ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាក់កាល​ទី​៣​នៃ​ការ​បញ្ចេញ​ទឹក​ចេញពី​ទីតាំង​នុយក្លេអ៊ែរ​ហ្វូ​គូ​ស៊ី​ម៉ា

5 ខែ មុន

ប្រទេស​ជប៉ុន ៖ ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ទី​២​ វិច្ឆិកា​ បាន​ជម្រុញ​ដំណាក់កាល​ទី​៣​នៃ​ការ​បង្ហូរ​ចូល​

ប្រទេស​ជប៉ុន ៖ ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ទី​២​ វិច្ឆិកា​ បាន​ជម្រុញ​ដំណាក់កាល​ទី​៣​នៃ​ការ​បង្ហូរ​ចូល​សមុទ្រ ទឹក​ដែល​បន្សាប​ជាតិពុល​ឬ​វិទ្យុសកម្ម​ដែល​ស្តុក​ទុក​ក្នុង​បណ្ដា​អាង​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វូ​គូ​ស៊ី​​ម៉ា ក្រោយ​ស៊ូ​ណា​មី​ឆ្នាំ​២០១១​។

ប្រទេស​ចិន​និង​រុ​ស្ស៊ី​បាន​រិ​ត​ត្បិត​ការ​នាំ​ចូល​គ្រឿង​សមុទ្រ​ពី​ជប៉ុន ជា​ការ​តវ៉ា​ប្រឆាំង​ដំណើរការ​បង្ហូរទឹក​ដែល​ពួក​គេ​ថា អាច​មានការ​បំពុល​ច្រើន​ទស​វត្ស​ទៀត​។ ជប៉ុន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៤​សីហា​មក ការ​បង្ហៀរទឹក​ដ៏​ចម្រូងចម្រាស់​នោះ ទៅ​កាន់​មហាសមុទ្រ​ប៉ា​សី​ុ​ហ្វិ​ក​។ ក្រៅពី​ទឹក​ដែល​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​រេ​អាក់​ទ័​រ​ត្រជាក់ ទឹក​ដែល​ប្រមូល​ស្តុក​ទុ​ក​ក៏​មានទឹក​ជ្រាប​ចេញពី​ក្នុង​ដី ព្រមទាំង​ទឹកភ្លៀង​ផង​ដែរ​។

ទឹក​ទាំងនោះ​ត្រូវ​បាន​ស្តុក​ទុក​យូរ​មក​ហើយ ក្នុង​អាង​ស៊ី​ទែន​ធំ​ៗ​នៅ​ទីតាំង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នោះ ដើម្បី​បន្សាប​សារធាតុ​វិទ្យុសកម្ម​លើកលែងតែ​សារធាតុ​TRITIUM ជា​វិទ្យុសកម្ម​នុយក្លេអ៊ែរ​ដែល​អាច​មាន​គ្រោះថ្នាក់​ដល់​តែ​មាន​កម្រិត​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ