ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បំភ្លឺ​ការ​ផ្សាយ​របស់​កាសែត The Guardian មាន​ចំណងជើង​ថា “​ខ្ញុំ​ខ្លាច​ថា ខ្ញុំ​អាច​នឹង​សម្លា.ប់​ខ្លួន​ដូច​ជា​ប្តី​របស់ខ្ញុំ​”

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បំភ្លឺ​ចំពោះ​ការ​ចេញផ្សាយ​របស់​កាសែត The Guardian ថា ជា​ការ​មិន​ពិត ដោយសារ​រក​មិនឃើញ​ភស្តុ​តាង ។…

រាជធានី​ភ្នំពេញ ៖ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បំភ្លឺ​ចំពោះ​ការ​ចេញផ្សាយ​របស់​កាសែត The Guardian ថា ជា​ការ​មិន​ពិត ដោយសារ​រក​មិនឃើញ​ភស្តុ​តាង ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​សមាគម មីក្រូហិរញ្ញវត្ថុ​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​លើក​ឡើង​ថា យោង​អត្ថបទ​ចេញផ្សាយ​ដោយ​កាសែត The Guardian នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៣ ដែល​មាន​ចំណងជើង បកប្រែ​ជា​ភាសា​ខ្មែរ​ថា “​ខ្ញុំ​ខ្លាច​ថា ខ្ញុំ​អាច​នឹង​ស​ម្លា​.​ប់​ខ្លួន ដូច​ជា​ប្តី​របស់ខ្ញុំ​” ៖ ការ​រំលេច​នូវ​ក្រុមហ៊ុន​ផ្តល់​កម្ចី បន្ទាប់​ពី​ជនជាតិ​ដើម​ភាគតិច ធ្វើ​អត្តឃាត ។

សមាគម​មី ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា សូម​ធ្វើការ​បញ្ជាក់ និង​ផ្តល់​ព័ត៌មាន​បន្ថែម ជូន​សាធារណជន​ដូច​ខាងក្រោម ៖
មុន​ពេល​អត្ថបទ​នេះ បាន​ចេញផ្សាយ អ្នក​សារព័ត៌មាន The Guardian បាន​ទំនាក់​ទ​ន​ង​ជាមួយ​ភាគី​ពាក់ព័ន្ធ ជា​ពិសេស គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​អត្ថបទ​។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ជួប​ជាមួយ​អ្នក​សារព័ត៌មាន The Guardian និង​បាន​ផ្តល់​អង្គហេតុ ព្រមទាំង​ព័ត៌មាន​ពាក់ព័ន្ធ ផ្អែក​តាម​ការ​ស៊ើបអង្កេត​ការ​ផ្ទៃក្នុង​របស់​គ្រឹះស្ថាន​ជាប់​ពាក់ព័ន្ធ ។

លទ្ធផល​បាន​បង្ហាញ​ថា គឺ​មិន​រក​ឃើញ​ភស្តុ​តាង​ណាមួយ បាន​បញ្ជាក់​ថា ៖ ទី​១. មានការ​គៀបសង្កត់ ឬ​អ​សីលធម៌​ពី​សំណាក់​គ្រឹះស្ថាន ឬ​បុគ្គលិក​របស់​ខ្លួន​ឡើយ និង​ទី​២. មានការ​ជាប់​ពាក់ព័ន្ធ​គ្នា​រវាង​ការ​ធ្វើ​អត្តឃាត និង​កម្ចី​របស់​គ្រឹះស្ថាន នោះ​ទេ ។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នឹង​បន្ត​តាមដាន​សមាជិក​របស់​ខ្លួន ដើម្បី​ធានា បាន​នូវ​ការ​អនុវត្ត​ដែល​ល្អ ។

សមាគម​មី ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា មិន​អត់ឱន​ចំពោះ​ការ​អនុវត្ត​ផ្តល់​កម្ចី ដែល​គ្មាន​វិន័យ​ឥណទាន និង​តាមដាន​រាល់​ការ​ការ​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌ និង​គោលការណ៍​ការពារ​អតិថិជន ។

សមាគម មីក្រូហិរញ្ញវត្ថុ​កម្ពុជា សូម​យក​ឱកាស​នេះ ដើម្បី​បញ្ជាក់​ឡើង​វិញ នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ការ​ការពារ​អតិថិជន​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ