អ្នកកាសែត៣១នាក់ហើយបានស្លា.ប់ តាំងពីចាប់ផ្ដើមជម្លោះនៅហ្គាហ្សា
សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ ៖ គណៈកម្មាធិការការពារអ្នកកាសែតCPJ មានមូលដ្ឋាននៅអាមេរិក
សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ ៖ គណៈកម្មាធិការការពារអ្នកកាសែតCPJ មានមូលដ្ឋាននៅអាមេរិក
សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ ៖ គណៈកម្មាធិការការពារអ្នកកាសែតCPJ មានមូលដ្ឋាននៅអាមេរិក រាយការណ៍ថា អ្នកកាសែតយ៉ាងតិច៣១នាក់ហើយបានត្រូវស្លា.ប់ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលពីថ្ងៃទី៧តុលាមក។ ក្នុងចំណោមអ្នកកាសែតស្លាប់ទាំង៣១នាក់នោះ មានអ្នកកាសែតប៉ាឡេស្ទីន២៦នាក់ អ៊ីស្រាអែល ៤នាក់និងលីបង់ម្នាក់។
CPJ ដែលរាប់ចំនួនអ្នកកាសែតរងគ្រោះនៅអ៊ីស្រាអែល នៅជ្រោយហ្គាហ្សានិងនៅព្រំដែនលិបង់-អ៊ីស្រាអែល ក៏រាប់ឃើញអ្នកកាសែតរងរបួស៨នាក់និងអ្នកកាសែតបាត់ខ្លួនឬកំពុងជាប់ឃុំឃាំង៩នាក់។ នេះបើតាមសេចក្ដីប្រកាសមួយរបស់ខ្លួន។ តាមអង្គការនោះថានេះជាចំនួនអ្នកកាសែតស្លាប់ច្រើនបំផុតពុំធ្លាប់់មានក្នុងជម្លោះតែមួយ កត់សម្គាល់ឃើញចាប់តាំងពីការបង្កើតCPJក្នុងឆ្នាំ១៩៩២មក៕
ចែករំលែកព័តមាននេះ