ប្រទះឃើញបុរសម្នាក់មានទាំងកាំភ្លើ.ង២ដើមនិងគ្រឿងផ្ទុះ ស្លា.ប់ក្នុងឧទ្យានរាំមួយកន្លែង
សហរដ្ឋអាមេរិក ៖ គម្រោងការវា.យប្រហារភេរវកម្មមួយត្រូវកម្ទេចនៅនាទីចុងក្រោយ ក្នុងឧទ្យានរាំ
សហរដ្ឋអាមេរិក ៖ គម្រោងការវា.យប្រហារភេរវកម្មមួយត្រូវកម្ទេចនៅនាទីចុងក្រោយ ក្នុងឧទ្យានរាំ
សហរដ្ឋអាមេរិក ៖ គម្រោងការវា.យប្រហារភេរវកម្មមួយត្រូវកម្ទេចនៅនាទីចុងក្រោយ ក្នុងឧទ្យានរាំ មួយរបស់សហរដ្ឋអាមេរិក។ តាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍CNNថា បុរសនោះមានអាវុ.ធ២ដើមព្រមទាំងគ្រឿងផ្ទុះជាច្រើនផង។ រូបគេស្លា.ប់ហាក់ដូចជាបាញ់ខ្លួនឯងមុនពេល ឈានទៅសម្លា.ប់មនុស្សក្នុងឧទ្យានរាំអាត់ត្រាក់ស្យុងGLENWOOD CAVERNS ADVENTURE PARK ស្ថិតក្នុងក្រុងGLENWOOD SPRINGSរដ្ឋកូឡូរ៉ាដូ។
សាកសពរបស់យុវជនវ័យ២០ឆ្នាំរូបនេះ ត្រូវបានរកឃើញ ក្នុងបន្ទប់ទឹកសម្រាប់នារី កាលពីព្រឹកថ្ងៃទី២៨តុលា មុនពេលម៉ោងបើកឧទ្យានរាំនោះ។ តាមសមាសភាពដំបូងៗនៃការស៊ើបអង្កេតថា ជនសង្ស័យរូបនេះបានចូលដោយខុសច្បាប់ក្នុងឧទ្យានរាំ ក្រោយពីការបិទចុងក្រោយ។ ជននេះបានបាញ់ខ្លួនឯង១គ្រាប់ចំក្បាល។ នេះបើតាមការអះអាងរបស់ប៉ូលិស។ ជននេះមានកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិ២ដើមនិងបង់គ្រាប់ជាច្រើន។ គេពាក់អាវការពារគ្រាប់។ គ្រឿងផ្ទុះជាច្រើនត្រូវបានរកឃើញនៅជាមួយជននេះនិងក្នុងរថយន្តរបស់គេ៕
ចែករំលែកព័តមាននេះ