ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ភូមិ​-​ឃុំ​​សុវត្ថិភាព ល្បែងស៊ីសង​គ្រប់​ប្រភេទ​ត្រូវ​តែ​បង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធភាព

6 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៣ អភិបាល​ខេត្តស្ទឹងត្រែង លោក ស្វាយសំ​អ៊ា​ង បាន​បើក​កិច្ចប្រជុំ​ដើម្បី​ជំរុញ​ឱ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន…

ខេត្តស្ទឹងត្រែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៣ អភិបាល​ខេត្តស្ទឹងត្រែង លោក ស្វាយ
សំ​អ៊ា​ង បាន​បើក​កិច្ចប្រជុំ​ដើម្បី​ជំរុញ​ឱ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន បន្ត​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដោយ​ត្រូវ​សហការ​រួម​គ្នា​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ ព្រមទាំង​ត្រូវ​ចុះ​ពិនិត្យ​ជាក់ស្តែង លើ​ទីតាំង​ណា​ដែល​សង្ស័យ​មាន​បង្កប់​លេងល្បែង​ស៊ីសង​ដាច់ខាត ។

លោក​អភិបាលខេត្ត​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនៈភាព​ប្រចាំ​ខែតុលា ឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​ភារកិច្ច​បន្ត​របស់​រដ្ឋបាល​ខេត្តស្ទឹងត្រែង ធ្វើ​ឡើង​នៅ​សាលា​ខេត្តស្ទឹងត្រែង នា​ព្រឹក​ថ្ងៃ​ទី ៣១ ខែតុលា ឆ្នាំ​២០២៣​នេះ ដោយ​មានការ​ចូលរួម​ពី​អភិបាលរង​ខេត្ត​ប្រធាន​-​អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង​ស្រុក និង​ថ្នាក់ដឹកនាំ កងកម្លាំង​ទាំង​៣ ក្នុង​ខេត្តស្ទឹងត្រែង​ផង​ដែរ ។

លោក​អភិបាល​ខេត្តស្ទឹងត្រែង​បាន​មាន​ប្រសាសន៍​ថា បញ្ហា​ល្បែងស៊ីសង​នៅ​មូលដ្ឋាន​នឹង​បង្ករ​ឲ្យ​មាន​ភាព​អសន្តិសុខ អសុ​វត្តិភាព និង​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ ដូចនេះ អាជ្ញាធរ​មូលដ្ឋាន ក្រុង ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ពង្រឹង​កិច្ចសហការ​គ្នា​ចុះ​តាមដាន​ត្រួតពិនិត្យ និង​បង្ក្រាប​ជា​បន្ទាន់ ដើម្បី​ធានា​ថាទីតាំង​មុខសញ្ញា ដែល​ប្រព្រឹត្ត​បទល្មើស​ល្បែង​ភ្នាល់មាន់​ល្បែងស៊ីសង​អន​ឡាញ និង​ល្បែង​ខុសច្បាប់​គ្រប់​ប្រភេទ មិន​ឱ្យ​កើត​មាន​ឡើង​សារ​ជា​ថ្មី ឬ​លួចលាក់​លេង​ជា​ថ្មី​បន្ថែម​ទៀត នៅ​ក្នុងភូមិ​សាស្ត្រ និង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។

លោក​លោក​អភិបាល​មាន​ប្រសាសន៍​ទៀត​ថា ដើម្បី​សុខ​សុ​វត្តិភាព​ដល់​ប្រជាពលរដ្ឋ និង​ធានា​បាន​នូវ​សន្តិសុខ​សណ្តាប់​សាធារណៈ​បាន​ល្អ​ប្រសើរ អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ឱ្យ​មាន​ប្រសិទ្ធភាព ព្រមទាំង​ត្រូវ​បង្កើន​កិច្ច​សហ​ការ​គ្នា ក្នុង​ការ​អនុវត្ត​ការងារ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ក្នុង​សាស្ត្រ​ខេត្តស្ទឹងត្រែង ។

លោក​​​បញ្ជាក់​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​បាន​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​យុទ្ធសាស្ត្រ​បញ្ជ​កោណ​ដំណាក់កាល​ទី​១ បាន​និង​កំពុង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម ឱ្យ​បាន​ល្អ​ប្រសើរ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ឱ្យ​មាន​ភាព​រីក​ចម្រើន​លើ​គ្រប់​វិស័យ ។ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ឲ្យ​សម្រេច​បាន​ចក្ខុវិស័យ​ឆ្នាំ​២០៣០ ជា​ប្រទេស ដែល​មាន​ចំណូល​សេដ្ឋកិច្ច​មធ្យម​កម្រិត​ខ្ពស់ និង​ឆ្នាំ​២០៥០ ជា​ប្រទេស ដែល​មាន​ចំណូល​សេដ្ឋកិច្ច​កម្រិត​ខ្ពស់ យើង​ត្រូវ​បង្កើន​ការ​អនុវត្ត​ការងារ និង​ពង្រឹង​សន្តិសុខ​សណ្តាប់​សាធារណៈ​នៅ​មូលដ្ឋាន​ឲ្យ​មាន​ភាពល្អ​ប្រសើរ​។

យោង​តាម​របាយការណ៍​ប្រចាំ​ខែតុលា ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខេត្តស្ទឹងត្រែង ជា​លទ្ធផល​អាជ្ញាធរ​មូលដ្ឋា​ន បាន​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព តាម​រយៈ​ការ​ធ្វើការ​ផ្សព្វផ្សាយ​គោលនយោបាយ​បាន​១៧២​លើក​, បាន​ធ្វើ​វេទិកាសាធារណៈ​១៣២​លើក​បង្ក្រាប​ល្បែង​ស៊ីសង​ខុសច្បាប់ ស្ថិត​នៅ​ភូមិ​លើ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នកលេង​ល្បែងស៊ីសង​ខុសច្បាប់​០៧​នាក់ (​ស្រី​០៥​នាក់​) និង​វត្ថុ​តាង ព្រមទាំង​កម្លាំង​​ជំនាញ​បាន​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​លេងល្បែង​ស៊ីសង​ឱ្យ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ៕

អត្ថបទសរសេរ ដោយ