ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ថ្ងៃ​ក្នុង​ខែវិច្ឆិកា​នេះ អាច​មាន​ភ្លៀង​ធ្លាក់​គ្រប​ដណ្តប់​​លើ​ផ្ទៃដី​ពី​២០%​ទៅ​៣០% តែ​ប៉ុណ្ណោះ

5 ខែ មុន
  • ភ្នំពេញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​ខាង​មុខ​នេះ នឹង​មាន​ភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​តែ​២០% ទៅ​៣០%​តែ​ប៉ុណ្ណោះ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​ខាង​មុខ​នេះ នឹង​មាន​ភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​តែ​២០% ទៅ​៣០%​តែ​ប៉ុណ្ណោះ​។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៣ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​លើក​ឡើង​ថា ព្រះរាជា​ណា​ចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​នៃ​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន ជាមួយនឹង​ការ​ចាប់ផ្តើម​ទទួល​នូវ​របប​ខ្យល់មូសុង​ឦសាន​។

ក្រសួង​បាន​បន្ថែម​ថា ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​០១ រហូត​ដល់​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា បណ្តា​ខេត្ត​នៅ​ប៉ែក​ខាងជើង ប៉ែក​ឦសាន និង​បណ្តា​ខេត្ត​នៅ​ជាប់មាត់​សមុទ្រ អាច​ពុំ​មាន​ភ្លៀង​ធ្លាក់ ឬ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​តិចតួច ជាមួយនឹង​ទំហំ​ទឹកភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​តែ ១០% ទៅ ២០%​តែ​ប៉ុណ្ណោះ​។

ក្រសួង​បន្ថែម​ទៀត​ថា រីឯ​នៅ​រាជធានី​ភ្នំពេញ បណ្តា​ខេត្ត​នៅ​ទិស​ខាងត្បូង និង​ទិស​ខាងកើត​ជាប់​នឹង​ប្រទេស​វៀតណាម​វិញ អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ចាប់ពី​ខ្សោយ ទៅ​មធ្យម ជាមួយនឹង​ទំហំ​ទឹកភ្លៀង​ធ្លាក់​គ្រប​ណ្ដ​ប់​លើ​ផ្ទៃដី​ចាប់ពី ២០% ទៅ ៣០%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ