ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រឿង​​ញៀ.ន​​១០​គីឡូក្រាម ត្រូវ​ប៉ូលិស​ផ្ល​រី​ដា​ចាប់​បាន​

5 ខែ មុន

សហរដ្ឋអាមេរិក ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​២​ វិច្ឆិកា ប្រមុខ​ប៉ូលិស​ក្រុង​POLK រដ្ឋ​ផ្ល​រី​ដា​

សហរដ្ឋអាមេរិក ៖ ក្នុង​សេចក្ដី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​២​ វិច្ឆិកា ប្រមុខ​ប៉ូលិស​ក្រុង​POLK រដ្ឋ​ផ្ល​រី​ដា​លោក​GRADY JUDD​ថ្លែង​ថា ប៉ូលិស​ផ្ល​រី​ដា រក​ឃើញ​គ្រឿងញៀ.ន​ដែល​ខ្លាំង​បំផុត​ឈ្មោះ​FENTANYL ដល់​១០​គីឡូក្រាម​កាលពី​ថ្ងៃ​ទី​៣១​តុលា​។

នេះ​ជា​បរិមាណ​គ្រឿងញៀ.ន​កំពូល​ខ្លាំង​ដ៏​ច្រើន គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​រក​ឃើញ​។ គ្រឿងញៀ.ន​ប្រភេទ​FENTANYL ក្នុង​ចំនួន​ប៉ុណ្ណេះ​គ្រប់គ្រាន់​អាច​សម្លាប់​មនុស្ស​ដល់​៥​លាន​នាក់​។ តាម​ពិត​ទៅ​FENTANYL ជា​គ្រឿងញៀ.ន​សំយោគ​ខ្លាំង​ដល់​៥០​ដង​លើស​ពី​ហេ​រ៉ូ​អ៊ី​ន​និង​១០០​ដង​ខ្លាំង​ជាង​ម័​រ​ហ្វី​ន​។ កាលពី​ដំណាច់ឆ្នាំ​២០២០ ទីភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀ.ន​អា​មេ​រិ​ក ធ្លាប់​លើក​ឡើង​ថា FENTANYL​ត្រឹមតែ​២​មី​ល្លី​ក្រាម​ដែល​ស្មើ​ត្រឹម​ជាប់​ចុង​ខ្មៅ​ដៃ​ចាត់​ទុក​ថា​ជា​ដូ​ស​អាច​ឲ្យ​អ្នក​ប្រើ​បាត់បង់​ជីវិត​បាន​។

បង្កើត​ឡើង​ដើម្បី​ជា​ថ្នាំ​បំបាត់​ការ​ឈឺចា.ប់​ដែល​ខ្លាំង​ជាង​ម័​រ​ហ្វី​ន​ឆ្ងាយ FENTANYL​ត្រូវ​បាន​គេ​ពង្វាង​យក​ទៅ​ប្រើ​ខុស​ពី​គោលដៅ​ដើម ក្លាយជា​គ្រឿងញៀន​ដែល​ការ​ប្រើ​ងាយ​បណ្ដាល​ឲ្យ​ស្លា.ប់​។

FENTANYL​ត្រូវ​បាន​លក់​ក្រោម​រូបភាព​ជា​ថ្នាំ​ក្លែងក្លាយ​ចែកចាយ​ដោយ​ពួក​អ្នក​ផលិត ហើយ​លក់​ក្នុង​តម្លៃ​ថោក​ក្នុង​ទីផ្សារ​ងងឹត​នៃ​គ្រឿងញៀ.ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ