ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ហា​ម៉ាស់​ប្រកាស​ថា​នឹង​ដោះ​លែង​ចំណាប់ខ្មាំង​បរទេស

1 ឆ្នាំ មុន

សង្គ្រាម​អី​ុ​ស្រា​អែ​ល​-​ហា​ម៉ាស់ ៖ អ្នកនាំពាក្យ​យោធា​របស់​ក្រុម​ហា​ម៉ាស់ ប្រកាស​នា​ថ្ងៃទី​៣១ តុលា ពី​

សង្គ្រាម​អី​ុ​ស្រា​អែ​ល​-​ហា​ម៉ាស់ ៖ អ្នកនាំពាក្យ​យោធា​របស់​ក្រុម​ហា​ម៉ាស់ ប្រកាស​នា​ថ្ងៃទី​៣១ តុលា ពី​ការ​ដោះ​លែង​ចំណាប់ខ្មាំង​ជា​ជន​បរទេសនា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ។

អ្នកនាំពាក្យ​រូប​នេះ​អះអាង​នា​ថ្ងៃ​ទី​៣១ តុលាថា ចលនា​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​នឹង​ដោះ​លែង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ចំណាប់ខ្មាំង​ជា​ជនបរទេស​។

ក្នុង​ចំណោម​ចំណាប់ខ្មាំង​ប្រមាណ​២៤០​នាក់ស្ថិត​ក្នុង​កណ្ដាប់ដៃ​ក្រុម​ហា​ម៉ាស់​នៅ​ហ្គា​ហ្សា​ចាប់តាំងពី​ថ្ងៃ​ទី​៧ តុលា មក មាន​ជនបរទេស​ឬ​អ្នកមានសញ្ចា​តិ​២​ច្រើន​សិប​នាក់ ។ រហូត​មក​ទល់​ពេល​នេះចំណាប់ខ្មាំង​៤​នាក់​ហើយ​បាន​ត្រូវ​ដោះ​លែង​ក្នុងនោះ​មាន​ស្ត្រី​អា​មេ​រិ​ក​២​នាក់​ដោះ​លែង​កាលពី​ថ្ងៃ
ទី​២០ តុលា ហើយ​៣​ថៃ្ង​បន្ទាប់​ពី​នេះ​ដោះ​លែងចំណាប់ខ្មាំង​អ៊ី​​ស្រា​អែ​ល​២​នាក់ ។ កងទ័ព​អ៊ី​​ស្រា
អែ​ល​អះអាង​ពី​ការ​រំដោះ​បាន​នារី​ទាហាន​របស់ខ្លួន​ម្នាក់​កាលពី​ថ្ងៃ​ទី​៣០ តុលា និង​ប្រកាស​ពី​ការ
រំដោះ​នារ​ទាហាន​វ័យ​១៨​ឆ្នាំ​ម្នាក់​ទៀត​នា​ថ្ងៃទី​៣១ តុលា ក្នុង​ពេល​វាយលុក​តាម​ជើង​គោក
ចូល​ហ្គា​ហ្សា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ