ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ​ ហ៊ុន សែន អញ្ជើញ​ដល់​ខេត្ត​សៀមរាប​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣​ សម្តេច​តេជោ​ ហ៊ុន សែន បានអញ្ជើញ​ទៅដល់​ខេត្ត​សៀមរាប តាមឧទ្ធម្ភាគចក្រពិសេស។…

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣​ សម្តេច​តេជោ​ ហ៊ុន សែន បានអញ្ជើញ​ទៅដល់​ខេត្ត​សៀមរាប តាមឧទ្ធម្ភាគចក្រពិសេស។

​លោក អ៊ាន​ ឃុន​ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប​ និងលោក​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​បានអញ្ជេីញទទួលបដិសណ្ឋារកិច្ចវត្ដមានដ៏ខ្ពង់ខ្ពស់បំផុតរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មកកាន់ទឹកដីខេត្តសៀមរាប ដើម្បីត្រៀមទទួលដំណេីរយាង​របស់ព្រះករុណា​ ព្រះបាទ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ យាងចូលរួមពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ