ប្រឆាំងការវា.យលុកលើហ្គាហ្សាបូលីវី កាត់ផ្ដាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល
សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ៖ រដ្ឋាភិបាលបូលីវីប្រកាសកាលពីថ្ងៃទី៣១ តុលា ពីការកាត់ផ្ដាច់
សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ៖ រដ្ឋាភិបាលបូលីវីប្រកាសកាលពីថ្ងៃទី៣១ តុលា ពីការកាត់ផ្ដាច់
សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ៖ រដ្ឋាភិបាលបូលីវីប្រកាសកាលពីថ្ងៃទី៣១ តុលា ពីការកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល មកពីការធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស់នៅជ្រោយហ្គាហ្សា ។
បូលីវីដែលដឹកនាំដោយប្រធានាធិបតីធ្វេងនិយម លោក LUIS ARCE ក្លាយជាប្រទេសអាមេរិកឡាទីនដំបូងគេដែលមានប្រតិបត្តិកម្មបែបនេះចំពោះអ៊ីស្រាអែល ។ អនុរដ្ឋមន្ត្រីការបរទេសបូលីវីលោក FREDDY MAMANI ក្នុងសន្និសីទសារព័ត៌មានមួយថ្លែងថា រដ្ឋាភិបាលបានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអីុស្រាអែល ជាសញ្ញានៃការបដិសេធនិងការថ្កោលទោសចំពោះការវាយលុកខាងយោធាឈ្លានពាន និងមិនសមស្របប្រឆាំងជ្រោយហ្គាហ្សា ។
ក្នុងសេចក្ដីប្រកាសមួយក្រុមហាម៉ាស់ប៉ាឡេស្ទីនបានសម្ដែងការសរសើរចំពោះការប្រកាន់
ជំហររបស់បូលីវី ៕
ចែករំលែកព័តមាននេះ