ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​ទម្លាក់​គ្រាប់បែ.ក​លើ​ជំរំ​ជនភៀសខ្លួន​ ស្លា.ប់​ចំណាប់ខ្មាំង​៧​នាក់

6 ខែ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ អះអាង​ថា​ជា​ការ​តាម​សម្លា.ប់​មេបញ្ជាការ​ក្រុម ហា​ម៉ាស់​ម្នាក់ ការ​

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ អះអាង​ថា​ជា​ការ​តាម​សម្លា.ប់​មេបញ្ជាការ​ក្រុម​ហា​ម៉ាស់​ម្នាក់ ការ​ទម្លាក់​គ្រាប់បែ.ក​កាលពី​ថ្ងៃ​ទី​៣១ ​តុលា​ របស់​អ៊ី​ស្រា​អែ​ល​លើ​ជំរំ​ជនភៀសខ្លួន​JABALIYA ភាគ​ខាងជើង​ជ្រោយ​ហ្គា​ហ្សា​ បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​សិប​នាក់​សា្ល​.ប់​ភាគច្រើន​ជា​ជន​ស៊ី​វិល ក្នុង​នោះ​មាន​កុមារ​បារាំង​២​នាក់​និង​ចំណាប់ខ្មាំង​៧​នាក់​ផង​ដែរ​។ ក្នុង​ចំណោម​ចំណាប់ខ្មាំង​ទាំង​៧​នាក់​ដែល​ស្លា.ប់​ដោយ​ការ​វា.យប្រហារ​ដ៏​សា​ហា.វ​នោះ​ដែល​ក​ម្ទេ​ច​អគារ​ជា​ច្រើន មាន​អ្នក​កាន់​លិខិតឆ្លងដែន​បរទេស​៣​នាក់​។

សាខា​ប្រដាប់​អាវុ.ធ​ក្រុម​ហា​ម៉ាស់ ក្នុង​សារ​មួយ​តាម​តេ​ឡេ​ក្រាម​នា​ថ្ងៃ​ទី​១​ វិច្ឆិកា​ គូសបញ្ជាក់​ថា ក្នុង​ការ​សម្លា.ប់​រង្គា.ល​កាលពី​ថ្ងៃ​ទី​៣១​ តុលា​ នៅ​ជំរំ​ជនភៀសខ្លួន​JABALIYA មាន​អ្នកទោស​ស៊ី​វិល​៧​នាក់​ ក្នុង​នោះ​៣​នាក់​កាន់​លិខិតឆ្លងដែន​បរទេស​។

កាលពី​ថ្ងៃ​ទី​២៦​ តុលា​ សាខា​ប្រដាប់​អាវុ.ធ​ក្រុម​ហា​ម៉ាស់​ធ្លាប់​និយាយ​ថា ចំណាប់ខ្មាំង​ជិត​៥០​នាក់​បាន​ត្រូវ​ស្លា.ប់​ដោយសារ​ការ​វា.យប្រហារ​របស់​អ៊ី​​ស្រា​អែ​ល​។ តាម​អាជ្ញាធរ​អ៊ី​​ស្រា​អែ​ល​ថា ចំណាប់ខ្មាំង​យ៉ាងតិច​២៤០​នាក់​មាន​ទាំង​ជនជាតិ​អ៊ី​​ស្រា​អែ​ល ទាំង​អ្នកមាន​សញ្ជាតិ​២​និង​ជនបរទេស កំពុង​ស្ថិត​ក្នុង​កណ្ដាប់ដៃ​ក្រុម​ហា​ម៉ាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ