែភ្លើង​ឆ.ក់ បណ្តាល​ឱ្យ​ស្លា.ប់​នៅ​ក្នុង​ទឹក​ប្រឡាយ​ប្រាកដ​មែន​។​

បច្ចុប្បន្ន ស.ព​ក្មេង​ប្រុស​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​ជី​ដូន​មួយ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំពោះ​ករណី​ខ្សែភ្លើង​ឆ.ក់​ក្មេង​ប្រុស​រងគ្រោះ​២​នាក់​បងប្អូន​ជីដូនមួយ បណ្តាល​ឱ្យ​ស្លា.ប់​នៅ​ក្នុង​ទឹក​ប្រឡាយ​នោះ ​ត្រូវបាន​កម្លាំង​នគរបាល​កា​រិ​យា​ល័យ​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត​​​នៅ​ថ្ងៃ​ទី​៥ ខែ វិច្ឆិកា ឆ្នាំ​២០២៣ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ