ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ដេក​លក់​គូ​ជម្លោះ​លប​ចូល​ទៅ​កា.ប់​ដល់​ក្នុង​ផ្ទះ​៥​ពូថៅ

14 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖​ បុរសម្នាក់​​ឈ្មោះ ​កែម ឡៃ ​អាយុ៣០ឆ្នាំ ​រស់នៅ​ភូមិតាសែន​ ឃុំសូទិព្វ ​ស្រុក​ជើងព្រៃ​ត្រូវគេ​កា.ប់​ចំនួន​៥កាំបិត​បណ្តាល ​ឲ្យធ្លាយ​ពោះវៀន​ចេញ​​មក​ក្រៅ​កាល​ពីវេលា​ម៉ោងជាង​២រំលងអធ្រាតថ្ងៃទី១៩ ឧសភា ឆ្នាំ ២០១១ ។ បុរស​​នោះ​​ត្រូវ​ប្រពន្ធ​ដឹកតាម​រថយន្ត​​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​ខេត្ត​ជាបន្ទាន់ ​ចំណែក​​ជន​ដៃ​ដល់​ត្រូវ​នគរបាល​

ខេត្ត​កំពង់​ចាម​ ៖​ បុរសម្នាក់​​ឈ្មោះ ​កែម ឡៃ ​អាយុ៣០ឆ្នាំ ​រស់នៅ​ភូមិតាសែន​ ឃុំសូទិព្វ ​ស្រុក​ជើងព្រៃ​ត្រូវគេ​កាប់​ចំនួន​៥កាំបិត​បណ្តាល ​ឲ្យធ្លាយ​ពោះវៀន​ចេញ​​មក​ក្រៅ​កាល​ពីវេលា​ម៉ោងជាង​២រំលងអធ្រាតថ្ងៃទី១៩ ឧសភា ឆ្នាំ ២០១១ ។ បុរស​​នោះ​​ត្រូវ​ប្រពន្ធ​ដឹកតាម​រថយន្ត​​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​ខេត្ត​ជាបន្ទាន់ ​ចំណែក​​ជន​ដៃ​ដល់​ត្រូវ​នគរបាល​ស្រុកជើង​ព្រៃ​សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំសូទិព្វតាម​ចាប់​ខ្លួនបាន ។

ស្រ្តីឈ្មោះ យ៉េន រឿន ជា​ប្រពន្ធ​រៀបរាប់​ប្រាប់​ឲ្យដឹងថា កាលពី​វេលាម៉ោង៧យប់ ថ្ងៃទី​១៨ ឧសភា ប្តីរបស់នាងបានដើរចេញ​ពីផ្ទះ​ទៅ​មើលគេរាំលេងតែម្នាក់ឯងក្នុងពិធី​បុណ្យ​បច្ច័យ​បួននៅភូមិថ្នល់ថ្មីមាន​ចំងាយពីផ្ទះប្រហែល​ជា​៥០០ម៉ែត្រ ។ ប្តីនាងបានចូលរាំលេងនិងបានផឹក​ស៊ី​ជាមួយគេផងដែរ តែមិនដឹងថាមាន​ទំនាស់​ជាមួយអ្នកណាទេ។ រហូតដល់វេលា​ម៉ោង​២​រំលងអធ្រាតថ្ងៃទី​១៩ ឧសភា នាង​ឃើញប្តីដើរ​មកដល់ផ្ទះវិញ ព្រមទាំងយកដៃវាយទៅលើជញ្ជាំងផ្ទះបាំងដោយស្លឹករខេករខាកថា «ស្អី​មើលងាយអញ! រកអីឲ្យកូនស៊ីគ្មាន»រួចដើរចូល ទៅ​​ដេកនៅក្នុងផ្ទះមិនមានទ្វារសំរាប់បិទបាំង​ទេ ។

ប្រភព​ដដែល​បន្ត​ថា ពេលប្តី​នាង​កំពុងតែ​ដេក​នៅលើគ្រែតែម្នាក់ឯង រីឯរូបនាងជា​ប្រពន្ធ​ដេកនៅលើគ្រែ១ទៀតជាមួយកូនតូច៣នាក់​ស្រាប់តែមានបុរសឈ្មោះណុប ដែល​មាន​ផ្ទះ​នៅឃា្លតពីគ្នាប្រហែលជា២០០ម៉ែត្រចូលមកកាប់ប្តីរបស់នាង​ទាំងកំរោលត្រូវក្រោមគុម្ព​ត្រចៀកឆ្វេង ប្រអប់ដៃឆ្វេង កំភួន​ដៃឆ្វេង ខ្នង និងត្រូវពោះធ្លាយចេញ​ពោះ​វៀន ។ នាង​មើល​ឃើញអ្នកកាប់ដោយសារតែពន្លឺព្រះចន្ទ។ ក្នុង​ពេល ហេតុការណ៍កើតឡើងនោះ​នាង​មិនហ៊ាន​ចូល​ជួយប្តី​ទេ ព្រោះខ្លាច​គេ​​កាប់ដែរ ។ ពេលអ្នក​កាប់ចេញទៅផុតនាង​ស្ទុះទៅ​មើលប្តីនិងហៅ​ម៉ូតូ​ដឹកទៅ​សង្រ្គោះនៅមន្ទីរពេទ្យបង្អែក​ស្រុក​ជើងព្រៃ តែដោយ​របួស​ធ្ងន់ធ្ងរពេកទើបបញ្ជូន​បន្តទៅ​សង្គ្រោះនៅមន្ទីរពេទ្យខេត្តទាំងយប់​។ នាង​មិន​ដឹង​ថា ប្តី​នាង​មាន​ទំនាស់​អ្វី​ជាមួយ​ជន​ល្មើស​ទេ​ ។

តាមលោកវរសេនីយ៍ត្រី ហេង វុទ្ធី អធិការ នគរបាលស្រុកជើងព្រៃប្រាប់ឲ្យដឹងថា ជន​ល្មើសឈ្មោះ អ៊ុន ណុប អាយុ​២៦ឆ្នាំ ព្យាយាម​រត់គេចចូលទៅក្នុងចំការស្វាយនៅ​ខាងផ្តៅ​ជុំ ​តែ​បន្ទាប់​ពី​រត់បានប្រហែល៦ទៅ៧គីឡូម៉ែត្រនា​ម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៩ ឧសភា ត្រូវ​ចាប់ខ្លួនបានដោយប្រើប្រាស់កំលាំងមិនតិចជាង ៣០នាក់ទេ។
លោកអនុសេនីយ៍ឯក យ៉ែម សុផល អធិ​ការ​រងនគរបាលស្រុកជើងព្រៃបញ្ជាក់​ថា ក្នុង​ពេលអ្នករងគ្រោះផឹកស៊ីជាមួយឈ្មោះណុប បាននិយាយដៀមដាមដាក់គ្នាទៅវិញទៅមក
រឿង​ម៉ែឪប្រដៅមិនស្តាប់។ ពេលដើរត្រឡប់ទៅ​ផ្ទះវិញពួក​គេ​បានវាយតប់គ្នា​ ហើយ​បន្ទាប់​មក​ឈ្មោះ​ណុប ​បាន​តាម​ទៅ​កាប់​ឈ្មោះ​កែប​ ឡៃ ដល់​ផ្ទះ​តែ​ម្តង​ ៕