ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​ចោទ​រុ​ស្ស៊ី​ថា​កំពុងធ្វើការ​វា.យប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ខណៈ​ដែល​ជម្លោះ​អ៊ី​ស្រា​អែ​ល​-​ហា​ម៉ាស់​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ខ្លាំង​របស់​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ខណៈ​ដែល​ជម្លោះ​អ៊ី​ស្រា​អែ​ល​-​ហា​ម៉ាស់​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ខ្លាំង​របស់​អន្តរជាតិ អាជ្ញាធរ​អ៊ុយ​ក្រែ​ន ប្រកាស​នា​ថ្ងៃ​ទី​១​ វិច្ឆិកា​ថា រុ​ស្ស៊ី​​បាន​វា.យប្រហារ​ខ្លាំងក្លា​បំផុត​លើ​អ៊ុយ​ក្រែ​ន ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក​។

រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ុយ​ក្រែ​ន​លោក​អ៊ី​ហ្គ័​រ គ្លី​មេន​កូ តាម​បណ្ដាញ​សង្គម​គូសបញ្ជាក់​ថា សរុប​សត្រូវ​បាន​វាយប្រហារ​លើ​មូលដ្ឋាន​ដល់​ទៅ​១១៨​ក្នុង​តំបន់​១០​ផ្សេង​ៗ​គ្នា​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។

លោក​បញ្ជាក់​ថា​នោះ​ជា​ចំនួន​ទីក្រុង​និង​ភូមិ​ដ៏​ច្រើន​បំផុត ដែល​រង​ការ​វាយប្រហារ​ក្នុង​១​ថ្ងៃ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ដើមឆ្នាំ​មក​។ ការ​វាយប្រហារ​ទាំងនេះ​ដែល​ច្រើន​បំផុត​ពុំ​ធ្លាប់​មាន​ក្នុងឆ្នាំនេះ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​តំបន់​ក្រុង​ខា​គៀវ​និង​ម្នាក់​ទៀត​ស្លាប់​នៅ​តំបន់​ក្រុង​ឃ័​រ​សុ​ន​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ដំបូង របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​។

ម្យ៉ាងវិញទៀត​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​មួយ​របស់​រុ​ស្ស៊ី​ ក៏​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​រង​របួស នៅ​ក្រុង​ម៉ា​នី​កូ​ប៉ូ​ល​ភាគ​ខាងត្បូង​ប្រទេស​។ ក្នុង​ចំណោម​ដ្រូ​ន​រុ​ស្ស៊ី​២០​គ្រឿង​ដែល​រុ​ស្ស៊ី​​ប្រើ​វាយប្រហារ​កាលពី​យប់​ថ្ងៃ​ទី​៣១​តុលា​មក​ថ្ងៃ​ទី​១​វិច្ឆិកា ត្រូវ​អ៊ុយ​ក្រែ​ន​បាញ់​ធ្លាក់​១៨​គ្រឿង​។ ខាង​រុ​ស្ស៊ី​វិញ​ក្រសួង​ការពារ​ប្រទេស​ប្រកាស​ថា បាន​បាញ់​ធ្លាក់​ដ្រូ​ន​អ៊ុយ​ក្រែ​ន​២​គ្រឿង ពីលើ​តំបន់​ព្រី​យ៉ា​ន់​ស្ក៍​និង​តំបន់​គួ​ក​ស្ក៍​ជាប់​ព្រំដែន​អ៊ុយ​ក្រែ​ន​។

ការ​បង្កើន​ការ​វាយប្រហារ​នេះ​ជាមួយ​ការ​មក​ដល់​នៃ​រដូវរងា ហាក់ដូចជា​បញ្ជាក់​ពី​ការ​បារម្ភ​របស់​ក្រុង​គៀវ​និង​បណ្ដា​សម្ព័ន្ធមិត្ត​លោក​ខាងលិច ដែល​សង្ស័យ​លើ​ការ​បង្កើន​ខ្លាំងក្លា​ការ​វាយប្រហារ​ក្នុង​ដំណាក់កាល​នៃ​រដូវ​នោះ​។ កាលពី​រដូវរងា​ឆ្នាំ​២០២២ រុ​ស្សុ​ី​បាន​វាយប្រហារ​ខ្លាំងក្លា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ទាំងឡាយ​របស់​អ៊ុយ​ក្រែ​ន បណ្ដាល​ឲ្យ​ប្រជាជន​ជួប​ក្ដី​វេទនា​ដោយ​ដាច់​ភ្លើង​និង​ទឹក​។

ចំពោះ​រឿង​នោះ​អ៊ុយ​ក្រែ​ន​បាន​លើក​រួច​ហើយ​នា​ថ្ងៃ​ទី​១​ វិច្ឆិកា ពី​ការ​វាយប្រហារ លើ​រោងចក្រ​ចម្រាញ់​ប្រេងកាត​មួយ​នៅ​KREMENTCHOUK ភាគ​កណ្ដាល​ប្រទេស​។ ក៏​ទោះបី​ការ​វាយប្រហារ​នោះ​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​តែ​រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ុយ​ក្រែ​ន​គូសបញ្ជាក់​ថា ការ​វាយប្រហារ​នេះ​នាំ​ឲ្យ​មានការ​បញ្ជូន​អ្នក​ពន្លត់ភ្លើង ដល់​ទៅ​យ៉ាងតិច​១០០​នាក់​ហើយ​ប្រើ​ពេល​ច្រើន​ម៉ោង​ទើប​អាច​ពន្លត់ភ្លើង​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ