ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចេញពី​ម៉ាស្សា​ភ្លាម ក៏​ត្រូវ​មនុស្ស​១​ក្រុម​ចាប់បង្ខំ​ឱ្យ​ចូល​ក្នុង​រថយន្ត តើ​មានរឿង​អ្វី​នឹង?

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​ចូល​ទៅ​ម៉ាស្សា​នៅ​មួយ​កន្លែង លុះ​ពេល​ចេញពី​ម៉ាស្សា​វិញ ក៏​ស្រាប់តែ​ត្រូវ​ជន​មួយ​ក្រុម​នាំ​គ្នា​មក​វា​.​យ រួច​អូស​បុរស​ចិន​រូប​នោះ​បង្ខំ​ឱ្យ​ចូល​ក្នុង​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង ហើយ​បើករថយន្ត​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​ចូល​ទៅ​ម៉ាស្សា​នៅ​មួយ​កន្លែង លុះ​ពេល​ចេញពី​ម៉ាស្សា​វិញ ក៏​ស្រាប់តែ​ត្រូវ​ជន​មួយ​ក្រុម​នាំ​គ្នា​មក​វា​.​យ រួច​អូស​បុរស​ចិន​រូប​នោះ​បង្ខំ​ឱ្យ​ចូល​ក្នុង​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង ហើយ​បើករថយន្ត​រត់គេច​ខ្លួន​បាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៥៧​នាទី​យប់ ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​បុរី​ញ៉ូ​ថោ​ន ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

បើ​តាម ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម៉ាស្សា​ម្នាក់ បាន​និយាយ​ប្រាប់​លោក​មេ​ភូមិ​ឱ្យ​ដឹង​ថា «​ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​ចាប់បង្ខំ​វា​.​យ​អូស​ចូល​ក្នុង​រថយន្ត​នោះ គឺជា​ជនជាតិ​ចិន ដែល​ធ្លាប់​ចូល​ម៉ាស្សា​ជា​ច្រើន​ដង​មក​ហើយ​»​។

ស្ត្រី​ម៉ាស្សា​ខាងលើ​បន្ត​ថា «​នៅ​មុន​ពេល​កើតហេតុ បុរស​ជនជាតិ​ចិន​រូប​នោះ​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2AP-6382 ចូល​ទៅ​ម៉ាស្សា​នៅ​ទីតាំង​កើតហេតុ ។ ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​តែ​ម៉ាស្សា​នោះ ស្រាប់តែ​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ស មិន​ចាំ​ស្លាក​លេខ បាន​បើក​ទៅ​វិញ​ទៅ​មក​កាត់មុខ​កន្លែង​ម៉ាស្សា​ជា​ច្រើន​ដង​»​។

ស្ត្រី​ម៉ាស្សា​ខាងលើ​បន្ត​ទៀត​ថា «​លុះ​ពេល​ជនជាតិ​ចិន​ដែល​ជា​ជន​រង​គ្រោះ​ចេញពី​ម៉ាស្សា​វិញ ក៏​ស្រាប់​តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៣​នាក់ ពាក់អាវ​ភ្លៀង​ទាំង​៣​នាក់​ដែល​ជិះ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស​នោះ ប្រដាប់​ដោយ​ដាវ បាន​ចាប់​វា​.​យ​បង្ខំ​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ឱ្យ​ចូល​ក្នុង​រថយន្ត​។ ហើយ​ខណៈ​ពេល​កំពុង​តែ​ចាប់បង្ខំ​ជន​រង​គ្រោះ និង​វា​.​យ​ឱ្យ​ចូល​រថយន្ត​នោះ ក៏​បាន​ធ្លាក់​សោ​រថយន្ដ​របស់​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ចំណែក​ក្រុម​ជនសង្ស័យ​វិញ ក៏​ដឹក​ជន​រង​គ្រោះជា​ជនជាតិ​ចិន​រត់គេច​​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។

បើ​តាម​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ក៏​បាន​ប្រាប់​ដែរ​ថា «​ពួក​គាត់​ឃើញ​សកម្មភាព​ជនជាតិ​ចិន​មួយ​ក្រុម ចាប់​ប្រវា​.​យ​ប្រតប់​ជន​រង​គ្រោះ​បង្ខំ​ចូល​ក្នុង​រថយន្ត ហើយ​ជន​រង​គ្រោះ​ស្រែក​ដែរ ប៉ុន្តែ​មិនដឹង​ថា តើ​ស្រែ​កថា​ម៉េច​នោះ​ទេ? ព្រោះ​ស្រែក​ជា​ភាសា​ចិន ណាមួយ​ក្រុម​ជនសង្ស័យ​មាន​ដាវ​នៅ​ក្នុង​ដៃ​ទៀត ទើប​ពួក​គាត់​មិន​ហ៊ាន​ចូល​ទៅ​ជួយ​»​។

ក្រោយ​ពេល​កើតហេតុ បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​ទាក់ទង​ទៅ​លោក​មេ​ភូមិ និង​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ឱ្យ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​យក​រថយន្ត​របស់​ជនជាតិ​ចិន ដែល​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ចាប់​វា​.​យ​បង្ខំ​ចូល​រថយន្ត​នោះ យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត​ថា តើ​នេះ​ជា​ករណី​អ្វី​ឲ្យ​ពិតប្រាកដ?៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ