ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​៖​ព្រ​លាន​យន្តហោះ​សៀមរាប​ អង្គរ​នឹង​ក្លាយជាសក្តានុពលសម្រាប់​វិស័យ​ទេស​ច​រណ៍

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ឡើង​ថា អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​​អង្គរ​នឹង​ក្លាយជា​សក្តានុពល​ស្រូប​ទាញ​ដ៏​ខ្លាំងក្លា និង​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ។…

រាជធានី​ភ្នំពេញ ​៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ឡើង​ថា អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​​អង្គរ​នឹង​ក្លាយជា​សក្តានុពល​ស្រូប​ទាញ​ដ៏​ខ្លាំងក្លា និង​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ។

សម្តេច​ធិ​បតី​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​នានា​របស់​សម្តេច​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត ​នៅ​ថ្ងៃ​ទី​៣០ តុលា​ ឆ្នាំ​២០២៣​ បាន​ឲ្យ​ដឹង​ថា «​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​​អង្គរ ត្រូវ​បាន​បើក​ឱ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​១៦ តុលា ២០២៣ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​តា​យែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​៧០០​ហិ​កតា មាន​ចម្ងាយ​ប្រមាណ​៤០​គីឡូ​ម៉ែត្រ​ពី​ប្រាសាទអង្គរវត្ត និង​៥១​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​សៀមរាប ព្រមទាំង​រចនា​ឡើង​ពី​ការ​បញ្ចូល​គ្នា​នូវ «​វប្បធម៌ ធម្មជាតិ និង​ភាព​ឆ្លាត​វៃ​» ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត​ថា «អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ មាន​លំដាប់​ថ្នាក់​នៃ​ការ​ហោះហើរ​ប្រភេទ​4E ដែល​អាច​ផ្តល់​លទ្ធភាព​ឱ្យ​យន្តហោះ​ធុន​ធំ Boeing747 និង Airbus A340 ធ្វើការ​ចុះ​ចត​បាន ដោយ​នឹង​អាច​មាន​លទ្ធភាព ទទួល​អ្នកដំណើរ​ចំនួន​៧​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ផែនការ រយៈពេល​ខ្លី និង​២០​លាននាក់​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ផែនការ​រយៈពេល​វែង​» ។

ក្នុង​នោះ ​សម្តេច​ធិ​បតី​បញ្ជាក់​ថា «​កាលានុវត្តភាព​ថ្មី​នេះ នឹង​ក្លាយជា​សក្តានុពល​ស្រូប​ទាញ​ដ៏​ខ្លាំង​ក្លា និង​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប និយាយ​ដោយឡែក ព្រមទាំង​វិស័យ​ទេសចរណ៍ ទូ​ទាំង​ប្រទេស និយាយ​ជា​រួម​។ ការណ៍​នេះ នឹង​អាច​ទាក់ទាញ​ដល់​វិ និ​យោគិន ក៏​ដូច​ជា​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​មូលដ្ឋាន ដល់​ប្រជាពលរដ្ឋ​» ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ធ្វើការ​បញ្ជាក់​ថា «​ផ្លូវអាកាស គឺ​អាទិភាព​គន្លឹះ​ទី​២ ​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា» នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ហើយ​ក៏​ស្ថិត​នៅ​ក្នុង​កិច្ចការ​អាទិ​ភាព​ទី​២ នៃ​បញ្ច​កោណ​ទី​២ ដោយ​ផ្តោត​លើ​ការ​លើកកម្ពស់​កា​រត​ភ្ជាប់ និង​ការ​បង្កើន​ប្រសិទ្ធ​ភាព​នៃ​វិស័យ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទិ​ក ដែល​មាន​គោលដៅ​យុទ្ធ​សាស្ត្រ​ផ្តោត​លើ​ការ​បង្កើន​ប្រសិទ្ធ​ភាព​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ការ​កសាង និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ៗ» ។

អត្ថបទសរសេរ ដោយ