រាជធានីភ្នំពេញ ៖ វ័យចូលរៀនមហាវិទ្យាល័យបញ្ជាក់ថា កូនរបស់អ្នកធំហើយ ប៉ុន្តែកូនរបស់អ្នកនៅតែត្រូវការជំនួយ ដូច្នេះការងាររបស់អ្នកមិនទាន់រួចរាល់ទេ ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីបន្តការគាំទ្រកូនរបស់អ្នកនៅថ្នាក់មហាវិទ្យាល័យ និងដើម្បីបន្តចូលរួមក្នុងជីវិតរបស់គេ ទោះបីជាអ្នកនៅឆ្ងាយពីពួកគេក៏ដោយ ៖

• បង្កើតពេលវេលាទៀងទាត់សម្រាប់ការហៅទូរស័ព្ទ និងទៅលេងជាមួយកូនរបស់អ្នក ។
• ត្រូវដឹងពីអារម្មណ៍ផ្ទាល់ខ្លួន ឬបទពិសោធន៍ដំបូងរបស់អ្នកថា វាបែបណា ដូច្នេះហើយ អ្នកនឹងដឹងថា កូនរបស់អ្នកត្រូវការការគាំទ្របែបណា ។
• ឱ្យកូនរបស់អ្នកមានអារម្មណ៍ថា អ្នកគាំទ្រ និងនៅក្បែរពួកគេជានិច្ច ប៉ុន្តែកុំព្យាយាមសួរនាំដេញដោលច្រើនពេក ពីព្រោះក្មេងអាយុចាប់ពី ១៨ ឆ្នាំទៅពួកគេចង់មានអារម្មណ៍ឯករាជ្យ ហើយមិនចង់ឱ្យអ្នកគ្រប់គ្រងពួកគេឡើយ ។
• រំលឹកកូនរបស់អ្នកថា ឆ្នាំដំបូង ជាពិសេសអ្នកដែលនៅឆ្ងាយពីផ្ទះ វាគឺជាការផ្លាស់ប្តូរដ៏លំបាកមួយ ។ ខណៈពេលនេះ ក៏អាចឱ្យកូននិយាយ និងសាកសួរអំពីក្តីបារម្ភរបស់ពួកគេផងដែរ ។
• ពិភាក្សាពីការរំពឹងទុករបស់អ្នកចំពោះរូបគេ ទាក់ទងនឹងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងកាតព្វកិច្ចសាលា ឬការងារ ។

• លើកទឹកចិត្តកូនរបស់អ្នកឱ្យបង្កើតមិត្តភាពល្អ និងមានប្រព័ន្ធគាំទ្រនៅខាងក្រៅគ្រួសារ ។ វាជាការល្អក្នុងការនិយាយអំពីអ្វីដែលបង្កើតជាមិត្តភាពល្អ ពីព្រោះពួកគេខ្វះបទពិសោធន៍ក្នុងពិភពពិតនេះ ។• ពិភាក្សាជាមួយកូនរបស់អ្នកអំពីទំនាក់ទំនងថ្មី រួមទាំងទំនាក់ទំនងផ្លូវភេទផងដែរ ។ និយាយអំពីរបៀបគ្រប់គ្រងជម្លោះដែលអាចកើតមានជាមួយមិត្តរួមបន្ទប់ ក៏ដូចជាមិត្តភក្តិ និងមិត្តប្រុស មិត្តស្រី ។
• ពិភាក្សាអំពីផលវិបាកនៃការសាកល្បងគ្រឿងញៀន និងគ្រឿងស្រវឹង ។
• និយាយជាមួយកូនរបស់អ្នក ប្រសិនបើអ្នកសង្កេតឃើញថា កូនមានការផ្លាស់ប្តូរអារម្មណ៍ អាកប្បកិរិយា ឬសកម្មភាពសង្គម ។ ទាំងនេះអាចជាសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ។
• រំលឹកកូនជំទង់របស់អ្នករៀងរាល់សប្តាហ៍ ឬញឹកញាប់ជាងនេះ ប្រសិនបើចាំបាច់ ហើយស្វែងរកជំនួយ ប្រសិនបើគេមានអារម្មណ៍តានតឹង ថប់បារម្ភ ឬសោកសៅ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូននូវកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស កម្មវិធីភាសាចិន និងកម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ វគ្គសិក្សាថ្មី ចូលរៀនថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេសរហូតដល់ ៤០% លើតម្លៃសិក្សា សម្រាប់កាចុះឈ្មោះជាក្រុម លក្ខណៈគ្រួសារ ឬពីរកម្មវិធី ព្រមទាំងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ