ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ប្រកាស​ស្វាគមន៍​បណ្តា​ក្រុមហ៊ុន​វិនិយោគ ដែល​ចូលរួម​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​បង្ហាញ​នូវ​ការ​ស្វាគមន៍ ចំពោះ​គ្រប់​បណ្ដា​វិនិយោគិន​ទាំងអស់ ចូល​មក​បណ្តាក់ទុន​វិនិយោគ នៅ​ប្រទេស​កម្ពុជា ពិសេស​បើក​ការ​ស្វាគមន៍ ចំពោះ​ក្រុមហ៊ុន ដែល​មាន​ឆន្ទៈ​ខ្ពស់ ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​បង្ហាញ​នូវ​ការ​ស្វាគមន៍ ចំពោះ​គ្រប់​បណ្ដា​វិនិយោគិន​ទាំងអស់ ចូល​មក​បណ្តាក់ទុន​វិនិយោគ នៅ​ប្រទេស​កម្ពុជា ពិសេស​បើក​ការ​ស្វាគមន៍ ចំពោះ​ក្រុមហ៊ុន ដែល​មាន​ឆន្ទៈ​ខ្ពស់ ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន ។

ការ​ស្វាគមន៍​នេះ ខណៈ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Metal Jewelry ដឹកនាំ​ដោយ​លោក Timothe DELHAISE នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៣ ។

ក្នុង​ជំនួប​នោះ ក្រុមហ៊ុន​បាន​យក​ឱកាស​នេះ ដើម្បី​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ចំពោះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​ជា​និច្ច​ជា​កាល​តែងតែ​ជួយ​សម្របសម្រួល និង​គាំទ្រ​ដល់​ការ​អនុវត្ត​ការងារ​របស់​ក្រុមហ៊ុន ។

ជាមួយ​គ្នា​នេះ នា​ដើមខែ​ធ្នូ ឆ្នាំ​២០២៣ ខាង​មុខ ក្រុមហ៊ុន​នឹង​ផ្តើម​ដំណើ​ការ​សាងសង់​រោងចក្រ​របស់​ខ្លួន​ជា​ថ្មី​ម្ដងទៀត តែ​បាន​ផ្អាក​ដោយសារ​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ក្នុង​នោះ ក្រុមហ៊ុន​ក៏​ផ្តោត​ការ​យកចិត្តទុកដាក់​ជា​សំខាន់ ទៅ​លើ​ការ​ការពារ​បរិស្ថាន ពិសេស​ការ​ព្យាយាម​ឈាន​ទៅ​រក​អ​ព្យា​ក្រឹត្យ​កាបូន ។

តាម​រយៈ​ជំនួប​ពិភាក្សា​នា​ឱកាស​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល បាន​បង្ហាញ​នូវ​ការ​ស្វាគមន៍​របស់​កម្ពុជា ចំពោះ​គ្រប់​បណ្ដា​វិនិយោគិន​ទាំងអស់​ចូល​មក​បណ្តាក់ទុន​វិនិយោគ នៅ​ប្រទេស​កម្ពុជា ពិសេស​បើក​ការ​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន ដែល​មាន​ឆន្ទៈ​ខ្ពស់ ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន ។

ឯកឧត្តម បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ទិស​ដៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន តាម​រយៈ​ការ​ប្រើប្រាស់​ថាមពល ដែល​ស្អាត (Clean Energy) និង​អ​ព្យា​ក្រឹត្យ​កាបូន ត្រឹម​ឆ្នាំ​២០៥០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ