ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU ៖ អ្នក​ស្ម័គ្រចិត្ត​ជាង ៣​ពាន់​នាក់ នឹង​ចូលរួម​សង្កេតការណ៍​ប្រឡង​បាក់​ឌុ​បឆ្នាំ​នេះ

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ឲ្យ​ដឹង​ថា អ្នក​សង្កេតការណ៍ ជាង​៣​ពាន់​នាក់ នឹង​ចូលរួម​សង្កេតការណ៍ ការ​ប្រឡង​សញ្ញាប័ត្រ​ម​ឋ​ម​សិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប…

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ឲ្យ​ដឹង​ថា អ្នក​សង្កេតការណ៍ ជាង​៣​ពាន់​នាក់ នឹង​ចូលរួម​សង្កេតការណ៍ ការ​ប្រឡង​សញ្ញាប័ត្រ​ម​ឋ​ម​សិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប នៅ​ពេល​ខាង​មុខ​នេះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​កិច្ចប្រជុំ​លើក ទី​២៨ អាណត្តិ​ទី​៣ នៃ​ក្រុមប្រឹក្សា​ជាតិ ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៣ បាន​លើក​ឡើង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (​អ​.​ប​.​ព​) បាន​ចាត់តាំង​មន្ត្រី អ​.​ប​.​ព​. រាប់​ទាំង​មន្ត្រី​នគរបាល​យុត្តិធម៌ អ​.​ប​.​ព​. ចំនួន ២៩៧ រូប និង​អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្ត ចំនួន ៣.០៤០ រូប សម្រាប់​សង្កេតការណ៍​លើ​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដើម្បី​ទប់ស្កាត់​បាតុភាព មិន​ប្រក្រតី​នានា រាប់​ទាំង​បាតុភាព នៃ​អំពើ​ពុក​រលួយ ។

អង្គភាព​ប្រឆាំង បាន​លើក​ឡើង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០២៣​នេះ មាន​បេក្ខជន​ប្រឡង​ចំនួន ១៣៧.៤១២​នាក់ ដោយ​បែងចែក​ជា ២២៧​មណ្ឌល ត្រូវជា ៥.៥៤៣ បន្ទប់ នៅ​ទូ​ទាំង​ប្រទេស ។

អ​.​ប​.​ព​. បាន​បណ្តុះបណ្តាល​អំពី​តួនាទី​-​ភារកិច្ច និង​សិទ្ធិ របស់​អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្ត និង​ច្បាប់ (​ក្រមព្រហ្មទណ្ឌ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល​) សារាចរ ប្រកាស សេចក្ដីណែនាំ បទបញ្ញត្តិ ព្រមទាំង លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ផ្សេង​ៗ​ទៀត ដល់​អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្ត សម្រាប់​អនុវត្ត​ក្នុង​ពេល​ប្រឡង ដើម្បី​ធ្វើ​យ៉ាងណា​ជានា​បាន​នូវ​តម្លាភាព យុត្តិធម៌​សង្គម និង​លទ្ធផល​ទទួលយក​បាន តាម​ស្មារតី អ្នកចេះ គឺ​ជាប់ ។

ក្រៅពី​នេះ អ​.​ប​.​ព​. បាន​ចុះ សង្កេតការណ៍​លទ្ធកម្ម​សាធារណៈ ចំនួន ៤១ គម្រោង របស់​អង្គភាព​លទ្ធកម្ម ចំនួន ១៥ អង្គភាព និង​បាន​ចុះ​ប្រតិបត្តិការ​នៅ​តាម​មូលដ្ឋាន​ជាក់ស្ដែង​មួយ​ចំនួន​ទៀត តាម​សំណើ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ផ្សេង​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ